Header Ads

ព្យាយាមគង់បានសម្រេច!! ប្តី​ប្រពន្ធ​វ័យក្មេង​ម៉ាប់ៗ ​មួយគូ​សម្រក​ទម្ងន់​បាន​ដល់​ទៅ ១៨០ គីឡូ

ព្យាយាមគង់បានសម្រេច!! ប្តី​ប្រពន្ធ​វ័យក្មេង​ម៉ាប់ៗ ​មួយគូ​សម្រក​ទម្ងន់​បាន​ដល់​ទៅ ១៨០ គីឡូ

ប្តី​ប្រពន្ធ​វ័យក្មេង​ម៉ាប់ៗ​មួយគូ​ដែល​រស់នៅ​សហរដ្ឋអាមេរិក បានចាប់ផ្តើម​បេសកកម្ម​សម្រក​ទម្ងន់ របស់ខ្លួន នៅ​ឆ្នាំ​២០១៥ នៅពេល​នាង ឡិច​ស៊ី រីដ (Lexi Reed) មាន​ទម្ងន់ ២២០ គីឡូក្រាម ហើយ​ប្តី​របស់​នាង​ឈ្មោះ ឌែ​នី រីដ (Danny Reed) មាន​ទម្ងន់ ១២០ គីឡូក្រាម​។​

​ដោយសារ​ការប្តេជ្ញាចិត្ត​ខ្ពស់ និង​ការចង់បាន​រាង​ស្អាត​ព្រមទាំង​មាន​សុខភាព​ល្អ បច្ចុប្បន្ន​ខាង​ស្រី​បាន ស្រក​ទម្ងន់​មក​នៅត្រឹមតែ​៨២ គីឡូ ហើយ​ខាង​ប្រុស​សល់​តែ​៨៦ គីឡូ​ប៉ុណ្ណោះ​។ ការ​ស្រក​ទម្ងន់​របស់ ពួកគេ ទួលបាន​ការកោតសរសើ​រ​យ៉ាងខ្លាំង​ពី​មហាជន​។

យោងតាម​ប្តី​ប្រពន្ធ​ទាំងពីរ បានឱ្យដឹងថា ពួកគេ​អាច​សម្រក​ទម្ងន់​បាន​ដោយ​ការ​ការ​ខំប្រឹង​ព្យាយាម យ៉ាងខ្លាំង និង​ការ​តម​អាហារ​រួមគ្នា​យ៉ាង​តឹងរ៉ឹង​ដោយ​គ្មាន​ការ​លេបថ្នាំ និង​ការវះកាត់​អ្វី​ទាំងអស់​៕

**** អត្តបទបន្ត៖ ឈើ​ហ៊ុបដ៏​កម្រ​អាយុកាល​៦០០​ឆ្នាំ !!! ស្រង់​ពី​ទន្លេ យកមក​ទម្លាក់​ចោលមិន​នឹកស្មាន​មានតម្លៃ​….​លាន​ដុល្លារ​ ****

ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុងស្រុក​មួយ​របស់​ចិន បាន​រាយការណ៍​ថា ឈើ​ដ៏​កម្រ​មួយ​ដែលមាន​អាយុកាល ៦០០ ឆ្នាំ ដែល​ត្រូវបាន​រក្សាទុក​សម្រាប់​ការប្រើប្រាស់​ក្នុង​គ្រួសារ​រាជវង្ស ត្រូវបាន​គេ​រកឃើញ​នៅ​ខាងក្រោយ​រោងចក្រ​គ្រឿង​សង្ហា​រឹម​មួយកន្លែង ស្ថិតនៅ​ភាគ​កណ្តាល​ប្រទេស​ចិន​។​

ដើមឈើ​មាន​ឈ្មោះថា Phoebe zhennan ត្រូវបាន​គេ​ស្គាល់​ថា​ជា​ឈើ​ខ្សែស្រឡាយ​មាស ដែល​ត្រូវបាន​គេ​ដាក់​នៅក្នុង​ចំណោម​រុក្ខជាតិ​តូចៗ​ឥតប្រយោជន៍​ដទៃៗ​ទៀត នៅឯ​នៅ​រោងចក្រ​មួយ ស្ថិតក្នុង​ស្រុក Jiayu ខេត្ត Hubei អស់​រយៈពេល ៥ ឆ្នាំ មកហើយ មុនពេល​វា​ត្រូវ​បានកំណត់​អត្តសញ្ញាណ ។​

​​

កាសែត Chutian Golden News បាន​រាយការណ៍​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា បច្ចុប្បន្ន​វា​មានតម្លៃ ២០ លាន​យន់ ( ប្រហែល ៣ លាន​ដុល្លារ​អាមេរិក​), ប៉ុន្តែ ជាជាង​ការទទួលបាន​សាច់ប្រាក់ ម្ចាស់​នៃ​ឈើ​នេះ​បានសម្រេច​ចិត្ត​បរិច្ចាគ​វា​ទៅឱ្យ​សារមន្ទីរ​មួយ ។​ ​លោក Lei Jun ម្ចាស់​រោងចក្រ​នោះ បាន​ប្រាប់​អ្នកកាសែត​ថា ឈើ​នេះ​ត្រូវបាន​គេ​រកឃើញ​នៅក្នុង​ទន្លេ កាលពី​ខែធ្នូ ឆ្នាំ ២០១២ ហើយ​អ្នកនេសាទ​ក្នុងស្រុក​មួយ បាន​សុំ​ជំនួយ​ពី​គាត់​ដើម្បី​យក​វា​ចេញ ៕​​

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments