Header Ads

ល្បិចណាស់ !!! បង្ខំឲ្យ​នាង​មើល​រឿង​សិច​ ​រួច​ចាប់​​រំលោភ​បាន​សម្រេច ​​ចំនួន ១០ដងក្នុងមួយយប់

ល្បិចណាស់ !!! បង្ខំឲ្យ​នាង​មើល​រឿង​សិច​ ​រួច​ចាប់​​រំលោភ​បាន​សម្រេច ​​ចំនួន ១០ដងក្នុងមួយយប់

ជនសង្ស័យ​ម្នាក់ ត្រូវ​បាន​កម្លាំង​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​ខេត្ត ធ្វើការ​ឃាត់​ខ្លួន ករណី​រំលោភ​សេពសន្ថវៈ លើ​ស្ត្រី​ម្នាក់ ដែល​មិន​សូវ​មាន​សតិ​គ្រប់គ្រាន់ ស្ថិត​ក្នុង​ភូមិ​ផ្សារ​ព្រំ ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ។

ហេតុការណ៍​ចុះ​ឃាត់​ខ្លួន​ជនសង្ស័យ​ខាងលើ ស្ថិតនៅ​ភូមិ​ផ្សារ​ព្រំ ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន ។ ជនសង្ស័យ​ដែល​សមត្ថកិច្ច​ឃាត់​ខ្លូន​ឈ្មោះ ចក់ ផង់ ភេទ​ប្រុស អាយុ​៣២​ឆ្នាំ ជាជាង​ភ្លើង រស់នៅ​ភូមិ​កើតហេតុ​ខាងលើ បាន​ធ្វើ​សកម្មភាព​រំលោភ​សេពសន្ថវៈ​ទៅលើ​នារី​រងគ្រោះ​ម្នាក់ អាយុ​២៥​ឆ្នាំ ជា​អ្នក​បោសសំអាត រស់នៅ​ភូមិ​កើតហេតុ​ខាងលើ​ដូច​ជនសង្ស័យ ។

លោក នាយការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​ខេត្ត​ប៉ៃលិន បាន​ឲ្យ​ដឹង​ថា​ មុន​ពេល​កើតហេតុ ជនសង្ស័យ​បាន​ទូរស័ព្ទ​ហៅ​នាង ​ដែល​ជា​ជនរងគ្រោះ ឱ្យ​ទៅ​បោសសំអាត​បន្ទប់​ផ្ទះ​ជួល​របស់​ខ្លួន ,​ខណៈ​ពេល​កំពុងតែ​បោសសំអាត​បន្ទប់ ស្រាប់តែ​ជនសង្ស័យ​បាន​ដើរចូល​ទៅខាង​ក្នុង ហើយក៏​ឲ្យ​នារី​រងគ្រោះ​មើល​វីដេអូ​អាសអាភាស​ក្នុង​ទូរស័ព្ទ​ដៃ​របស់​ខ្លួន រួច​ក៏មាន​អារម្មណ៍​បបួល​នាង​រួមភេទ​តែម្តង​។

តែ​នាង​មិន​យល់ព្រម ទើប​ជនសង្ស័យ បាន​និយាយថា បើ​នាង​យល់ព្រម​នឹង​ឱ្យប្រាក់​ចំនួន​៥​ដុល្លារ ខណៈ​នាង​មិនទាន់​បានទទួល​ផង ស្រាប់តែ​ជនសង្ស័យ​នោះ បាន​ស្ទុះ​ទៅ​ឱប​នាង​ពីក្រោយ រួច​ចាប់​ផ្តួល​ទៅលើ​ពូក​ក្នុង​បន្ទប់ ហើយក៏​ធ្វើ​សកម្មភាព​រំលោភ​រហូត​ដល់​នារី​រងគ្រោះ មាន​ផ្ទៃពោះ ទើប​បែក​រឿង។ លោក​បាន​បន្ត​ថា ករណី​ខាងលើ​បាន​កើតឡើង​ក្នុង​កំឡុង​ខែកក្កដា និង​ខែសីហា ឆ្នាំ​២០១៦ កន្លងទៅ ដែល​បាន​កើតឡើង​នៅ​ចំណុច​ផ្ទះ​ជួល ក្នុង​បូរី​ម្កុដ​ពេជ្រ ដោយ​ជនសង្ស័យ​ខាងលើ បាន​រំលោភ​នារី​រងគ្រោះ ដែល​មាន​សតិ​មិនសូវ​គ្រប់ រហូតដល់​នាង​មាន​ផ្ទៃពោះ ។​

ក្រោយពី​បានសម្រេច​ហើយ ជនសង្ស័យ​បាន​គំរាម​សម្លាប់​នារី​រងគ្រោះ ដោយ​នាង​ភ័យខ្លាច ក៏​លាក់​រឿង​នេះ មិន​ឱ្យ​ឪពុក​ម្តាយ​បងប្អូន​នោះ​ដឹង​ឡើយ តែ​ដោយសារ​ផ្ទៃពោះ​នារី​រងគ្រោះ​កាន់តែ​ធំ​ឡើងៗ ទើប​ទម្លាយ​រឿង​នេះ​ប្រាប់​តាម​ដំណើររឿង ហើយ​ឪពុក​ម្តាយ​នាង​បាន​ដាក់​ពាក្យ​បណ្ដឹង​ទៅ​នគរបាល ដើម្បី​ឱ្យ​ធ្វើ​ការ​ចាប់​ឃាត់ខ្លួន​តែម្តង។លោក​បាន​បន្តទៀតថា​៖ នៅ​ព្រឹក​ថ្ងៃទី​១០ ខែមករា ឆ្នាំ​២០១៧ ជនសង្ស័យ ត្រូវ​បាន​ចៅក្រម​ស៊ើប​សួរ នៃ​សាលាដំបូង​ខេត្ត​ប៉ៃលិន បង្គាប់​ឲ្យ​ឃុំ​ខ្លួន​បណ្ដោះអាសន្ន នៅ​ពន្ធនាគារ​ខេត្ត​ប៉ៃលិន ដោយ​ចោទប្រកាន់​តាម​មាត្រា​លេខ ២០៣,២០៤,២០៥ និង​មាត្រា​២០៦ នៃ​ក្រម​នីតិ​វិធី​ព្រហ្មទណ្ឌ​៕

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments