Header Ads

អាណិតណាស់!! ទាហានចូលនិវត្តន៍ម្នាក់ត្រូវរស់នៅរងទុក្ខវេទនាតាមដងផ្លូវ ក្រោយពីក្រុមគ្រួសារធ្វើរឿងបែបនេះដាក់..

ហ្វីលីពីន៖ ការបម្រើការជាទាហាន គឺជាការងារដ៏លំបាកបំផុតមួយ។ ជាការពិតណាស់ ទាហានគ្រប់រូបបានខិតខំប្រឹងប្រែង លះបង់ទាំងកម្លាំងកាយនិងកម្លាំងចិត្ត ដើម្បីការពារបម្រើដល់ផលប្រយោជន៍ប្រទេសជាតិទាំងមូល។ ទាហានគ្រប់រូបគ្រាន់តែចង់បានការរស់នៅមួយដែលប្រកបទៅដោយការគោរព និងមានកិត្តិយស។មនុស្សជាច្រើនបានចាត់ទុកថាពលទាហាន គឺជាវីវបុរសពិត ដោយសារតែការលះបង់ ប្រថុយជីវិត មិនខ្លាចនឹងគ្រោះថ្នាក់ផ្សេងៗ ធ្វើយ៉ាងណាឲ្យតែប្រទេសជាតិមានសេចក្ដីសុខមិនត្រូវគេឈ្លានពាន។ ទោះជាយ៉ាងណាក៏ដោយ វាពិតជារឿងគួរឲ្យសោកស្ដាយមួយដែលទាហានចាស់ៗជាច្រើនដែលបានដល់ពេលចូលនិវត្តន៍ត្រូវបានមនុស្សជាច្រើនបំភ្លេចចោល លែងខ្វល់សុខទុក្ខរបស់ពួកគាត់។ អ្វីដែលកាន់តែរំជួលចិត្តទៀតនោះ គឺសូម្បីតែក្រុមគ្រួសារផ្ទាល់ក៏មិនខ្វល់ ហើយបណ្ដោយឲ្យអតីតទាហានដែលមានវ័យចំណាស់រស់នៅក្នុងស្ថានភាពពិបាកបំផុតមួយ និងត្រូវទទួលរងទុក្ខវេទនាជាច្រើន។ ជាក់ស្ដែងកាលពីពេលថ្មីៗនេះ លោកតាចំណាស់ម្នាក់ដែលធ្លាប់មានមុខងារតួនាទីជាទាហាន ត្រូវរងទុក្ខលំបាករស់នៅតាមដងផ្លូវតែម្នាក់ឯង បន្ទាប់ពីគាត់បានចូលនិវត្តន៍។

លោកតាចំណាស់ឈ្មោះ Narciso dela Cruz Alpas ត្រូវបានក្រុមគ្រួសាររបស់គាត់ផ្ទាល់បោះបង់ចោលឲ្យរស់នៅអត់ឃ្លានតាមដងផ្លូវតែម្នាក់ឯង ក្រោយពីលោកតាបានចូលនិវត្តន៍ពីការងារជាទាហាន។តាមពិតទៅ ក្រុមគ្រួសាររបស់លោកតាកំសត់បានប្រមូលយកប្រាក់ចូលនិវត្តន៍ ឬប្រាក់រុឺត្រែតប្រចាំខែរបស់លោកតាទៅអស់ៗ ដោយមិនដែលផ្ដល់ឲ្យលោកតាសូម្បីតែមួយកាក់ ហើយពួកគេថែមទាំងបង្ខំឲ្យលោកតាចាកចេញពីផ្ទះរបស់ខ្លួនឯងថែមទៀត។

រឿងរ៉ាវពិតដ៏កំសត់របស់អតីតទាហានរូបនេះត្រូវបានផ្សព្វផ្សាយ បន្ទាប់ពីរូបភាពរបស់គាត់ត្រូវបានគេបង្ហោះលើបណ្ដាញសង្គម ខណៈដែលដំបូងឡើយការបង្ហោះគ្រាន់ តែបង្ហាញការអាណិតអាសូរចំពោះបុរសចំណាស់មួយរូបដែលស្នាក់នៅតាមដងផ្លូវគ្មាននរណាខ្វល់ខ្វាយ។ ប៉ុន្តែ ក្រោយពីរូបភាពទទួលបានការចាប់អារម្មណ៍ និងមានការចុចចែករំលែកតៗគ្នាជាច្រើនពីសំណាក់អ្នកលេងអ៊ីនធើណិតនោះ ការស៊ើបអង្កេតបន្ថែម ក៏ដូចជាការតាមស្វែងរក ដើម្បីផ្ដល់ជំនួយដល់លោកតាក៏ត្រូវបានធ្វើឡើង។ បច្ចុប្បន្នលោកតាត្រូវបានគេនាំទៅការិយាល័យនាយកដ្ឋានសុខុមាលភាពនិងការអភិវឌ្ឍសង្គមប្រចាំតំបន់៕

ប្រភព៖ Khmer Note

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments