Header Ads

គ្រោះថ្នាក់ណាស់ ប្រុសៗសូមប្រយ័ត្ន !!! បុរសម្នាក់ហៅមិត្តស្រី មករ៉ូមែនទិកក្នុងបន្ទប់ ដូចហៅមកកាត់ប្រដាប់ភេទ របស់ខ្លួនចោល

ស្រីគ្រោះថ្នាក់ណាស់ !!! បុរសម្នាក់ហៅមិត្តស្រី មករ៉ូមែនទិកក្នុងបន្ទប់ ដូចហៅមកកាត់ប្រដាប់ភេទ របស់ខ្លួនចោល។ កាលពីពេលថ្មីៗនេះ កាសែត The Sun បានចុះផ្សាយថា ប៉ូលិសប្រទេសអាហ្សង់ទីន បានចូលទៅចាប់ខ្លួនស្ត្រីឈ្មោះ ប្រានដា ប៉ារ៉ាតិនី អាយុ២៦ឆ្នាំ ក្រោយពីកើតមានហេតុការណ៍ ដ៏រន្ធត់មួយ ដោយនាងបានប្រើកន្ត្រៃយ៍កាត់ស្មៅ ទៅកាត់ប្រដាប់ភេទ មិត្តប្រុសរបស់នាង ឈ្មោះ សេដីអូ អេហ អាយុ៤០ឆ្នាំ បណ្តាលឲ្យដាច់

ប៉ាត់តែម្តង ។បន្ទាប់ពីកាត់ប្រដាប់ភេទ របស់មិត្តប្រុសរួចហើយ នារីជាសង្សារបានរត់គេចខ្លួនបាត់ ទុកឲ្យមិត្តប្រុសរបស់នាង ដេកឈឺចាប់វេទនា ក្នុងថ្លុកឈាមតែម្នាក់ឯងប៉ុណ្ណោះ ។

ហេតុការណ៍នេះ បានកើតឡើងនៅក្នុងបន្ទប់របស់ លោក សេដីអូ ផ្ទាល់តែម្តង ដែលស្ថិតនៅជាន់ទី៧ នៅលើអគារខុនដូរមួយកន្លែង ស្ថិតនៅក្នុងក្រុង Cordoba ប្រទេស Argentina ។ បើតាមការរៀបរាប់ ពីសារព័ត៌មានខាងលើ បានឲ្យដឹងថា មុនកើតហេតុ បុរសជាមិត្តប្រុស បានណាត់នាងមកជួប ដើម្បីបង្ហាញពីភាពរ៉ូមែនទិក រវាងពួកគេទាំង២នាក់ តែផ្ទុយទៅវិញ គាត់បែរជាត្រូវនាង យកកន្ត្រៃយ៍កាត់ស្មៅ មកកាត់ប្រដាប់ភេទ របស់គាត់ទៅវិញ ធ្វើឲ្យបរិយាកាសដ៏ផ្អែមល្ហែម ប្រែក្លាយជាសោកនាដកម្ម ដ៏សោកសង្រេងបំផុត សម្រាប់គាត់ទៅវិញ ។
បុរសរងគ្រោះបានប្រាប់ថា គាត់បានព្យាយាម យកក្រណាត់មកទប់ឈាម មិនឲ្យហូរចេញខ្លាំង ព្រមទាំងបានទូរស័ព្ទប្រាប់រថយន្តពេទ្យ ហើយអង្គុយរង់ចាំក្រុមជួយសង្គ្រោះ នៅក្នុងបន្ទប់ទាំងក្តីឈឺចាប់ ។ខណៈពេលនេះ បុរសរងគ្រោះខាងលើ កំពុងដេកព្យាបាលរបួស នៅក្នុងមន្ទីរពេទ្យ ហើយអាការៈរបស់គាត់ បានប្រសើរឡើងវិញ ខ្លះៗហើយ តែទោះជាយ៉ាងណា ក្រុមគ្រូពេទ្យ មិនទាន់ហ៊ានធានាអះអាងឡើយថា នឹងអាចតប្រដាប់ភេទ របស់គាត់ឲ្យបានដូចដើមវិញឡើយ ។
បើយោងតាមការចុះផ្សាយ ពីព័ត៌មានក្នុងស្រុក មួយចំនួន បានឲ្យដឹងថា ពួកគេទាំង២ មិនមែនជាប្តីប្រពន្ធនិងគ្នាឡើយ ពួកគេគ្រាន់តែជាគូរស្នេហ៍ ដែលលួចទាក់ទងគ្នា ដោយស្ងាត់ៗតែប៉ុណ្ណោះ ចំណែកឯដើមហេតុ ដែលធ្វើឲ្យនារីជាគូរស្នេហ៍ ធ្វើអំពើបែបនេះ នៅមិនទាន់មានការបញ្ជាក់ ឲ្យកាន់តែច្បាស់នៅឡើយទេ គ្រាន់តែប៉ូលិសបានធ្វើការ សន្និដ្ឋានជាបឋមថា ប្រហែលមកពីនាងខឹង មិនពេញចិត្ត ចំពោះទង្វើដែលមិត្តប្រុសរបស់នាង បានធ្វើបាបមកលើខ្លួននាង នាពេលកន្លងមក ៕

ប្រភព៖ បរទេស

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments