Header Ads

ខេត្តកំពង់ឆ្នាំង!! ក្មេងស្រីអាយុ១៤ឆ្នាំ ប្រទះឃើញទេវរូបមួយអង្គធ្វើពីថ្មភក់ក្នុងសតវត្សរ៍ទី១១

ខេត្តកំពង់ឆ្នាំង!! ក្មេងស្រីអាយុ១៤ឆ្នាំ ប្រទះឃើញទេវរូបមួយអង្គធ្វើពីថ្មភក់ក្នុងសតវត្សរ៍ទី១១

ខេត្តកំពង់ឆ្នាំង ៖ ទេវរូបមួយអង្គ ដែលកសាងនៅសតវត្សរ៍ទី១១ ត្រូវបានក្មេងស្រីម្នាក់នៅក្នុងភូមិបានប្រទះឃើញផុសអណ្តែតឡើងកាលពីល្ងាចថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០១៧ នៅកណ្តាលផ្ទៃដីស្រែមួយកន្លែង ស្ថិតនៅក្នុងភូមិដា ឃុំដា ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ។

សមត្ថកិច្ចបានឲ្យដឹងថា កាលពីថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០១៧ មានក្មេងស្រីម្នាក់ឈ្មោះ យ៉ាន វ៉ាន់ អាយុ១៤ឆ្នាំ រស់នៅភូមិប្រាសទ ឃុំដា និង ក្មេងស្រីម្នាក់ទៀត បានប្រទះឃើញទេវរូបមួយ បានផុសចេញពីដីស្រែចំហៀងខ្លួន នៅក្បែរដីទួល ។

ក្រោយពីប្រទះឃើញ ពួកគេបាននាំគ្នាទៅប្រាប់បងរបស់គេ និងប្រជាពលរដ្ឋម្នាក់ផ្សេងទៀត ក្រោយពីបានដឹងព័ត៌មានេះ បងប្អូនសាច់ញាតិ ទាំងនោះបានយកទៅដាក់វត្តប្រាសាទ ដើម្បីឲ្យអ្នកស្រុកបានមកគោរពបូជា ។ ក្រោយពីព័ត៌មាននេះបានផ្សព្វផ្សាយ ក្រុមការងារមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ ខេត្តបានចុះទៅពិនិត្យឲ្យបានជាក់ច្បាស់ ។

ខាងជំនាញនៃមន្ទីវប្បធម៌បានឲ្យដឹងថា ទេវរូបដែលប្រទះឃើញនេះ ជាទេវរូប ភេទស្រី មានទម្ងន់៣៩,៥០គីឡូក្រាម និងមានកំពស់០,៨០ម៉ែត្រ ដែលកសាងពីថ្មភក់នៅក្នុងសតវត្សរ៍ទី១១ រចនាបថ បាពួន មុនសម័យអង្គរ គឺជាបេតិកភណ័ជាតិដ៏មានតម្លៃបំផុត ។

ក្រោយពីពិនិត្យទេវរូបនេះរួចមក មន្រ្តីនៃមន្ទីរវប្បធម៌បានស្នើសុំយកទេវរូបនេះយកមករក្សាទុកនៅសារមន្ទីរ ខេត្តកំពង់ឆ្នាំង ប៉ុន្តែត្រូវបានប្រជាពលរដ្ឋបដិសេធន៍ មិនឲ្យយកមកនោះទេ ដោយចង់រក្សាទុកនៅក្នុងមូលដ្ឋាននោះ ។

ក្នុងពេលនោះ មន្រ្តីជំនាញមន្ទីរវប្បធម៌បានសម្រេចទុកនៅក្នុងមូលដ្ឋាននោះ ប៉ុន្តែបានស្នើឲ្យកម្លាំងប៉ុស្តិ៍រដ្ឋបាលយាមឲ្យបានត្រឹមត្រូវ ព្រោះជាវត្ថុដ៍មានតម្លៃ ។ មន្ទីរវប្បធម៍និងសុំគោលការណ៍ទៅក្រសួងដើម្បីយកទេវរូបនេះមករក្សាទុកនៅក្នុងសារមន្ទីរ ៕

**** អានអត្តបទន្ថែម៖ វិហារ​បុរាណ !!! អាយុកាល​ជាង​៣០០​ឆ្នាំ អំពាវនាវ​រក​សប្បុរ​សជន​ ****

ខេត្តបាត់ដំបង​៖ ព្រះវិហារ​មួយ មាន​អាយុកាល​ជាង​៣០០​ឆ្នាំ ស្ថិតក្នុង​ភូមិ​សំរោង​ក្នុង ឃុំ​សំរោង​ក្នុង ស្រុក​ឯក​ភ្នំ ត្រូវបាន​ព្រះសង្ឃ អាចារ្យ គណកម្មាធិការ​វត្ត អំពាវនាវ​ស្វែងរក​សប្បុរសជន​ក្នុងស្រុក និង​ក្រៅប្រទេស ជួយឧបត្ថម្ភ​ជួសជុល​កែលំអ​ឡើងវិញ ដើម្បី​អភិរក្ស​។​

លោកតា ធុន សុវត្ថិ អាចារ្យវត្ត​សំរោង​ក្នុង បាន​រៀបរាប់ថា ព្រះវិហារ​វ័យ​ចំណាស់​មួយ​នេះ បាន​កសាងឡើង​ដោយ​លោកតា ត្តុ​ង្គ ជ័យ ក្នុងអំឡុង​ចុង​សតវត្ស​ទី​១៨ និង​ដើម​សតវត្ស​ទី​១៩ បើ​គិត​រហូតមកដល់​សព្វថ្ងៃ​នេះ​មាន​អាយុកាល​ប្រមាណ​ជា​៣១០​ឆ្នាំ​ហើយ​។​

ដោយសារតែ​មើលឃើញ​ព្រះវិហារ​នេះ ទ្រុធ​ទ្រោម​ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ រូបលោក​ព្រមទាំង​ព្រះសង្ឃ អាចារ្យ​គណកម្មាធិការ​វត្ត​សំរោង មានការ​ព្រួយបារម្ភ​ខ្លាច​ខូច​រចនាបថ និង​ចង់​រក្សា​ឲ្យ​នៅ​គង់វង្ស​ទៅតាម​រចនាបថ​ដើម ទើប​សូម​អំពាវនាវ​ដល់​សប្បុ​រស​ជន​ទាំង​ក្នុង និង​ក្រៅប្រទេស​ជួយឧបត្ថម្ភ ដើម្បី​រៀបចំ​ជួសជុល​ឡើងវិញ​។​

ព្រះអង្គ​បញ្ញា​វរោ ម៉ុ​ត សារឿន ចៅអធិការ​វត្ត​សំរោង​ក្នុង បាន​មាន​សង់​ដីកា​ថា ព្រះវិហារ​វ័យ​ជាង​៣០០​ឆ្នាំ​មួយ​នេះ មាន​រចនាបថ​ដើម​បែប​បុរាណ​ហើយ​សព្វថ្ងៃ​កំពុង​ទាក់ទាញ​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ ចូលមក​កម្សាន្ត​រាល់ថ្ងៃ​។ ក្នុងនាម​ចៅអធិការ​វត្ត​ក៏ដូចជា​អាចារ្យ និង​គណកម្មាធិកា​រទាំ​ង​អស់ សូម​អំពាវនាវ​ទៅដល់​សប្បុរសជន​ក្រៅ និង​ក្នុងប្រទេស ពិសេស​ស្ថាប័ន​ពាក់ព័ន្ធ រួមមាន​ក្រសួងទេសចរណ៍ ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​សូមជួយ​សហការ​ជួសជុល​ឡើងវិញ ព្រោះ​ព្រះវិហារ​នេះ​កំពុងតែ​ឌ្រុ​ធ​ទ្រោម​ខ្លាំងណាស់ ខ្លាច​បាត់បង់​សុភា​វ​ដើម​៕

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments