Header Ads

អុញនោះ!! បុរសចំណាស់ម្នាក់ ស្លាប់លើបង្គង ខណៈខាងស្រី ជាប់នៅពីលើ ដកអត់ចេញ (មានវីដេអូ)

អុញនោះ!! បុរសចំណាស់ម្នាក់ ស្លាប់លើបង្គង ខណៈខាងស្រី ជាប់នៅពីលើ ដកអត់ចេញ។ កាលពីពេលថ្មីៗនេះ វីដេអូដ៏គួរឲ្យភ្ញាក់ផ្អើល និងហួសចិត្ត មួយខ្សែ បាននិងកំពុងតែ ល្បីល្បាញ ពាសពេញ បណ្តាញអ៊ីនធឺណែត ដោយវីដេអូនោះ បង្ហាញឲ្យឃើញ បុរសវ័យចំណាស់ម្នាក់ បានស្លាប់លើបង្គង (ស្លាប់នៅពេលរួមរ័ក្ស) ខណៈខាងស្រី ជាប់នៅពីលើ ដកមិនចេញ ទាល់តែសោះ។

វីដេអូនោះដែរ ក៏បង្ហាញឲ្យឃើញ សាកសពបុរសរងគ្រោះ និងស្រ្តី ជាដៃគូរួមរ័ក្ស ត្រូវបានគេបញ្ជូន ទៅកាន់មន្ទីរពេទ្យ ដើម្បីបំបែក ខ្លួនប្រាណទាំង២ ចេញពីគ្នា ដោយពួកគេ ត្រូវបានដាក់ នៅលើគ្រែរុញ និងគ្របក្រណាត់ពីលើ ដើម្បីបិទបាំង ខណៈមានមនុស្សម្នា ជាច្រើន កំពុងចោររោមមើល។

ទោះបីជាយ៉ាងណាក៏ដោយ ហេតុការណ៍ដ៏គួរឲ្យហួសចិត្តនេះ ត្រូវគេជឿជាក់ថា បានកើតឡើង ក្នុងប្រទេសចិន ប៉ុន្តែមិនបានស្គាល់ ទីតាំងជាក់លាក់ឡើយ។

គួរឲ្យដឹងផងដែរថា ការស្លាប់នៅពេលរួមរ័ក្ស ភាគច្រើន អាចកើតឡើង ចំពោះបុរស ដោយសារតែ ការប្រើសកម្មភាពបង្ខំ ឬកម្លាំងខ្លាំង លើសកំណត់ ដែលអាចនាំឲ្យ ប៉ះពាល់ដល់ សរសៃឈាមបេះដូង និងបណ្តាលឲ្យ ស្លាប់បាត់បង់ជីវិត ភ្លាមៗមួយរំពេច តែម្តង។

យ៉ាងណាមិញ លោកវេជ្ជបណ្ឌិត John Dean អ្នកជំនាញខាងមូលដ្ឋានផ្លូវភេទ ធ្លាប់បានប្រាប់ ឲ្យដឹងថា នៅពេលដែលលិង្គ ស្ថិតនៅក្នុង ទ្វាមាស វានឹងក្លាយទៅជា ការស្ទះកាន់តែខ្លាំង។ «សាច់ដុំត្រគាក របស់ស្រ្តី នឹងកន្ត្រាក់ ទៅតាមចង្វាក់ នៅពេលដែល ឈានដល់ចំនុចកំពូល។ ខណៈពេលដែល សាច់ដុំទាំងនោះកន្ត្រាក់ លិង្គនឹងជាប់គាំង នៅក្នុង ទ្វាមាស»។

លោកវេជ្ជបណ្ឌិត John Dean បានឲ្យដឹងទៀតថា «វិធីតែមួយគត់ ដែលគ្រូពេទ្យ អាចបំបែកមនុស្ស ដែលជាប់គាំង បែបនេះបាន គឺចាក់ថ្នាំពង្រីកស្បូន របស់ស្រ្តីនោះ»៕

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments