Header Ads

ដាច់ផ្ងា!! ស្ត្រីម្នាក់កុម្ម៉ង់អាហារតម្លៃ ៦០០ ដុល្លារ ក្នុងភោជនីដ្ឋានថ្លៃបំផុតលើលោក ហើយនេះជាអ្វីដែលនាងទទួលបាន!

ដាច់ផ្ងា!! ស្ត្រីម្នាក់កុម្ម៉ង់អាហារតម្លៃ ៦០០ ដុល្លារ ក្នុងភោជនីដ្ឋានថ្លៃបំផុតលើលោក ហើយនេះជាអ្វីដែលនាងទទួលបាន!

អ្នកមានឆ្ងល់ទេថា តើអ្នកនឹងមានអារម្មណ៍យ៉ាងណានៅពេលបរិភោគអាហារតម្លៃ ៦០០ ក្នុងភោគជនីយដ្ឋានថ្លៃបំផុតលើលោក?ស្ដ្រីម្នាក់មានគណនី Imgur ឈ្មោះ Hoptail បានបង្ហោះរូបភាពម្ហូបរបស់នាងនៅភោជនីយដ្ឋានមួយកន្លែងក្នុងទីក្រុង San Francisco។

នាងបានរៀបរាប់ថា “ខ្ញុំត្រូវបានបញ្ចូនទៅទីក្រុង San Francisco សម្រាប់ធ្វើការ ហើយខ្ញុំជានិច្ចកាលមានទម្លាប់ចូលទៅភោជនីដ្ឋានល្អបំផុតនៅពេលធ្វើដំណើរ។ ខ្ញុំមិនមានន័យថាមានប្រាក់គ្រប់គ្រាន់សម្រាប់រស់នៅនោះទេ ខ្ញុំគ្រាន់តែជានិស្សិតម្នាក់ប៉ុណ្ណោះ។ ប៉ុន្ដែខ្ញុំចូលចិត្តអាហារ និងសន្សំប្រាក់ដើម្បីតែរឿងនេះប៉ុណ្ណោះ។ ដូច្នេះសូមរីករាយជាមួយនឹងរូបភាពអាហាររបស់ខ្ញុំនៅភោជនីយដ្ឋាន Saison”។ដោយធ្វើឱ្យពួកយើងស្រក់ទឹកមាត់តាមរយៈរូបភាពរបស់នាង អ្នកលេងអ៊ីនធឺណេតមានការភ្ញាក់ផ្អើលខ្លាំងចំពោះអាហារតម្លៃ ៦០០ ដុល្លារដែលនាងកុម្ម៉ង់។ អាហារដែលនាងទទួលបានរួមមាន៖

* ទឹកតែថ្លៃបំផុត

* ស្ពៃស្ពីណាច់ជាមួយនឹងសារាយដុតចម្អិនក្នុងបឺរ

* ត្រីសមុទ្រ Turbot និង Sashimi ឆៅ រួមជាមួយទឹកសណ្ដែកសៀង

* មឹក Geoduck

* នំបុ័ងដុតជាមួយនឹងត្រីសមុទ្រពិសេស

* បន្លែ Radish ចម្អិនជាមួយនឹងបឺរ

* ជ្រក់ឆៃថាវ

* ល្ពៅដុតរោយត្រីមឹក

* ល្ពៅដុតជាមួយនឹងបឺរទឹកដោះគោ

* ល្ពៅឆៅជាមួយនឹងស៊ុប

* សាច់សត្វ Antelope

* ទឹកស៊ុបសត្វ Antelope

* ការ៉េមផ្សែងពពក

* ដំណាប់វ៉ាល់ណាត់ សណ្តែកដី គ្រាប់កាកាវ និងគ្រាប់ដើមស្រល់។

តើអ្នកគិតថាតម្លៃ ៦០០ ដុល្លារ សម្រាប់ម្ហូបទាំងអស់នេះថ្លៃទេ?៕

**** អានអត្តបទបន្ថែម៖​ ខ្លាំងបាត់ !!! បុរសម្នាក់ប្តឹងទាប្រាក់ជិត២សែនដុល្លារពីអាហារដ្ឋានមួយ បន្ទាប់ពីឃើញសត្វកន្លាតមួយក្បាលក្នុងចានម្ហូបខ្លួន ****

ថៃ៖ បុរសម្នាក់បានប្ដឹងទាមទាប្រាក់សងជំងឺចិត្តចំនួន ១៨៣,០០០ ដុល្លារអាមេរិក ពីអាហារដ្ឋានមួយកន្លែង បន្ទាប់ពីគាត់បានឃើញសត្វកន្លាតមួយក្បាលនៅក្នុងពងទាចៀន ដែលគាត់បានញ៉ាំអស់ពាក់កណ្តាលទៅហើយ។ បុរសម្ចាស់ពាក្យបណ្ដឹង រូបនេះមានឈ្មោះថា Thanapiphat Chaitanatanatat ហើយនៅក្នុងថ្ងៃកើតហេតុគាត់បានធ្វើដំណើរតាមជើងហោះហើរមួយនៅព្រលានយន្តហោះស្ថិតនៅក្នុងខេត្តឈៀងម៉ៃប្រទេសថៃ។

ខណៈដែលគាត់ស្ថិតនៅក្នុងការរង់ចាំជើងហោះហើរនោះគាត់បានទៅញ៉ាំអាហារនៅក្នុងអាហារដ្ឋានមួយកន្លែង ដែលមាននៅក្នុងព្រលានយន្តហោះនោះ។ ខណៈដែលគាត់កំពុងញ៉ាំអាហារស្រាប់តែគាត់បានប្រទះឃើញសត្វកន្លាតមួយក្បាលនៅក្នុងពងទាចៀន ដែលគាត់ញ៉ាំបានពាក់កណ្តាលទៅហើយ។ តាមរយៈបណ្តាញសង្គមរបស់គាត់ បុរសម្ចាស់ពាក្យបណ្តឹងខាងលើបានឲ្យដឹងថា គាត់ខ្ពើមសត្វកន្លាតខ្លាំងណាស់​​ក្នុងមួយជីវិតរបស់គាត់ ដូចនេះគាត់ពិតជាខឹងនឹងអាហារដ្ឋាននេះខ្លាំងណាស់ ព្រោះគាត់បានចំណាយលុយជាច្រើនដើម្បីទិញអាហារក្នុងអាហារដ្ឋានដ៏ទំនើបមួយនេះ តែបែជាបានត្រលប់មកវិញគឺជារឿងដ៏គួរឲ្យខ្ពើមដូចនេះទៅវិញ។ យ៉ាងណាក្តី ខាងអាជ្ញាធរថៃនៅមិនទាន់មានប្រតិកម្មយ៉ាងណានោះទេ ចំពោះពាក្យបណ្ដឹងរបស់គាត់៕

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments