Header Ads

អស្ចារ្យមែន!! ស្ត្រីមេម៉ាយម្នាក់តស៊ូសាងសង់ផ្ទះដ៏ស្រស់ស្អាតមួយដោយខ្លួនឯង ដើម្បីរស់នៅជាមួយកូនៗ បន្ទាប់ពីលែងលះគ្នាជាមួយស្វាមី

បរទេស៖ ផ្ទះ គឺជាជម្រករបស់មនុស្ស។ ពេលខ្លះយើងមានភាពធុញថប់មិនចង់រស់នៅតែក្នុងផ្ទះរាល់ថ្ងៃ ប៉ុន្តែធ្លាប់ស្រមៃទេថាតើយើងនឹងមានអារម្មណ៍បែបណានៅពេលដែលផ្ទះរបស់យើងត្រូវបាត់ បង់ ហើយយើងគ្មានកន្លែងផ្សេងសម្រាប់ជ្រកនោះ? តើនឹងមានអ្វីកើតឡើង ប្រសិនបើនៅសុខៗយើងត្រូវក្លាយជាមនុស្សដែលគ្មានផ្ទះសម្បែងរស់នៅ? ជាក់ស្ដែង គឺវាពិតជាលំបាកខ្លាំងណាស់សម្រាប់ទទួលយករឿងបែបនេះ។ កាលពីពេលថ្មីៗនេះ ស្ត្រីមេម៉ាយម្នាក់ឈ្មោះ Charlotte Sapwell បានជួបប្រទះនូវស្ថានភាពលំបាកដូចបានរៀបរាប់ខាងលើ ក្រោយពីពេលដែលនាងបានលែងលះគ្នាជាមួយស្វាមី។ ទោះជាយ៉ាងណា ស្ត្រីរូបនេះមិនបណ្ដោយរឿងរ៉ាវឲ្យទៅតាមជោគវាសនាឡើយ Sapwell បានព្យាយាមពុះពារឧបសគ្គដោយប្រើប្រាស់ភាពឆ្លាតវៃរបស់នាង ដើម្បីកែប្រែគ្រប់យ៉ាងឲ្យបានល្អប្រសើរបំផុតសម្រាប់នាងខ្លួនឯងនិងកូនៗ។

នាងគ្មានជម្រើសអ្វីផ្សេងឡើយ ហើយថែមទាំងគ្មានកន្លែងសមរម្យសម្រាប់ទៅទៀត។ បន្ទាប់ពីលែងលះ អ្នកម្ដាយវ័យ ២៧ឆ្នាំ រូបនេះ គឺជាអ្នកផ្គត់ផ្គង់ចិញ្ចឹមកូនប្រុសទាំងពីរនាក់ដែលទើបនឹងមានអាយុ ២ឆ្នាំ និង ៦ឆ្នាំ តែម្នាក់ឯង។ ហេតុនេះនាងក៏សម្រេចចិត្តស្នាក់នៅទីធ្លាក្រោយផ្ទះរបស់ជីតា ដោយបានសាងសង់ផ្ទះតូចមួយសម្រាប់ខ្លួនឯងនិងកូន។ អ្វីដែលសំខាន់នោះ Sapwell បានចំណាយប្រាក់អស់តិចជាង ១៣០០០ដុល្លារ ដើម្បីទទួលបានផ្ទះដែលមានទទឹង ៣ម៉ែត្រ និងបណ្ដោយ ៦ ម៉ែត្រ។ បើទោះជាផ្ទះរបស់នាងមានទំហំតូចមិនគួរឲ្យរស់នៅក៏ពិតមែន ប៉ុន្តែប្រសិនបើចូលទៅមើខាងក្នុងផ្ទះនោះអ្នកប្រហែលជាប្ដូរចិត្តជាមិនខាន។

គួរបញ្ជាក់ផងដែរថា តាមពិតស្ត្រីមេម៉ាយរូបនេះក៏អាចខ្ចីនូវប្រាក់កម្ចីទិញផ្ទះមួយដែលអាចមានតម្លៃ ៤០ម៊ឺនដុល្លារបានផងដែរ ប៉ុន្តែនាងមិនចង់ចំណាយខ្ពស់ហួស ហើយត្រូវក្លាយជាអ្នកដែលជំពាក់បំណុលឡើយ ដូចនេះទើបនាងសម្រេចចិត្តសាងសង់ផ្ទះដោយខ្លួនឯងផ្ទាល់ រួមជាមួយនឹងការជួយពីសំណាក់ជីតា។ អ្នកទាំងពីរបានចំណាយពេលអស់ ៥ខែ ដើម្បីបញ្ចប់ការសាងសង់។

អ្នកមេម៉ាយរូបនេះបាននិយាយថា “ដំបូងខ្ញុំបានគិតថាវាគ្រាន់តែជាកន្លែងស្នាក់នៅរយៈពេលខ្លីប៉ុណ្ណោះ ប៉ុន្តែពេលនេះខ្ញុំស្រឡាញ់វាច្រើនជាងខ្ញុំធ្លាប់គិតថាខ្ញុំអាចធ្វើបាន។ ខ្ញុំធ្លាប់ទទួលបរាជ័យក្នុងការធ្វើការងារពាក់ព័ន្ធនឹងគ្រឿងឈើប្រាំបួនឆ្នាំហើយ ប៉ុន្តែឥឡូវនេះបន្ទាប់ពីខ្ញុំបានសាងសង់ផ្ទះផ្ទាល់ខ្លួនរបស់ខ្ញុំរួច អ្នកប្រហែលជាស្មានមិនដល់ទេមើលទៅ។” “ខ្ញុំមិនដឹងថានឹងត្រូវរស់នៅកន្លែងនេះយូរប៉ុណ្ណានោះទេ ប៉ុន្តែខ្ញុំនឹកមិនឃើញថានឹងមានកន្លែងណាផ្សេងសម្រាប់ទៅឡើយ។ ខ្ញុំរៀនចេះអគុណនូវអ្វីដែលខ្ញុំមាន។ ខ្ញុំចង់ឲ្យកូនៗរបស់ខ្ញុំដឹងថា វាមិនមែនជាបញ្ហាថាតើអ្នកជាក្មេងប្រុស ឬ ស្រីនោះទេ នរណាៗក៏អាចកសាងអនាគតរបស់គេបានដោយខ្លួនឯង។”៕

ប្រភព៖ komsan.khmernotes

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments