Header Ads

នារីក្លាហាន!! ដកកាំភ្លើង បាញ់គ្នាជាមួយក្រុមចោរ ដែលលួចចូលក្នុងផ្ទះ បណ្តាលឲ្យស្លាប់ម្នាក់ (មានវីដេអូ)

វីដេអូឃ្លីបមួយ កំពុងទទួលបានការចាប់អារម្មណ៍ ដែលជាទិដ្ឋភាពអស្ចារ្យរបស់នារីក្លាហានម្នាក់ ដកកាំភ្លើងដេញបាញ់ចោរទាំងយប់ ដែលចោរបានគាស់ផ្ទះ ប៉ុនប៉ងចូលទៅលួច ឬប្លន់ក្នុងផ្ទះរបស់នាង។

នារីក្លាហានម្នាក់ ដែលជាម្ចាស់ផ្ទះបានស្ទុះចេញពីគ្រែ​ដេក ក្នុងសម្លៀងបំពាក់គេងយប់ នៅវេលាពាក់កណ្តាលអាធ្រាត ហើយដេញតាមបាញ់ចោរដែលមានកាំភ្លើងក្នុងដៃដូចគ្នា ឲ្យរត់ចែកជើងគ្នាយកប្រាសអាយុ។ ជាលទ្ធផល បក្សពួករបស់ចោរម្នាក់ ក្នុងចំនោម៣នាក់ បានស្លាប់ផងដែរ។

គួរបញ្ជាក់ផងដែរថា ឃ្លីបវីដេអូមួយនេះ ត្រូវបានផ្សាយចេញដោយការិយាល័យប៉ូលិសនៅរដ្ឋ Georgia សប្តាហ៍មុន និងកំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង នៅលើអ៉ីនធឺណេត។

បើយោងតាមការអះអាងរបស់ប៉ូលិសឲ្យដឹងថា ក្នុងចំណោមចោរទាំង៣នាក់ មាន២នាក់ រត់រួច និងម្នាក់ទៀត ត្រូវបានប្រទះឃើញដេកស្លាប់ នៅក្រៅផ្ទះ ដោយសារត្រូវគ្រាប់កាំភ្លើង។ ចោរដែលដេកស្លាប់ក្រៅផ្ទះនេះ ត្រូវបានកំណត់អត្តសញ្ញាណបាន មានឈ្មោះ Antonio Leeks វ័យ២៨ឆ្នាំ មកពីរដ្ឋ Atlanta ។

ចំពោះជនសង្ស័យ២នាក់ទៀត ដែលកំពុងរត់គេចខ្លួនបាត់ ពុំទាន់ដឹងច្បាស់ថា ពួកគេត្រូវគ្រាប់កាំភ្លើងដែរឬអត់នៅឡើយទេ៕

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments