Header Ads

សៀមរាប!! ក្រុមនិស្សិតសិង្ហបុរី រកឃើញរូបបដិមាថ្មភក់ ព្រះពុទ្ធអាយុកាល ៨០០ ឆ្នាំ

សៀមរាប!! ក្រុមនិស្សិតសិង្ហបុរី រកឃើញរូបបដិមាថ្មភក់ ព្រះពុទ្ធអាយុកាល ៨០០ ឆ្នាំ

និស្សិតមកពីអាស៊ីបួននាក់បានធ្វើការរកឃើញដ៏ធំមួយនៅតំបន់បេតិកភណ្ឌពិភពលោករបស់យូណេស្កូកនៅតំបន់អង្គរ ខេត្តសៀមរាប។ដោយជីករណ្ដៅនៅប្រាសាទទន្លេស្ងួត និស្សិតបុរាណវិទ្យាដោយរួមបញ្ចូលនិស្សិតសិង្ហបុរីឈ្មោះ Natalie Khoo វ័យ ២២ ឆ្នាំ បានជីករូបបដិមាព្រះពុទ្ធកម្ពស់មួយម៉ែត្រ និងមានចំណាស់ ៨០០ ឆ្នាំ អំឡុងរយៈពេល២ថ្ងៃ។

ក្នុងចំណោមរូបបដិមា មានរូបមួយពិតជាកម្រ ដែលជា Bhaisajyaguru ឬ ព្រះពុទ្ធនៃការព្យាបាលនិងឱសថ ក្នុងពុទ្ធសាសនាមហាយាន។ រូបបដិមាថ្មភក់ ត្រូវបានរកឃើញនៅក្រោមដីប្រមាណ ៣០ សង់ទីម៉ែត្រ ជាមួយបាតដៃផ្ងារឡើងលើនិងកាន់ឱសថ។

រាជឪអង្ការបុរាណនិងសិលាចារិកបានលើកឡើងថា រូបបដិមា Bhaisajyaguru ត្រូវបានដាក់នៅគ្រប់មន្ទីរពេទ្យចំនួន ១០២ ដែលត្រូវបានកសាងដោយព្រះបាទជ័យវរ្ម័នទីប្រាំពីរ ក្នុងសតវត្សរ៍ទី ១២។ ប៉ុន្តែមកទល់ឥឡូវ មិនទាន់មានការរកឃើញនៅទីធ្លាមន្ទីរពេទ្យសម័យបុរាណឡើយ។

និយាយជាមួយវេបសាយ The Straits Times បុរាណវិទូឈ្មោះ Lim Chen Sian មកពីវិទ្យាសា្ថន ISEAS – Yusof Ishak Institute ដែលបានជួយត្រួសត្រាយផ្លូវដល់ក្រុមនិស្សិតបានថ្លែងថា “មនុស្សតែងសួរថាតើស្ដេចពិតជាបានសាងសង់មន្ទីរពេទ្យឬក៏ឆទានសាលាសម្រាប់មន្ទីរពេទ្យឬទេ។ វត្តមានថ្នាំព្រះពុទ្ធបញ្ជាក់ច្បាស់ថា ស្ដេចបានសាងសង់មណ្ឌលសុខភាពពិតមែន”។កញ្ញា Khoo និស្សិតបុរាណវិទ្យាថ្នាក់បរិញ្ញាបត្រនៃសាកលវិទ្យាល័យ Cambridge University បាននិយាយថា បទពិសោធន៍ក្នុងការទាញចេញនូវអ្វីដែលកម្របែបនេះ គឺពិតជាសំខាន់ ពិតជាគួរឱ្យរំភើបនិងមិននឹកស្មានដល់ឡើយ។

នាងបាននិយាយថា “ប៉ុន្មានយប់មុន យើងបានមើលការធ្វើបទបញ្ហាញអំពី Bhaisajyaguru ហើយត្រូវបានប្រាប់ថា រូបចម្លាក់មិនទាន់បានរកឃើញនៅទីតាំងដើមក្នុងប្រទេសកម្ពុជាទេ។ វាពិតជាអស្ចារ្យដែលយើងបានរកឃើញរូបដិមាមួយនៅទីតាំងមន្ទីរពេទ្យ (ប្រាសាទទន្លេស្ងួត) នាប៉ុន្មានថ្ងៃក្រោយមក”។

ដោយកំណត់ទីតាំងនិងទាញយករូបចម្លាក់ដែលស្ថិតក្នុងទ្រង់ទ្រាយដើមពីតំបន់អង្គរ ពិតជាកម្រណាស់។ ទីតាំងខាងលើត្រូវបានជម្រះនិងរូបបដិមាព្រះពុទ្ធភាគច្រើនត្រូវបានលួច។ នៅកាលដំបូងឡើយ រូបបដិមាត្រូវបានចោលបង់នៅពេលនគរជ្រើសយកសាសនាហិណ្ឌូ និងព្រះពុទ្ធសាសនាថេរវាទ។ ជាង ៥០ ឆ្នាំមកនេះ អ្វីដែលនៅសល់ភាគច្រើនត្រូវបានលួចនិងលក់ទៅឱ្យពួកប្រមូលឯកជន៕

**** អានអត្តបទបន្ថែម៖ ហួសចិត្តស្អិតទ្រូង !!!​ រាប់អានគ្នា ៦០ ឆ្នាំ ទីបំផុតដឹងរឿងគួរឲ្យភ្ញាក់ផ្អើលមួយ ក្រោយពិនិត្យ DNA ****

កាល​ពី​ពេល​ថ្មីៗ​នេះ បុរស​ពីរ​នាក់​រស់​នៅ​រដ្ឋ ហាវ៉ៃ ដែល​ធំ​ដឹង​ក្ដី​ជាមួយ​គ្នា និង​ជា​មិត្ត​ល្អ​បំផុត​បាន​ដឹង​ថា​ពួកគេ​ជា​បង​ប្អូន​ប្រុស​បង្កើត ហើយ​បាន​ធ្វើ​ឲ្យ​មាន​ភាព​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង ដល់​គ្រួសារ​និង​មិត្តភក្ដិ​នៅ​ថ្ងៃ​ឈប់​សម្រាក។លោក Alan Robinson និងលោក Walter MacFarlane គឺ​ជា​មិត្តភក្តិ​នឹង​គ្នា​អស់​រយៈ​ពេល ៦០ ឆ្នាំ​មក​ហើយ។ ពួក​គេ​ទាំង​ពី​នាក់​កើត​នៅ​រដ្ឋ​ហាវ៉ៃ និង​មាន​អាយុ​បង​ប្អូន​គ្នា ១៥ ខែ ហើយ​ពួកគេ​បាន​ជួបគ្នា​នៅ​ថ្នា​ក់ទី ៦ និង​បាន​លេង​បាល់​ទាត់​ជាមួយ​គ្នា​នៅ​សាលា Honolulu ។

លោក Macfarlane មិនដែលស្គាល់ឪពុករបស់គាត់ទេ ហើយ​ចំណែក​ឯ​លោក Robobinson វិញ​ត្រូវ​បាន​គេ​យក​មក​ចិញ្ចឹម។ ស្ថានីយ​ព័ត៌មាន Honolulu KHON-TV បាន​រាយការណ៍​ថា បុរស​ទាំង​ពីរ​បាន​ដឹង​ថា ពួក​គេ​ជាប់​សាច់​ឈាម​នឹង​គ្នា​តាម​រយៈ​គេហទំព័រ DNA និង​ប្រវតិ្ត​គ្រួសារ​មួយ ។ កូន​ស្រី​របស់​លោក Macfarlane ឈ្មោះ Cindy Macfarlane-Flores និយាយ​ថា ​នៅ​ពេល​ដែល​ពួកគេ​ចាប់​ផ្តើម​ស្វែង​រក​ចម្លើយ​អំពី​ប្រវត្តិ​គ្រួសារ​ខ្លួន, DNA របស់​ឪពុក​នាង​ត្រូវ​គ្នា​ជាមួយ​នឹង​គណនី​មួយ​ដែល​មាន​ឈ្មោះ​ថា Robi737 ។

អ្វី​ដែល​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​នោះ​គឺ “Robi” ជា​ឈ្មោះ​ហៅ​ក្រៅ​របស់​លោក Robinson ហើយ​ជា​អ្នក​បើកបរ​យន្តហោះ ៧៣៧ ឲ្យ​ក្រុមហ៊ុន​អាកាសចរ Aloha ។ ក្រោយ​មក ពួកគេ​បាន​រក​ឃើញ​ថា​មាន​ម្តាយ​កំណើត​ដូច​គ្នា។នៅ​ទី​បំផុត ពួកគេ​បាន​បង្ហាញ​លទ្ធផល​ដ៏​គួរ​ឲ្យ​ភ្ញាក់ផ្អើល​នេះ​ទៅ​កាន់​មិត្តភក្ដិ និង​ក្រុម​គ្រួសារ​នៅ​ពេល​ពិធី​ជប់​លៀង​កាល​ពី​យប់​ថ្ងៃ​សៅរ៍ ហើយ​ពួកគេ​ក៏​មាន​គម្រោង​ធ្វើ​ដំណើរ​និង​ចូលនិវត្តន៍​ជាមួយ​គ្នា​ផង​ដែរ៕

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments