Header Ads

ប្លែកៗមែន!! ពិភពលោកមានការភ្ញាក់ផ្អើលនិងចេកមួយដើមនេះណាស់...

ការដាំចេកនៅកម្ពុជា គឺជារឿងសាមញ្ញបំផុត ប៉ុន្តែនៅប្រទេសអង់គ្លេស ដើម្បីឲ្យដើមចេកចេញ ផ្លែជួនកាល ត្រូវការដល់រាប់សិបឆ្នាំឯណោះ ។ ប្តីប្រពន្ធជនជាតិអង់គ្លេស មិនអាចមិនភ្ញាក់ផ្អើលបានទេ ពេលដើមចេកអាយុ២០ឆ្នាំរបស់ពួកគេ ទើបចេញផ្លែជាលើកដំបូង គិតចាប់តាំងពីពេលដាំ ។

ហេតុការណ៍ចម្លែកនេះ កើតឡើងក្រោយពេលប្រទេសអង់គ្លេសឆ្លងកាត់រដូវរងាខុសធម្មតា និងរដូវក្តៅសើមមួយ។ ជំនួយការថែទាំសុខភាពNida Mordant អាយុ៦០ឆ្នាំ នៅជាយសង្កាត់Quedgeleyក្នុងទីក្រុង Gloucester បានទិញដើមចេកតូចមួយដើមពីប្រទេសហ្វីលីពីនកាលពីមុននេះ២០ឆ្នាំយកមកដាំនៅក្នុងបរិវេណទីធ្លាផ្ទះរបស់គាត់។

នៅពេលដើមចេកធំសន្សឹមៗ និង មានកម្ពស់២ម៉ែត្រ NidaMordant បានប្រាប់ប្តីរបស់ គាត់ឈ្មោះHenry។ ក៏ប៉ុន្តែគួរ ឲ្យសោកស្តាយ គឺដើមចេកមិនអាចចេញផ្លែបានទេរហូតមកដល់ពេលថ្មីៗនេះ អាស្រ័យដោយអាកាសធាតុរដូវរងា និងរដូវក្តៅសើម ខុសធម្មតានៅប្រទេសអង់គ្លេស បានធ្វើឲ្យដើមចេកនេះបានចេញផ្លែលើកដំបូង គិតចាប់តាំងពីពេលបានដាំ។ ពីរនាក់ប្តីប្រពន្ធNidaសង្ឃឹមថា ចេកនឹងទុំនៅក្នុងខែខាងមុខ ហើយពួកគេនឹងរៀបចំ ធ្វើពិធីជប់លៀង ដើម្បីអបអរព្រឹត្តិការណ៍ដ៏កម្រនេះ។

ប្រសិនបើចេកត្រូវបានដាំនៅតំបន់ត្រូពិកនោះ ការចេញផ្លែគឺជារឿងសាមញ្ញបំផុត។ ប៉ុន្តែនៅក្នុងប្រទេសមានអាកាសធាតុត្រជាក់ដូចអង់គ្លេស ដើមចេកចេញផ្លែអាចចាត់ទុកថា ជាអព្ភូតហេតុមួយ ។ Henry ប្តី Nida និយាយថា «ពិតជាអស្ចារ្យខ្លាំងណាស់ ពេលមើល ឃើញដើមចេកចេញផ្លែ។ ខ្ញុំមិនអាចជឿលើភ្នែករបស់ខ្លួនទេ»។

Henry ចាត់ទុកថា បាតុភូតចម្លែកកើតឡើងដោយសារប្រទេសអង់គ្លេស ឆ្លងកាត់រដូវរងាដ៏ងាយស្រួលទ្រាំមួយ។ លោកនិយាយថា លោកនឹងអញ្ជើញមិត្តភក្តិមកកាន់ទីនេះ ហូបអាហារជុំគ្នាដើម្បីអបអរដើមចេកចេញផ្លែ៕

ប្រភព៖​ camtv.khmerpluz

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments