Header Ads

ព្រឺរោមណាស់!! បុរសម្នាក់រងការលងបន្លាចពីខ្មោចស្ត្រីវ័យចំណាស់ ថតជាប់ស្តែងៗក្នុងកាមេរ៉ាទូរសព្ទ

អង់គ្លេស៖ បុរសម្នាក់ស្រាប់តែជួបរឿងរ៉ាវគួរឲ្យភ័យរន្ធត់ ក្រោយបានថតជាប់ព្រលឹងខ្មោចរបស់ស្ត្រីវ័យចំណាស់ម្នាក់ ដែលបានស្លាប់កាលពី ១៨ ខែមុន។ នេះបើយោងតាមប្រភពសារព័ត៌មានអង់គ្លេស ចុះផ្សាយនាថ្ងៃ ទី ២៧ ខែ វិច្ឆិកា ឆ្នាំ ២០១៧ នេះ។

បុរសកូនបីខាងលើ ត្រូវគេស្គាល់ឈ្មោះថា Luke Jackson មានវ័យ៣៦ឆ្នាំ បានជួបប្រទះហេតុការណ៍ដ៏កម្រនេះក្នុងបរិវេណគេហដ្ឋានមួយកន្លែង ស្ថិតនៅតំបន់ South Yorkshire ប្រទេសអង់គ្លេស ហើយគេហដ្ឋាននោះ ត្រូវបានគេដឹងថា ជាកម្មសិទ្ធិរបស់បងប្អូនប្រុសម្នាក់របស់លោក។

ក្នុងរូបភាពដែលថតជាប់ ឃើញមានព្រលឹងខ្មោចរបស់ស្ត្រីវ័យចំណាស់ម្នាក់ ពាក់អាវយឺតពណ៌ស្វាយ ហើយបើតាមដឹង គាត់ធ្លាប់ជួលស្នាក់នៅគេហដ្ឋានមួយនោះ ដែលបានស្លាប់ទៅកាលពី ១៨ ខែមុន។

លោក Luke បានឲ្យយ៉ាងដូច្នេះថា៖
អ្នកជួនកាលអាចថតជាប់ផ្នែកខ្លះ ដូចជាដៃ ឬជើងជាដើម តែអាចមិនថតជាប់រូបមួយសន្លឹក ដែលឃើញមានខ្លួនប្រាណទាំងមូលនោះទេ។ តែ រូបមួយនេះ គឺស្តែងតែម្តង។ លោក Luke ពុំបានបញ្ជាក់ពីមូលហេតុ នៃការស្លាប់របស់ស្ត្រីចំណាស់ខាងលើនោះទេ តែលោកបានបង្ហើបថា កាលដែលនៅរស់ ស្ត្រីចំណាស់ម្នាក់នោះ ធ្លាប់បានជួបប្រទះបញ្ហាក្នុងការដើរ ពោលជាមនុស្សចំណាស់ដើរមិនសូវរួច ក៏ដូចជារាល់ពេលឡើងកាំជណ្តើរម្តងៗ។

ពេលគាត់ស្លាប់ទៅ ព្រលឹងរបស់គាត់នៅតែវិលវល់ ត្រូូវបានគេឃើញថា កំពុងតែព្យាយាម បើកទ្វារផ្ទះបាយ ក្នុងគេហដ្ឋាននោះ ក្នុងរូបភាពស្តែងៗ និងគួរឲ្យភ័យរន្ធត់ជាទីបំផុត។ Luke បានបន្តអះអាងថា តាំងតែពីកើតមក ខ្លួនលោក ពុំដែលប្រទះជួបរូបភាពណា ដែលច្បាស់ដូចរូបមួយសន្លឹកនេះឡើយ៕

ប្រភព៖ បរទេស

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments