Header Ads

អុញនោះ!! គ្រាន់តែបង្ហោះសារអញ្ជើញភ្ញៀវ ចូលរួមខួបកំណើតតាម ហ្វេសប៊ុក ស្រាប់តែមកច្រើនដល់ថ្នាក់ហ្នឹង!!

យុវតី​ជនជាតិ​ម៉ិកស៊ិកម្នាក់​​ មើល​ទៅ​ហាក់​​ដូចចង់​​​រក​យំ ក្រោយ​មនុស្ស​​រាប់​​ពាន់​នាក់​សម្រុក​ទៅ​​ចូល​រួម​ពិធី​ខួប​កំណើត​របស់​ខ្លួន​ហួស​ការ​រំពឹង​ទុក។​

​មនុស្ស​ជា​ច្រើន​បាន​ចូល​រួម​​ពិធី​ខួប​កំណើត​​​​របស់​នាង Rubi Ibarra Garcia ចូល​វ័យ​១៥​ឆ្នាំ​​ ​​នៅ​ថ្ងៃ​ទី​​២៦​​ធ្នូ​​ បន្ទាប់​​ពី​ឪពុក​ម្ដាយ​របស់​នាង​បង្ហោះ​វីដេអូ​​​អញ្ជើញ​​ភ្ញៀវ​កិត្តិយស​​តាម​បណ្ដាញ​​សង្គម​ ដែល​មាន​ការ​ចែក​រំលែក​ត​ៗ​គ្នា​​យ៉ាង​ច្រើន​សម្បើម ឯ​ការ​បង្កើត Event ​លើ​ Facebook ​​មាន​​អ្នក​​ថា​នឹង​ចូលរួម​​ជាង​ ១,៣លាន​នាក់​​ឯណោះ​។​

ភ្ញៀវ​​ខាង​លើ​​បាន​នាំ​គ្នា​​សំដៅ​ទៅ​​កន្លែង​ពិធី​ជប់លៀង​​​នៅ​ក្នុង​ភូមិ​​​ La Joya ដ៏​តូច​មួយ​នៃ​រដ្ឋ an Luis Potosi ប្រទេស​ម៉ិកស៊ិក។ ចំណែក​​ក្រុម​គ្រួសារ​ Rubi ​ហាក់​​​មាន​ភាព​​យ៉ាប់យ៉ឺន​ខ្លាំង ក្រោយ​​វីដេអូ​​បង្ហោះ​របស់​ពួក​គេ​​ ភ្លេច​កំណត់​​ Privacy ធ្វើ​​គ្រប់​​គ្នា​​បាន​ឃើញ​ទាំង​អស់។

ពេល​ឃើញ​​ភ្ញៀវ​មក​ច្រើន ​នាង​ Ribi ​​មិន​បាន​បញ្ចេញ​ប្រតិកម្ម​ខឹង​នោះ​ទេ តែ​និយាយ​ទាំង​មុខ​ក្រៀម​​ថា​ “សម្រាប់​​អ្នក​ទាំង​អស់​គ្នា​​ដែល​បាន​មក​ដល់ ​​សូម​កុំ​ស្រងាក​ចិត្ត​​នឹង​កម្មវិធី​អី​​​ព្រោះ​មនុស្ស​​ច្រើន​ពេក និង​សូម​មេត្តា​​អត់ធ្មត់​ដើម្បី​រីករាយ​ពិធី​នេះ​ ដែល​ធ្វើ​ឡើង​សម្រាប់​អ្នក​ទាំង​អស់​គ្នា​”។

ទោះ​ជា​យ៉ាងណា ក្មេង​ស្រី​​វ័យ​​១៥​ឆ្នាំ​​នេះ ​បាន​ក្លាយ​ជា​តារា​ល្បី​​ក្នុង​​តំបន់​ភ្លាម​ៗ ក្រោយ​វីដេអូ​អញ្ជើញ​​នោះ​​កក្រើក​ Facebook៕

**** អត្តបទបន្ត៖ ការពិត មកពីមូលហេតុនេះសោះ ទើបក្រុម​អ្នក​លេង​ដ៏​ល្បី Yakuza បាត់ខ្លួន​ចេញ​ពី​ពិភព​គុន ****

យោង​តាម​របាយការណ៍ បាន​ឲ្យ​ដឹង​ថា សមាជិក​ក្រុម​អ្នក​លេង Yakuza ដែល​ប្រមូល​ផ្ដុំ​ដោយ​ពួក​ឧក្រិដ្ឋជន​ដ៏​ល្បី​របស់​ប្រទេស​ជប៉ុន បាន​ថយ​ចុះ​ជា​បន្ត​បន្ទាប់ ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ជាប់ៗ​គ្នា ជា​លើក​ទី​១២។

ទីភ្នាក់ងារ​ប៉ូលិស​ជាតិ បាន​ឲ្យ​ដឹង​ថា តួ​លេខ​នៃ​ចំនួន​សមាជិក​ចុងក្រោយ​បង្អស់​របស់​ក្រុម Yakuza ត្រូវ​បាន​គេ​ដឹង​ថា មាន​ប្រមាណ​ជា ៣៩ ១០០នាក់ តែ​ក្រោយ​មក​បាន​ថយ​ចុះ ៧ ៨០០​នាក់​វិញ។ នេះ​គឺ​ជា​លើក​ដំបូង​ហើយ ដែល​ចំនួន​សមាជិក​របស់​ក្រុម​អ្នក​លេង​មួយ​នេះ ស្ថិត​ក្រោម ៤០ ០០០​នាក់ ចាប់​តាំង​ពី​ឆ្នាំ ១៩៥៨ មក។

ជា​មួយ​គ្នា​នេះ​ដែរ បច្ចុប្បន្ន Yamaguchi-gumi ដែល​ជា​ក្រុម​អ្នកលេង Yakuza ធំ​បង្អស់ បាន​បាត់បង់​សមាជិក​របស់​ខ្លួន ពី ១៤ ១០០នាក់ មក​សល់​ត្រឹម ១១ ៨០០​នាក់​ប៉ុណ្ណោះ។

ក្រុម​អាជ្ញាធរ​ជឿជាក់​ថា ការ​ធ្លាក់​ចុះ​នៃ​ចំនួន​សមាជិក​ក្រុម​អ្នក​លេង Yakuza នេះ គឺ​បណ្ដាល​មក​ពី​ច្បាប់​ថ្មី ដែល​បាន​បង្កើត​ឡើង​ក្នុង​ឆ្នាំ​២០១១ ដោយ​ម្ចាស់​អាជីវកម្ម ដែល​បាន​បង់​ថ្លៃ​ការពារ​ឲ្យ​ក្រុម​អ្នក​លេង​ទាំងនោះ ត្រូវ​បាន​ចាត់​ទុក​ជា​អំពើ​ខុសច្បាប់។ មិនតែប៉ុណ្ណោះ ច្បាប់​នឹង​កាត់​ទោស មេ​ក្រុម​អ្នក​លេង ចំពោះ​បទឧក្រិដ្ឋ​ដែល​ប្រព្រឹត្ត​ដោយ​សមាជិក​របស់​ពួកគេ​ទៀត​ផង។ នេះ​បើ​យោង​តាម​សារព័ត៌មាន South China Morning Post របស់​ប្រទេស​ចិន។

គួរ​ឲ្យ​ដឹង​ថា នៅ​ក្នុង​ឆ្នាំ​២០១២ បន្ទាប់​ពី​ការ​កែប្រែ​ច្បាប់​បាន​ចូល​ជា​ធរមាន នៅ​ពេល​នោះ សមាជិក​ក្រុម​អ្នក​លេង Yakusa មាន​ចំនួន ៦៣ ០០០​នាក់។ នៅ​ឆ្នាំ​បន្ទាប់ ពួកគេ​នៅ​សល់​សមាជិក​ត្រឹមតែ ៥៨ ៦០០​នាក់​ប៉ុណ្ណោះ។

នៅ​ក្នុង​ឆ្នាំ​២០១៥ សមាជិក​ក្រុម​ Yakuza កាន់​តែ​ថយ​ចុះ ពោល​គឺ​នៅ​សល់​ត្រឹមតែ ៥៣ ០០០​នាក់ (បច្ចុប្បន្ន​នៅ​សល់​ជាង​៣​ម៉ឺន​នាក់) ខណៈ​សមាជិក​ចំនួន ២៣ ៤០០​នាក់ ស្ថិត​នៅ​ក្នុង​ក្រុម Yamaguchi-gumi ដោយសារ​តែ​ការ​បំបែក​ក្រុម​ជា​២ និង​ការ​ស្លាប់​របស់​មេ​ក្រុម​អ្នក​លេង មាន​ឈ្មោះ​ថា Tatsuyuki Hishida នៅ​ក្នុង​ឆ្នាំ​តែ​មួយ។ នេះ​បើ​តាម​សារព័ត៌មាន CNN៕​

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments