Header Ads

ពិតជាអស្ចារ្យណាស់ !!! ខ្មែរយើងនឹង​មាន​រោងចក្រ ​ផលិត​មាស​ លើក​ដំបូង​បំផុត ​អំឡុង​ឆ្នាំ​២០១៨ ឆាប់ៗ​ខាងមុខនេះ

មន្ត្រីជាន់ខ្ពស់​ក្រសួង​រ៉ែ និង​ថាមពល នៅ​ថ្ងៃ​ទី​១៨ ខែ​ធ្នូ​នេះ បាន​បង្ហើប​ឲ្យដឹងថា នៅ​អំឡុង​ឆ្នាំ​២០១៨ ឆាប់ៗ​ខាងមុខនេះ កម្ពុជា​នឹង​មាន​រោងចក្រ​ឧស្សាហកម្ម​រ៉ែ​មាស ខ្នាត​មធ្យម សម្រាប់​ផលិត​មាស​លើកដំបូង នៅក្នុង​ប្រទេស​កម្ពុជា​។

ថ្លែង​ក្នុង​សិក្ខាសាលា​ពិគ្រោះ​យោបល់ លើ​សេចក្តីព្រាង​គោលនយោបាយ​ជាតិ​ស្តីពី «​ធនធាន​រ៉ែ​» នា​ថ្ងៃ​ទី ១៨ ខែ​ធ្នូ​នេះ លោក ប៉េង ណាវុ​ធ អនុរដ្ឋលេខាធិការ ក្រសួង​រ៉ែ និង​ថាមពល បាន​លើកឡើង​ថា ក្នុង​ឆ្នាំ​២០១៨ ដែល​នឹង​ឈាន​មកដល់ នា​ពេល​ដ៏​ឆាប់​ខាងមុខ​នេះ រោងចក្រ​ឧស្សាហកម្ម​អាជីវកម្ម រ៉ែ​មាស​ខ្នាត​មធ្យម ចំនួន​១​គ្រោង នឹង​ចាប់ផ្តើម​ដំណើរការ​ផលិត​មាស ជា​លើកដំបូង​នៅក្នុង​ប្រទេស​កម្ពុជា​។ សម្រាប់​ទីតាំង និង​ឈ្មោះ​ក្រុមហ៊ុន ដែល​នឹង​វិនិយោគ​សាងសង់​រោងចក្រ​ផលិត​មាស​នេះ មិន​ត្រូវ​បាន​បញ្ជាក់​នោះឡើយ​។

លោក​បន្តថា ចំពោះ​អាជ្ញាប័ណ្ណ អាជីវកម្ម​ធនធាន​រ៉ែ​ចំនួន​១៧ ក្នុងចំណោម​១០២ អាជ្ញាប័ណ្ណ ក៏បាន​ផ្តល់​ដល់​វិនិយោគិន សម្រាប់​ធ្វើ​អាជីវកម្ម​រ៉ែ​ដែក មាស ធ្យូង​ថ្ម និង​ខ្សាច់​ស៊ី​លីកា ទុនវិនិយោគ សរុប​សម្រាប់​វិស័យ​រ៉ែ​លោហៈ​ទាំងមូល មាន​ចំនួន​ប្រមាណ ៧៣៣ លាន​ដុល្លា​សហរដ្ឋអាមេរិក ប្រើប្រាស់​កម្លាំង​ពលកម្ម​ជាង​១៥០០​នាក់​។​ ​

សូមបញ្ជាក់​ថា បច្ចុប្បន្ននេះ ក្រសួង​រ៉ែ និង​ថាមពល បាន​ផ្តល់​អាជ្ញាប័ណ្ណ ដល់​ក្រុមហ៊ុន ស្វែង​រុករក​ធនធាន​រ៉ែ ទាំង​ក្នុង និង​ក្រៅ​ស្រុក ចំនួន​១០២ ដើម្បី​ធ្វើ​ការសិក្សា​ស្រាវជ្រាវ រ៉ែ​លោហៈ​ដែល​រួមមាន រ៉ែ​ដែក មាស ទង់​ដែង និង​បុក​ស៊ីត​ជាដើម​៕

**** អត្តបទបន្ត៖ មួយឃ្លានេះខ្លីតែខ្លឹម !!!! ពីលោកឧកញ៉ា ម៉ុង ឬទ្ធី ដំាភាពស្មោះត្រង់ បើអ្នកចង់បានការគាំទ្រពីអ្នកជំុវិញ ****

នៅខណៈនេះលោកឧកញ៉ា ម៉ុង ឬទ្ធី បានកំពុងតែរវល់ជាប់បេសកម្ម ដាំភាពស្មោះត្រង់នៅបរទេស ដើម្បីទទួលបានការគាំទ្រពីបរទេស ក្នុងនាំ ផលិតផល កសិកម្ម កម្ពុជាចេញក្រៅ។ លោកធ្លាប់បានមានប្រសាសន៍ ប្រាប់ Business Cambodia ធ្វើអ្វីក៏ដោយ សំខាន់បំផុតគឺភាពស្មោះត្រង់ ចង់ជោគជ័យត្រូវដាំភាពស្មោះត្រង់។

“ដាំភាពស្មោះត្រង់ បើអ្នកចង់បានការគាំទ្រពីអ្នកជុំវិញ” នេះជាឃ្លាដកស្រង់ចេញពី ហ្វេសប៊ុក របស់ក្រុមហ៊ុន ម៉ុង ឬទ្ធី។ មួយឃ្លានេះ Business Cambodia សូមពន្យល់ថា ទី១គឺរូបលោក ឧកញ៉ា ម៉ុង ឬទ្ធី តែងស្មោះនឹង អតិថិជន ជានិច្ច។ ដូចយើងទាំងអស់គ្នាបានឃើញហើយ គាត់ទទួលបានជោគជ័យក្នុងការនាំស្វាយចេញ ជាបន្តបន្ទាប់ នេះគឺដោយសារគាត់ស្មោះនឹងភ្ញៀវ។

ទី២ គាត់ក៏ជាមេដឹកនាំដែលស្មោះនឹងបុគ្គលិកផងដែរ។ ជារឿយ កម្រឃើញពត៌មានដែលគាត់ មានបញ្ហាជាមួយនឹងបុគ្គលិកណាស់ ហើយគាត់តែងលើកទ្បើងថា បុគ្គលិក និងកម្មករ របស់លោក ជាដង្ហើមរបស់គាត់។ គាត់តែងចំណាយពេល ចុះសាកសួរ ទាំងកម្មករ ទាំង កូនចៅ របស់ពួកគេ ដោយបាននាំយករបស់បន្តិចបន្តួចចែកក្មេងៗផងដែរ។ ទី៣ ស្មោះនឹងដៃគូអាជីវកម្ម។ ថ្ងៃមួយគាត់បានរំលឹងរឿងចាស់ ដែលគាត់ទទួលបានប្រាក់កម្ចី រាប់លានដុល្លារ ពីធនាគារក្នុងស្រុកមួយ ដោយលោកមិនចាំបាច់ មានទ្រព្យបញ្ចាំនោះទេ។ នេះហើយ ជាលទ្ធផលចេញពីការ ដាំភាពស្មោះត្រង់។

ដូច Business Cambodia ធ្លាប់បានលើកទ្បើងនូវសហគ្រិនជោគជ័យដទៃទៀត ច្រើនមកហើយ ថា នៅក្នុងការលក់ដូរ រកសីុ សូមកំុបំពានទំនុកចិត្តរបស់ភ្ញៀវ។ ទំនុកចិត្តមនុស្សកាត់ថ្លៃមិនចេញទេ ហើយបើរហែកគឺ ពិបាកក្នុងការប៉ះណាស់។ ដូចនេះសូមនាំ គ្នាដាំភាពស្មោះត្រង់ ក្នុងការរកសុីឲ្យបានច្រើន នោះអ្នកនឹងជោគជ័យ៕

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments