Header Ads

ព្រឺរោមណាស់ !!! នារីវ័យក្មេងចងកសម្លាប់ខ្លួន ស្លាប់ក្នុងផ្ទះ ហើយមុនស្លាប់ នាងបានបង្ហោះហ្វេសប៊ុកថា…

បាងកក៖ ថ្មីៗនេះ ប៉ូលិសសង្កាត់ខ្លងតាន់ ក្រុងបាងកក បានទទួលសេចក្ដីរាយការណ៍មួយថា មានករណីអត្តឃាតមួយកើតឡើង នៅក្នុងផ្ទះជាន់ទី ២ មួយកន្លែងក្នុងតំបន់ខាងលើ ។ បន្ទាប់ពីមានសេសក្ដីរាយការណ៍ដូចនេះ សតម្ថកិច្ចក៏បានទៅដល់កន្លែងកើតហេតុ បានឃើញនារីវ័យក្មេងម្នាក់ដេកស្លាប់ ដោយស្គាល់ឈ្មោះថា Naunpus Muengma អាយុ ១៩ឆ្នាំ ។

ប្រភពបានឱ្យដឹងថា នារីរងគ្រោះបានប្រើខ្សែចងឆ្កែ ដើម្បីចងកសម្លាប់ខ្លួន ជាមួយដងកង្ហាលើបន្ទប់របស់នាង ហើយបើកាមការសន្និដ្ឋានរបស់សមត្ថកិច្ច គឺសាកសពស្លាប់មិនលើសពី ២៤ម៉ោងទេ ។ តាមការសួរនាំពីសំណាក់អ្នកជុំវិញកន្លែងកើតហេតុ បានឱ្យដឹងថា មុនស្លាប់ នារីខាងលើបានរស់នៅជាមួយបុរសម្នាក់ បន្ទាប់ពីបានស្រឡាញ់គ្នាអស់រយៈពេលកន្លះឆ្នាំ ហើយសាកសពក៏មានការងារជា តារាម៉ូដែលម្នាកផងដែរ ។ មុនស្លាប់គេក៏បានឃើញសាកសពបង្ហោះសារខ្លីមួយនៅលើគណនីហ្វេសប៊ុករបស់នាងឈ្មោះ Naunpus Muengma ថា «ខ្ញុំចង់អ្វីគ្រប់យ៉ាង ប៉ុន្តែពេលនេះ ខ្ញុំអត់សប្បាយចិត្តសោះ…តើខ្ញុំគួរតែធ្វើយ៉ាងណាទៅ?» ។

ក្រោយកើតហេតុ ប៉ូលិសបានសន្និដ្ឋានជាបឋមថា សាកសពកើតជំងឺបាត់ទឹកចិត្ត មុនពេលសម្លាប់ខ្លួន ហើយខណៈនេះ សមត្ថកិច្ចកំពុងតែស៊ើបអង្កេត និងស្រាវជ្រាវបន្តទៀត លើករណីខាងលើនេះ ដោយឡែកសាកសព ពេលនេះក្រុមគ្រួរសារកំពុងរៀបចំពិធីបុណ្យតាមប្រពៃណី ៕

**** អត្តបទបន្ថែម៖ ស្ត្រីអស្ចារ្យ !!! ឈឺពោះជិតកើតកូនទៅហើយ នៅឆ្លៀតប្រលងឲ្យចប់សិនទៀត រហូតធ្វើឲ្យខ្លួនឯងបានជួបរឿង២យ៉ាង ****

អាមេរិក៖ ដោយសារយល់ច្បាស់អំពីអត្ថប្រយោជន៍នៃការអប់រំ ស្ត្រីពរពោះមួយរូប មិនធ្វេសប្រហែលចំពោះការសិក្សាឡើយ។អ្នកនាង Nayzia Thomas ដែលកំពុងឈឺពោះចង់សម្រាលកូននោះ បែរជាត្រូវប្រលងបញ្ចប់ការសិក្សារបស់នាងទៅវិញ។ខណៈដែលនាងកំពុងស្ថិតនៅក្នុងបន្ទប់សម្រាល នាងបានបើកកុំព្យូទ័រយួរដៃរបស់នាង ហើយព្យាយាមប្រលងទាល់តែចប់ បើទោះបីជានាងកំពុងឈឺពោះខ្លាំងយ៉ាងណាក៏ដោយ។

នៅក្នុងរូបភាពដែលអ្នកនាង Thomas បានបង្ហោះនោះ នាងបានភ្ជាប់ជាមួយពាក្យមួយឃ្លាដែលសរសេរថា៖ “ម៉ាក់របស់ខ្ញុំបានថតរូបភាពនេះ ហើយវាគឺជាការពន្យល់ដ៏ល្អឥតខ្ចោះអំពីជីវិតរបស់ខ្ញុំ។ ពិតមែនហើយ! ខ្ញុំរៀបនឹងសម្រាលកូនមែន ប៉ុន្តែការប្រលងរបស់ខ្ញុំនៅមិនទាន់ចប់នៅឡើយទេ”។យោងទៅតាមសារព័ត៌មាន Yahoo Lifestyle បានឲ្យដឹងថា អ្នកនាង Thomas បានព្យាយាមទៅសិក្សានៅឯសាលា Johnson County Community នាទីក្រុង Kansas ផ្នែកចិត្តវិទ្យា រហូតដល់ផ្ទៃពោះរបស់នាងមានអាយុ ៣៩ សប្តាហ៍ឯណោះ។ ដោយសារតែនាងចង់បញ្ចប់ការសិក្សាឲ្យទាន់ពេលវេលា នាងបានព្យាយាមបញ្ចប់រាល់កិច្ចការទាំងអស់ដែលគ្រូបានដាក់ឲ្យ បើទោះបីជានាងអាចពន្យាពេល ឬព្យួរការសិក្សារបស់នាងក៏ដោយ។

ចុងក្រោយ នាងក៏សម្រាលបានកូនប្រុសដ៏គួរឲ្យស្រឡាញ់មួយរូបឈ្មោះថា Anthony Johnson ហើយនាងក៏បានបញ្ចប់ការប្រលងយ៉ាងជោគជ័យជាមួយលទ្ធផល GPA ដល់ទៅ ៣.៥ ផងដែរ។ការយកចិត្តទុកដាក់ និងព្យាយាមក្នុងការសិក្សារបស់នាង បានជំរុញទឹកចិត្តដល់អ្នកលេងបណ្តាញសង្គមជាច្រើន។ នាងបានតាំងចិត្តក្នុងការបញ្ចប់ការសិក្សារបស់នាង ដើម្បីឲ្យកូនរបស់នាងមានអនាគតភ្លឺស្វាង។

អ្នកនាង Thomas បាននិយាយថា៖

“វាមិនទាន់ដល់ពេលកំណត់ត្រូវសម្រាលទេ ព្រោះថ្ងៃចុងក្រោយគឺនៅថ្ងៃទី១១ ធ្នូ ស្អែកនេះ ប៉ុន្តែគោលដៅរបស់ខ្ញុំគឺត្រូវបញ្ចប់រាល់កិច្ចការទាំងអស់ មុនពេលដែលកូនរបស់ខ្ញុំចាប់កំណើត។ ខ្ញុំគិតថា មុនពេលដែលរឿងគ្រប់យ៉ាងប្រែជារញ៉េរញ៉ៃ ខ្ញុំត្រូវតែប្រញ៉ាប់ប្រញ៉ាល់បញ្ចប់ការប្រលងមួយនេះ”៕

សម្រាប់មិត្តអ្នកអានវិញ គិតយ៉ាងណាដែលចំពោះទង្វើរបស់អ្នកនាង Thomas?នាងក៏បានបញ្ចប់ការប្រលងយ៉ាងជោគជ័យជាមួយលទ្ធផល GPA ដល់ទៅ ៣.៥ ឯណោះ

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments