Header Ads

ស្ទើស្រក់ទឹកភ្នែក!! ក្មេងប្រុស​ម្នាក់ដេកចាំនៅមុខមឈ្ឈូសរបស់ម្ដាយ ហើយពោលពាក់ថា...

ស្ទើស្រក់ទឹកភ្នែក!! ក្មេងប្រុស​ម្នាក់ដេកចាំនៅមុខមឈ្ឈូសរបស់ម្ដាយ ហើយពោលពាក់ថា...

ជឿថាអ្នកដែលបានឃើញរូបភាពនេះប្រាកដជាមានចិត្តអាណិតអាសូររហូតដល់អាចស្រក់ទឹកភ្នែកក៏ថាបាន ក្រោយពីវេបសាយបរទេសមួយបានផ្សព្វផ្សាយរូបភាពរបស់ក្មេងប្រុសម្នាក់ដែលបានអង្គុយមុខមឈ្ឈូសសពមិនព្រមទៅណាឆ្ងាយ ក្រោយពីអ្នកដែលជាម្ដាយបានបាត់បង់ជីវិតទៅ ដែលហេតុការណ៍ខាងលើកើតឡើងនៅប្រទេសហ្វីលីពីន។

ដែលអ្នកជាម្ដាយនោះមានឈ្មោះថា ‘ ខេ ’ ក្រោយពីនាងបានផ្ដល់កំណើតអោយកូនទី២ហើយ ក៏កើតមានអាការៈធ្លាក់ឈាម ដែលខាងក្រុមគ្រួសាររបស់ខេក៏បានព្យាយាមដែលនឹងរកឈាមបរិច្ចាគសង្ឃឹមថានឹងជួយជីវិតនាងបាន តែក៏មិនទាន់ពេលទើបធ្វើអោយបាត់បង់ជីវិតក្នុងវេលាក្រោយមក។

ខាងកូនប្រុសអាយុ ៤ឆ្នាំ របស់នាងក៏បានអង្គុយដេកចាំនៅមុខមឈ្ឈូសរបស់ម្ដាយខ្លួនឯង ហើយបានពោលខ្លីៗថា ‘ ហេតុអីម៉ាក់គេងយូរម៉េស ’ ។ រឿងរ៉ាវទាំងនេះបានសាងភាពរញ្ជួលចិត្តដល់ក្រុមគ្រួសារម្ដាយរបស់ក្មេងប្រុសនោះយ៉ាងខ្លាំង ដោយរូបភាពខាងលើបានផ្សព្វផ្សាយចេញទៅដោយសាច់ញាតិម្នាក់ដែលបានទៅចូលរួមពិធីបុណ្យសព៕

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments