Header Ads

ពិតជាមិនធម្មតាទេ!! បុរសម្នាក់ត្រូវផឹកទឹក២០លីត្រ ក្នុងមួយថ្ងៃដើម្បីរស់នៅប្រចាំថ្ងៃព្រោះតែ…

យើងដឹងហើយថាមនុស្សត្រូវការទឹកដើម្បីបំពេញកោសិកាក្នុងសរីរាង្គហើយក្នុងមួយថ្ងៃត្រូវបរិភោគ២ ទៅ៥ លីត្ររៀងរាល់ថ្ងៃ។

ស្ថាបត្យករជនជាតិអាល្លឺមង់ម្នាក់លោក Marc Wübbenhorst ត្រូវផឹកទឹកយ៉ាងហោចណាស់ឲ្យបាន ២០លីត្រក្នុងមួយថ្ងៃ បើមិនដូច្នេះទេ គាត់អាចនឹងបាត់បង់ជីវិត។

បុរសអាយុ ៣៥ឆ្នាំរូបនេះ មានជម្ងឺដ៏កម្រមួយគឺ Diabetes insipidus (រោគទឹកនោមកើតច្រើនដោយខ្វះអរម៉ូន) ដែលបណ្តាលឱ្យស្រេកទឹកខ្លាំង និងការបញ្ចេញទឹកនោម ច្រើនពេក។

ប្រសិនបើ Wübbenhorst បញ្ឈប់ការផឹកទឹក រាងកាយរបស់គាត់ចាប់ផ្តើមស្ងួត ហើយគាត់អាចស្លាប់ ដោយការស្រេកទឹក ក្នុងរយៈពេលតែប៉ុន្មានម៉ោងប៉ុណ្ណោះ។

ប្រសិនជាគាត់មិនបានផឹកទឹក លើសពីមួយម៉ោងនោះ នឹងមានរោគសញ្ញាធ្ងន់ធ្ងរ បង្ហាញនៃការខះជាតិទឹកដូចជា ប្រេះបបូរមាត់ វិលមុខ និងការភាន់ច្រលំ(វង្វេងស្មារត្មី)។

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments