Header Ads

ផ្អើលអស់មួយភូមិ!! ក្រោយពីប្រទះឃើញដានជើងធំដូចយក្សផុសឡើងកណ្ដាលវាលស្រែ (មានវីដេអូ)

មានករណីភ្ងាក់ផ្អើលពេញមួយស្រុកក្រោយពីប្រទះឃើញដានជើងធំដូចយក្សផុសឡើងកណ្ដាលវាលស្រែ ដោយដានជើងខ្នាតធំជាងមនុស្ស ២-៣ដង ចំនួន១២ដានជើង ដោយគន្លាតដានជើងឆ្ងាយពីគ្នា 1.40m – 1.70m នៅកណ្ដាលវាលស្រែក្បែរវត្តធុងហ៊ី។

ថ្មីៗនេះឃើញថាមានអ្នកប្រើប្រាស់ហ្វេសប៊ុកឈ្មោះថា បាហ៊ូ គូបានបក បានបង្ហោះឃ្លីបវីដេអូរូបភាពនិងបង្ហោះសេចក្ដីបញ្ជាក់ថា ម្ចាស់ដានជើង ដែលបានអះអាងខ្លួនឯងថាជាប្រែត អោយអ្នកស្រុកយកសាច់ស្រស់ ព្រមទាំងឈាមស្រស់ មកប្ដូរជាមួយជីវិតចៅអធិការវត្ត ហើយបានស៊ីទាំងឈាមនិងសាច់ស្រស់ចំពោះមុខអ្នកស្រុក មុននឹងចេញទៅ។

សូមមេត្តាប្រើវិចារណញ្ញាណ! ក្រោយពីអ្នកប្រើប្រាស់ហ្វេសប៊ុកខាងលើបង្ហោះរូបភាពចេញទៅក៏មានប្រជាជនផ្ដល់ចំណាប់អារម្មណ៍ចូលមកមើលឃ្លីបវីដេអូ និងចែករំលែកចេញទៅយ៉ាងច្រើន។

ក្នុងឃ្លីបមានមនុស្សស្រីវ័យកណ្ដាលម្នាក់ស្លៀកឈុតសមានសភាពដូចជាខ្មោចចូល ព្រមទាំងអះអាងថា ដានជើងខាងលើជាដានជើងរបស់ប្រែតកម្ពស់ ១៦មែត្រ ដែលនៅបរិវេណខាងលើមករាប់រយឆ្នាំហើយ ហើយនៅប្រាប់ថា តទៅនឹងយកជីវិតចៅអធិការវត្តនឹងចាំវិហារដែលកំពុងកសាងថ្មីក្នុងពេលនេះ ព្រមទាំងបានប្រាប់អ្នកស្រុកអោយទៅយកសាច់និងឈាមស្រស់ៗមកអោយនៅកន្លែងដែលឃើញដានជើង ហើយនឹងមិនយកជីវិតចៅអធិការវត្តទេ។

ទើបអ្នកដឹកនាំសហគមន៍ និងអ្នកស្រុកបានយកសាច់និងឈាមស្រស់ៗមកសែនតាមដែលស្ត្រីខាងលើប្រាប់ ដោយយកទៅដាក់លើស្លឹកចេក ត្រង់ចំនុចដែលឃើញដានជើង។

បន្ទាប់មកស្ត្រីខាងលើក៏ប្រញាប់ស្រវាយកសាច់និងឈាមស្រស់ៗមកទំពារស៊ី កណ្ដាលចំណោមខ្សែភ្នែកអ្នកស្រុកដែលមកចោមរោមមើលយ៉ាងច្រើន ស្ត្រីខាងលើស្ថិតនៅក្នុងសភាពដែលហៅថាប្រែតចូលបានដើរស៊ីសាច់និងឈាមស្រស់ៗដែលអ្នកស្រុករៀបអោយយ៉ាងប្រញាប់ប្រញាល់ហើយក៏ដួលសន្លប់ទៅ។ពេលដែលប្រែតចេញពីខ្លួនហើយស្ត្រីខាងលើបែរជាមានសតិឡើងវិញហើយរន្ធត់ចិត្តដែលសំលៀកបំពាក់ខ្លួនឯងពេញទៅដោយឈាម ទើបអ្នកស្រុកយកទឹកមកអោយស្ត្រីខាងលើលុបលាងមុខ លាងជំរះឈាម។

ខាងព្រះគ្រូ ឧត្តមគីតទិវ៉ាត់ ចៅអធិការវត្តពោលថា ក្រោយពីអ្នកចូលរូបខាងលើបញ្ជាក់ថា ខ្មោចប្រែតនឹងមកយកជីវិតប្រសិនមិនសែនព្រេនអោយស៊ី បង្ហើបថា រឿងដានជើងខាងលើមិនចង់ទៅវិភាគច្រើនទេ ដោយសារតែជាជំនឿបុគ្គល។ចំណែករឿងដែលខ្មោចប្រែតថានឹងមកយកជីវិតនោះ ចំណែកព្រះអង្គក៏មិនសូវជឿក្នុងរឿងទាំងនោះស្រាប់ទៅហើយ ទើបមិនបញ្ចេញយោបល់ណាមួយព្រោះជាការមិនសមរម្យ ហើយនឹងអាចធ្វើអោយរឿងកាន់តែវែងឆ្ងាយទៀត សុំដាស់តឿនសតិអោយអ្នកស្រុកបានប្រកាន់ខ្ជាប់បដិបត្តិតាមពាក្យទូន្មានរបស់ព្រះសម្មាសម្ពុទ្ធ៕

**** អានអត្តបទបន្ត៖ ខ្លាំងបាត់ !!! ស្រ្តីម្នាក់បែបជាហ៊ានធ្វើដល់ថ្នាក់នេះដាក់ប្តី នៅកណ្តាលទីសាធារណៈដែលមានមនុស្សជាច្រើនឈរមើល ****

ប្រទេសចិន ៖មនុស្សបានធ្វើការទាក់ទងគ្នាទៅតាមបណ្តាញសង្គមនានា ហើយពួកគេក៏បានចែករំលែកនូវរឿងរ៉ាវផ្សេងនៅលើបណ្តាញ​​​​​​​​​​នេះដែរទាំងរឿងល្អនិងមិនល្អ។ ប្រភពព័ត៌មានរបស់ចិនបានចុះផ្សាយពីករណីទាក់ទងវីដេអូមួយដែលត្រូវបានគេយកមកចែករំលែកក្នុងបណ្តាញសង្គម ដែលបុរសម្នាក់វារនៅលើដីហើយស្រែកព្រុសដូចសត្វឆ្កែដោយមានក្រមាចងជាប់នឹងកទៀតផង។

នៅក្នុងវីដេអូប្រហែលជា១នាទីនៅក្នុងបណ្តាញសង្គមនេះត្រូវបានបង្ហាញពីសកម្មភាពនារីម្នាក់ដើរបណ្តើរបុរសដែលវារនៅលើដីដូចជាសត្វ ហើយថែមទាំងព្រុសដូចសត្វឆ្កែទៀតផង។ វីដេអូនេះត្រូវបានមនុស្សជាច្រើនចាប់អារម្មណ៍ហើយចូលទស្សនា មានអ្នកខ្លះនិយាយថាប្រហែលជាបញ្ហាប្តីប្រពន្ធ។ ហើយនេះប្រហែលជាវិធីសាស្រ្តក្នុងការដាក់ទោសប្តីរបស់ស្រ្តីម្នាក់នោះ ដោយអោយបុរសជាប្តីនោះដើរតួរជាសត្វឆ្កែ ហើយត្រូវនាងបណ្តើរនៅតាមផ្លូវសាធារណៈ៕

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments