Header Ads

អុញនោះ!! បបួលមិត្តស្រីស្រស់ស្អាតឡើងសណ្ឋាគារ ដេកបានកន្លះម៉ោងស្រាប់តែដាច់ខ្យល់ស្លាប់...

ភ្នំពេញ៖ បុរសជនជាតិម្នាក់ ស្រវឹងស្រារួចទៅហៅ និងដឹកមិត្តស្រីទៅសណ្ឋាគារសម្បត្តិទិព្វ ក្រោយពីដល់បន្ទប់ដេក បានកន្លេះម៉ោង បុរសរងគ្រោះ ក្អួត ២ដងសន្លប់ស្ដូង ហេីយមិត្តស្រីភ័យស្លន់ស្លោ ប្រញ៉ាប់ហៅរថយន្តសង្គ្រោះ ដឹកយកទៅមន្ទីរពេទ្យកាល់ម៉ែត្រ ទេីបដឹងថាស្លាប់ហេីយបង្កការភ្ញាក់ផ្អេីល កាលវេលាម៉ោង៣និង៣០ទៀបភ្លឺឈានចូលថ្ងៃទី២៣ ខែ ធ្នូ ឆ្នាំ ២០១៧នៅចំណុចសណ្ឋាគារសម្បត្តិទិព្វ តាមផ្លូវជាតិលេខ១ ស្ថិតនៅភូមិដេីមអំពិល សង្កាត់ច្បារអំពៅ១ ខណ្ឌច្បារអំពៅ ។

សពជនរងគ្រោះមានឈ្មោះ ZHANG BIAO ភេទប្រុស អាយុ ២៨ឆ្នាំ ជនជាតិចិន ស្នាក់នៅការដ្ឋានតាមផ្លូវម៉ៅសេទុង សង្កាត់ទំនប់ទឹក ខណ្ឌចំការមន បាចូលសណ្ឋាគារកេីតហេតុខាងលេីបានបន្តិច ក៏សន្លប់រួចមិត្តស្រីដឹកយកទៅមន្ទីរពេទ្យទេីបស្លាប់ ។

ស្រ្តីជាមិត្តស្រីមានឈ្មោះ ង្វៀង ង៉ុកហាំង ភេទស្រី អាយុ ២៦ឆ្នាំ មុខរបរបុគ្គខារ៉ាអូខេ ស្នាក់នៅបន្ទប់ជួល ភូមិម៉ាក់ក្លឿ សង្កាត់ច្បារអំពៅ១ ខណ្ឌច្បារអំពៅ មានស្រុកកំណេីតនៅត្រពាំងសេះសង្កាត់គោកចក ក្រុងសៀមរាប បានរៀបរាប់ប្រាប់សមត្ថកិច្ចពេលធ្វេីកំណត់ហេតុថា ដោយមុនកេីតហេតុកាលវេលាម៉ង២និង២០នាទីរំលងអាធ្រាត្រ ឈានចូលថ្ងៃ២៣ ខែធ្នូ ឆ្នាំ២០១៧ ដោយបុរសជាមិត្តប្រុស បានទូរស័ព្ទហៅឱ្យចេញមកក្រៅមក រួចខ្លួនក៏បានដូរសំលៀកបំពាក់ចេញពីបន្ទប់ជួល ឡេីងជិះម៉ូតូកង់បី ហេីយក៏បានជួលបន្ទប់សណ្ឋាគារសម្បត្តិទិព្វនៅជាន់ទី ៤ បន្ទប់លេខ៤០៨ ។

ក្រោយពីចូលបន្ទប់បានកន្លះម៉ោង បុរសជាមិត្តប្រុស មានអាការៈក្អួត ២លេីក ហេីយក៏បាត់មាត់ក ដៃបុរសជាមិត្តប្រុសបានចាប់ដៃនាង ហេីយមានអារម្មណ៍ភ័យស្លន់ស្លោ ក៏បានទូរស័ព្ទហៅមេការសណ្ឋាគារឱ្យជួយហៅរថយន្តសង្គ្រោះ ផងក្រោយមកក៏មានរថយន្តសង្គ្រោះមន្ទីរពេទ្យហុង ហាក់ មកដាក់ដឹកយកទៅមន្ទីរពេទ្យកាល់ម៉ែត្រ តែពេលមកដល់មន្ទីរពេទ្យ ក្រុមគ្រូពេទ្យបានឆ្លេីយប្រាប់ថា ស្លាប់ហេីយ មិនបាច់ដាក់ចុះពីលេីរថយន្តសង្គ្រោះទេ រួចក៏បានឱ្យអ្នកបេីកបររថយន្តសង្គ្រោះ ដឹកយកទៅកន្លែងកេីតហេតុវិញ ទេីបមកដល់សណ្ឋាគារសម្បត្តិទិព្វ មានសមត្ថកិច្ចចុះមកហៅឱ្យយកសពទៅតំកល់នៅវត្តស្ទឹងមានជ័យ ដេីម្បីរង់ចាំការត្រួតពិនិត្យកោសល្យវិច័យ ។

សមត្ថកិច្ចនគរបាលខណ្ឌច្បារអំពៅ មានមេការសណ្ឋាគារសម្បត្តិទិព្វថា មានបុរសជនជាតិចិនដីគោកម្នាក់ បានមកស្នាក់នៅបានបន្តិច ក៏ស្លាប់ពេលបញ្ជូលទៅដល់មន្ទីរពេទ្យកាលម៉ែត្រ ហេីយក៏ដឹកយកត្រឡប់មកសណ្ឋាគារវិញ បន្ទាប់មកសមត្ថកិច្ចយេីងចុះមត្រួតពិនិត្យ និងឆ្លងយោបល់ដល់កម្លាំងនគរបាលបច្ចេកទេស កោសល្យវិច័យស្នងការរាជធានីភ្នំពេញ បានឱ្យដឹកយកសពទៅទីតម្កល់សពនៅវត្តស្ទឹងមានជ័យ រង់ចាំជំនាញចុះមកពិនិត្យ ៕

**** អានអត្តបទបន្ថែម៖​ ផ្អើលពេញភូមិ!!! កំពុងរកត្រី ស្រាប់តែឃើញទូកបុរាណ អាយុជាង១០០ឆ្នាំ ប្រជាជននាំគ្នាអុជធូប សុំលេខឆ្នោតព្រាត…. ****

កាលពីពេលថ្មីៗកន្លងមកនេះ ក្រុមអ្នកកាសែត បានចុះផ្សាយ ពីខេត្ត Nakhon Sithamarath ថា មានប្រជាជនជាច្រើន បានប្រទះឃើញទូកបុរាណ ធ្វើឡើងពីដើមគគីរ ដែលមានអាយុមិនក្រោម១០០ឆ្នាំនោះឡើយ ហើយប្រជាជនបានប្រទះឃើញទូកនេះ នៅក្នុងប្រឡាយទឹកមួយ ក្នុងភូមិទី១ ស្រុកស៊ីឈុន ខេត្តនគរស៊ីថាម៉ារ៉ាត់ ។
បើតាមការសួរនាំ ក្រុមអ្នកភូមិបានប្រាប់ឲ្យដឹងថា ទូកឈើគគីបុរាណនេះ ត្រូវបានជីកយកពី ប្រឡាយទឹកក្បែរភូមិ ដែលមានប្រវែង៧ម៉ែត្រ និងទទឹង ៥០សង់ទីម៉ែត្រ ព្រមទាំងប្រទះឃើញ ត្បាល់បុរាណ ដែលមានទំហំប្រមាណ 50cm និងមានសំបកដូងនៅក្នុងទូកជាច្រើន រួមទាំងចានតូចធំ សន្ធឹកសន្ធាប់ផងដែរ ។
បើតាមសម្តីរបស់បុរសម្នាក់ អាយុ៤២ឆ្នាំ ដែលជាអ្នកប្រទះឃើញ ទូកបុរាណនោះ ប្រាប់ឲ្យដឹងថា កាលពីថ្ងៃទី១៥ ខែធ្នូ ២០១៧ កន្លមកនេះ រូបគាត់បានចេញទៅរកត្រី នៅក្នុងប្រឡាយទឹកនោះ ហើយខណៈពេលកំពុងរកត្រី ស្រាប់តែឃើញឈើម្យ៉ាង ផុសចេញពីក្រោមដី លក្ខណៈដូចក្បាលទូក ទើបគាត់សង្ស័យ បានដើរទៅមើល និងបានហៅអ្នកស្រុកមកជីកតែម្តង ។
ដំបូងឡើយពួកគាត់ បានយកចប និងឧបករណ៍កសិកម្ម ទៅជីកដោយប្រើរយៈពេល២ថ្ងៃ នៅមិនទាន់ជីកបានទៀត រហូតគាត់បានទៅជួលអេស្កាទ័រ មកជួយជីកបន្ថែម ព្រោះមានជំរៅ៣ ទៅ៥ម៉ែត្រឯណោះ រហូតជីកយកទូកបុរាណនោះ បានសម្រេច ហើយតាមការត្រួតពិនិត្យ ទូកនេះ មានអាយុមិនក្រោម១០០ឆ្នាំឡើយ។ ក្រោយពីមានដំណឹងបែបនេះភ្លាម ប្រជាជនក្នុងភូមិ និងក្រៅភូមិជាច្រើន បាននាំគ្នាទៅអុជធូប នៅក្បែរទូកបុរាណ ដើម្បីសុំសិរីមង្គល ជាពិសេសមិនភ្លេច រឿងសុំលេខឆ្នោត ដើម្បីផ្សងសំណាងនោះឡើយ ៕

ប្រភព៖ kbn

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments