Header Ads

អុញនោះ ខ្លាំងបាត់!! ស្ត្រីមានផ្ទៃពោះជាច្រើននាក់នាំគ្នារាំគ្រលែងខ្លួននិងក្បាលពោះ ដើម្បីបង្ហាញថា…

តៃវ៉ាន់៖ វីដេអូឃ្លីបមួយដែលបង្ហាញពីសកម្មភាពស្ត្រីមានផ្ទៃពោះជាច្រើននាក់នាំគ្នារាំគ្រលែងក្បាលពោះនិងខ្លួន កំពុងទទួលបានការចាប់អារម្មណ៍និងមានភាពល្បីល្បាញជាខ្លាំងពេញបណ្ដាញសង្គមចិន។ វីដេអូនេះបានរៀបចំថតឡើងកាលពីខែមុននៅឯស្ថានីយ៍សំខាន់មួយក្នុងទីក្រុង តៃប៊ិ ដោយមានការសហការណ៍ពីស្ត្រីមានផ្ទៃពោះចំនួន ២១នាក់ គ្រលែងខ្លួនរាំរួមគ្នាជាមួយនឹងក្បាលពោះធំ។ យោងតាមអ្នករៀបចំព្រឹត្តការណ៍ប្លែកមួយនេះបានឲ្យដឹងថា គោលបំណងសំខាន់នៃការធ្វើបែបនេះ គឺចង់បង្ហាញដល់ស្ត្រីជាម្ដាយនាពេលបច្ចុប្បន្ន ក៏ដូចជាពេលអនាគតពួកគេអាចជ្រើសរបៀបនៃការរស់នៅតាមដែលគេចង់ បើទោះជាកំឡុងពេលដែលពួកគេកំពុងមានផ្ទៃពោះ។

បើអ្នកទទួលបានការអនុញ្ញាតពីវេជ្ជបណ្ឌិតហើយនោះ កុំខ្លាចក្នុងការចេញក្រៅរស់នៅដោយជីវិតដូចពេលធម្មតា ដើរ ធ្វើលំហាត់ប្រាណ និងសូម្បីតែរាំ! គួរបញ្ជាក់ផងដែរថា ទំនៀមទម្លាប់ប្រពៃណីចិនបានដាក់កម្រិតនិងសម្ពាធទៅលើស្ត្រីបន្ថែមក្នុងខណៈពេលមានផ្ទៃពោះ ដូចជា មិនរួមភេទ ជៀសវាងការមានអារម្មណ៍តានតឹង កុំទទួលទានអាហារត្រជាក់ មិនត្រូវរាំគ្រលែងខ្លួន មិនគួរចេញដើរលេងឆ្ងាយពីផ្ទះជាដើម….ដើម្បីរក្សាតុល្យភាពក្នុងខ្លួន និងជៀសវាងកើតរឿងមិនល្អផ្សេងៗលើទារកក្នុងផ្ទៃពោះ។ ទោះជាយ៉ាងណាក៏ដោយ ក៏គំនិតទាំងកំពុងត្រូវបានគេបំបាត់ចោលដោយឡែកៗពីគ្នាតាមសម័យទំនើប ដោយផ្លាស់ប្ដូរទៅជាការធ្វើលំហាត់ប្រាណឲ្យបានទៀងទាត់ជាដើម។ នៅលើបណ្ដាញសង្គមចិន Weibo កាលពីចុងសប្ដាហ៍នេះអ្នកលេងអ៊ិនធើណិតភាគច្រើនបានបញ្ចេញមតិអបអរសាទរ ចំពោះអ្នកម្ដាយដែលចូលរួមរាំក្នុងគោលបំណងបង្ហាញថា បើទោះជាមានមនុស្សម្នាក់ទៀតកំពុងលូតលាស់ក្នុងរាងកាយ ប៉ុន្តែក៏មិនមែនមានន័យការមានផ្ទៃពោះបានបំបិតសិទ្ធមិនឲ្យស្ត្រីមានការកំសាន្តសប្បាយក្នុងជីវិតឡើយ៕

ប្រភព៖ komsan.khmernotes

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments