Header Ads

សំណាងណាស់!! លោកយាយម្នាក់កកជាប់ខ្លួននៅក្នុងទន្លេទឹកកក តែសំណាងបានបុរសចិត្តធម៌ប្រថុយជីវិតជួយសង្រ្គោះទាន់

ប្រទេសចិន ៖ ដោយសារតែអាកាសធាតុចុះត្រជាក់ប៉ុន្មានថ្ងៃនេះធ្វើទន្លេនៅក្នុងតំបន់មួយចំនួនក្នុងប្រទេសចិនបានក្លាយ ជាទន្លេទឹក​កកទៅហើយ។ ប្រភពព័ត៌មានរបស់ចិនបានចុះផ្សាយរឿងរ៉ាវមួយដែលក្រើកពេញបណ្តាញសង្គម ដោយសារតែបុរសក្លាហានម្នាក់ ហ៊ានចុះទៅក្នុងទន្លេងទឹកកកគួរស្រ្តីចំណាស់ម្នាក់ដែលជាប់នៅទីនោះ។ រឿងហេតុនេះបានកើតឡើងនៅក្នុងខេត្ត Hebei ភាគខាងជើងប្រទេស​ចិន បុរសម្នាក់បានចុះទៅជួយស្រ្តីចំណាស់ម្នាក់ដែលបានជាប់ក្នុងទន្លេមួយដែលបានកកក្លាយជាទឹកកកទៅហើយ។

ដំបូងបុរសម្នាក់នោះចុះទៅជួយស្រ្តីម្នាក់នោះតែម្នាក់ឯងតែត្រូវបរាជ័យ ក្រោយមកគាត់ក៏រួមដៃជាមួយបុរសម្នាក់ទៀតជិះបន្ទះក្តារទៅ​ជួយ​ទាញស្រ្តីម្នាក់នោះ។ គាត់ប្រឹងប្រែងយ៉ាងខ្លាំងទំរាំទាញស្រ្តីចំណាស់ម្នាក់នេះមកដល់ច្រាំងទន្លេបាន។ មនុស្សមួយក្រុមទៀតបានយកអាវ​រងា​មកពាក់អោយស្រ្តីចំណាស់ម្នាក់នោះ ដោយសារតែរាងកាយរបស់នាងញ័រញាក់ដោយភាពត្រជាក់៕ ខាងក្រោមជាវីដេអូ តោះទស្សនាទាំងអស់គ្នា ៖

**** អានអត្តបទបន្ថែម៖ គាំងនិយាយលែងចេញ! អ្នកអនាម័យនៃសណ្ឋាគារលំដាប់ផ្កាយ ៥ បែរជាប្រើវិធីដ៏គួរឲ្យខ្ពើមបែបនេះដើម្បីសម្អាត ****

ចិន ៖ មនុស្សភាគច្រើនតែងសន្មត់ ក៏ដូចជាគិតថាគ្រប់សណ្ឋាគារ គឺសុទ្ធតែខំប្រឹងអស់ពីសមត្ថភាពរបស់ពួកគេដើម្បីរក្សានូវភាពស្អាត ដោយព្យាយាមសម្អាតបន្ទប់នីមួយៗ នៅមុនពេលភ្ញៀវចូលស្នាក់នៅ ជាពិសេសចំពោះសណ្ឋាគារប្រណិតមានតម្លៃថ្លៃ។ នេះហើយជាមូលហេតុដែលធ្វើឲ្យមនុស្សជាច្រើនមានការភ្ញាក់ផ្អើល ស្លុតចិត្តតែម្ដង បន្ទាប់ពីបានដឹងថាបុគ្គលិកនៃសណ្ឋាគារលំដាប់ផ្កាយប្រាំដ៏ពេញនិយមមួយចំនួន ប្រើប្រាស់​​​វិធីគួរឲ្យខ្ពើមដើម្បីធ្វើការសម្អាត។

យោងតាមវីដេអូមួយដែលត្រូវបានបង្ហោះចែកចាយពេញលើបណ្ដាញសង្គមចិនបង្ហាញឲ្យឃើញ បុគ្គលិកផ្នែកអនាម័យនៃសណ្ឋាគារបែរយកច្រាសដុសសម្អាតបង្គន់ មកលាងដុសសម្អាតចាន ពែងទឹក ព្រមទាំងអាងទឹក! វីដេអូនេះល្បីកក្រើកយ៉ាងខ្លាំង រហូតដល់ក្រោយមកក៏មានក្រុមអ្នកឃ្លាំមើលត្រួតពិនិត្យលើអនាម័យ ទេសចរណ៍ អាហារ និងគ្រឿងញៀន ចាប់ផ្ដើមធ្វើការស៊ើបអង្កេតរកទីតាំង។ វាត្រូវបានរកឃើញថា អ្នកអនាម័យទាំងនោះធ្វើការនៅសណ្ឋាគារ Sheraton សណ្ឋាគារ Shangri-La និង សណ្ឋាគារ Kempinski មានទីតាំងក្នុងទីក្រុង Harbin ភាគឦសានប្រទេសចិន។

បុគ្គលិកផ្នែកអនាម័យដែលធ្វើការក្នុងសណ្ឋាគារ Sheraton និង Kempinski ត្រូវបានគេថតជាប់ពេលកំពុងលាងសម្អាតពែងទឹកជាមួយនឹងច្រាសដុសបង្គន់។ មិនត្រឹមតែប៉ុណ្ណឹងទេពួកគេថែមទាំងបោកកន្សែងពោះគោនៅក្នុងបង្គន់ រួចយកមកជូនកម្រាលផងដែរ។ ទន្ទឹមនឹងនេះដែរ បុគ្គលិកម្នាក់នៅសណ្ឋាគារ Sheraton ក៏ត្រូវបានគេរកឃើញថា យកច្រាសលាងបង្គន់ទៅលាងឡាបូ។ អ្វីដែលកាន់តែធ្វើឲ្យមនុស្សជាច្រើនស្រឡាំងកាំងថែមទៀត គឺបន្ទប់នីមួយៗនៃសណ្ឋាគារទាំងនេះមានតម្លៃចន្លោះពី ៧០០ យ័ន ( ប្រមាណជា ១០៧.៤៥ដុល្លារ) ទៅ ២៧០០ យ័ន (ប្រមាណជា ៤១៤.៤៥ ដុល្លារ) សម្រាប់ការស្នាក់នៅមួយយប់។ សណ្ឋាគារទាំងបីត្រូវទទួលការពិន័យជាប្រាក់ ហើយត្រូវអាជ្ញាធរចេញបញ្ជាឲ្យដោះស្រាយបញ្ហានេះ។ ទន្ទឹមនឹងនេះ សណ្ឋាគារ Shangri-La ក្នុងទីក្រុង Harbin បានចេញសេចក្តីថ្លែងការណ៍មួយនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់ពួកគេដែលនិយាយអំពីឧបទ្ទវហេតុនេះ ហើយពួកគេកំពុងតែស៊ើបអង្កេតស្ថានភាពដែលបានកើតឡើង៕ ចុចចូលមើលវីដេអូខាងក្រោម ៖

ប្រភព៖ Khmer Note

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments