Header Ads

មើលហើយរន្ធត់ណាស់!! កោះដែលសម្លាប់មនុស្សច្រើនជាងគេបំផុតនៅលើពិភពលោកក៏ព្រោះតែទីនោះមាន…

(បរទេស) កោះមួយដែលមានឈ្មោះថា Ilha De Queimada Grande ត្រូវបានគេស្គាល់ផងដែរថាជា កោះស្តេចពស់ ក៏ព្រោះតែកោះនេះបានសម្លាប់មនុស្សច្រើនបំផុតនៅលើពិភពលោក យើងត្រូវតែគិត​ នឹងត្រៀមខ្លួនអោយ​បានល្អិតល្អន់​ជាមុនសិនមុននឹងចង់ទៅទីនោះ។ បើតាមរបាយការណ៍អ្នកស្រាវជ្រាវបានអោយដឹងថាសត្វពស់នៅទីនោះសឹងតែដើរមួយជំហ៊ានមានពស់១ក្បាលទៅហើយ។

គួរបញ្ជាក់ផងដែរថាកោះពស់នេះគឺមិនមែនមានពស់ធម្មតាៗ នោះទេគឺសុទ្ធសឹងតែជាពស់ដែលមានពិសសាហាវៗបំផុតលើលោក តែបើវាចឹកហើយយើង​រកថ្នាំមិនទាន់ទេច្បាស់ជាស្លាប់ជាក់ជាមិនខាន៕

**** អានអត្តបទបន្ថែម៖ ជំនួសឲ្យការលើកដៃសំពះសុំទានគេ បុរសអនាថាសុខចិត្តយកទេពកោសល្យមួយនេះមកប្រើធ្វើឲ្យមនុស្សជាច្រើនចាប់អារម្មណ៍យ៉ាងខ្លាំង ****

ហ្វីលីពីន៖ អស់រយៈពេលរាប់សតវត្សរ៍មកហើយដែលវិចិត្រករដ៏ទឹកដៃជាច្រើនរូបបានបង្ហាញពីទេពកោសល្យល្អឯករបស់ពួកឲ្យដល់មនុស្សក្នុងលោកបានឃើញ ហើយធ្វើការស្ងោចសរសើរ។ ស្នាដៃល្បីៗរាប់មិនអស់របស់វិចិត្រករមួយចំនួនទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង បើទោះបីជាពេលខ្លះម្ចាស់ស្នាដៃទាំងនោះបានបាត់បង់ជីវិតទៅហើយក្ដី។ ប៉ុន្តែ វាជារឿងគួរឲ្យសោកស្ដាយបំផុតមួយដែលអ្នកមានទេពកោសល្យរួមជាមួយនឹងការច្នៃប្រឌិតមួយចំនួនគ្មានភ័ព្វសំណាង ដោយសូម្បីតែដំបូលបណ្ដោះអាសន្នមួយសម្រាប់ជ្រកកោនក៏ពួកគេគ្មាន ទោះជាយ៉ាងណាក៏ដោយសមត្ថភាព ក៏ដូចជាទេពកោសល្យដ៏មុតមាំរបស់ពួកគេនៅតែអាចធ្វើឲ្យមនុស្សជាច្រើនចាប់អារម្មណ៍។ ជាក់ស្ដែងកាលពីពេលថ្មីនេះ បុរសក្រីក្រគ្មានផ្ទះសម្បែងត្រឹមត្រូវសម្រាប់រស់នៅម្នាក់ទទួលបានការកោតសរសើរជាខ្លាំងពីសំណាក់អ្នកលេងអុីនធើណិត រួមទាំងអ្នកដែលបានឃើញពីសមត្ថភាពមិនធម្មតារបស់គាត់ផ្ទាល់។

ជំនួសឲ្យការធ្វើកំសត់លើកដៃសំពះសុំអាហារ ឬប្រាក់ពីអ្នកដទៃ បុរសអនាថារូបនេះបានដាក់ទេពកោសល្យដែលគាត់មានមកប្រើប្រាស់ធ្វើជាការងារមួយទៅវិញ ដើម្បីអាចដោះដូរបានប្រាក់មួយចំនួន ។ អ្វីដែលគួរឲ្យចាប់អារម្មណ៍ថែមទៀតនោះ គឺគាត់បង្ហាញពីទេពកោសល្យរបស់ខ្លួនឲ្យអ្នកដទៃបានឃើញដោយការគូសរូបមនុស្សផ្សេងៗពីគ្នាជាច្រើន ដោយគ្រាន់តែប្រើខ្មៅដៃមួយដើម រួមជាមួយនឹងក្រដាសកាតុងពីរបីសន្លឹកប៉ុណ្ណោះ។

អ្នកលេងអុីនធើណិតជាច្រើនរំជួលចិត្តជាមួយនឹងអ្វីដែលបុរសអនាថារូបនេះកំពុងធ្វើជាខ្លាំង ភាពក្រីក្រមិនមែនជាឧបសគ្គរារាំងដល់មនោគតិរបស់ជនអនាថាកំសត់ឡើយ ហើយជំនួសមកវិញគេបែរជាប្រើទេពកោសល្យដែលមានមកដោះស្រាយក្នុងបញ្ហា ដើម្បីរស់នៅបន្តទៀត។ មនុស្សជាច្រើនដែលបានដើរឆ្លងកាត់ និងឃើញសកម្មភាពរបស់ជននេះបានមានការចាប់អារម្មណ៍ណាស់ដែរចំពោះទេពកោសល្យបុរសអនាថា ហើយពួកគេក៏ផ្ដល់នូវប្រាក់មួយចំនួនដល់គាត់។

មិនខុសពីអ្នកដំណើរដទៃទៀតដែរម្ចាស់គណនីហ្វេសប៊ុកឈ្មោះ Glydel Mae Fernandez Olarte ក៏ត្រូវបានសកម្មភាព រួមជាមួយនឹងទេពកោសល្យរបស់បុរសអនាថាទាក់ទាញ រហូតដល់អ្នកប្រើប្រាស់អុីនធើណិតរូបនេះធ្វើការបង្ហោះចែករំលែករូបភាពលើបណ្ដាញសង្គមតែម្ដង ដោយសង្ឃឹមថានឹងមានអ្នកដែលមានសណ្ដានចិត្តល្អអាចផ្ដល់ជាជំនួយដល់បុរសអនាថា៕

ប្រភព៖ ប្រភព ៖ Khmer Note

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments