Header Ads

ប្រុសៗយំស្តាយមិនតិចនាក់ទេ!! ពេលឃើញកូនក្រមុំស្អាតភ្ជាប់ពាក្យនឹងស្រីភេទដូចគ្នា…..

គូស្នេហ៍​ជា​ស្រី​ស្អាត​ដូចគ្នា​១​គូ បាន​កំពុង​ធ្វើ​បង្ក​ការភ្ញាក់ផ្អើល និង​យ៉ាងហោចណាស់​ក៏​ធ្វើ​ឲ្យ​មនុស្ស​ប្រុសៗ​មួយចំនួន មានការ​សោកស្តាយ​មិន​ស្ទើរ​ផងដែរ ដែល​មិនគួរណា​ពួកគេ សម្រេចចិត្ត​ជ្រើស​យក​គូ​អនាគត​ខុសពី​ស្ត្រី​ដទៃ​បែបនេះ​សោះ ពោលគឺ​ពួកគេ​ទើបតែ​បាន​ភ្ជាប់ពាក្យ​នឹង​គ្នា​យ៉ាង​គគ្រឹកគគ្រេង ក្រោម​ការ​ទិដ្ឋភាព​ដឹងឮ​ពី​ឪពុកម្តាយ​ទាំងសងខាង និង​ការចូលរួម​ពី​បណ្តា​បងប្អូន មិត្តភក្តិ​ជិតស្និទ្ធ​ជាច្រើន ។​

​ជាក់ស្តែង បើ​យោង​តាមរយៈ​ការ​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះថា Sok Saravdy បាន​ផុស​រូបភាព​ពី​ទិដ្ឋភាព​នៃ​ពិធី​ភ្ជាប់ពាក្យ​របស់​កូនកំលោះ កូនក្រមុំ ដែលមាន​ឈ្មោះ ជូ ភិ​ច្ច​រា និង ពេ​ជ ស្រី​ណុ​ច ដោយ​អម​នឹង​សំណេរ​ថា​៖ «នេះហើយជាសុភមង្គលរបស់ពួកគាត់ទាំងពីរ គឺមិនខ្វល់និងអ្នកដទៃគិតអ្វីនោះទេ សំខាន់ពួកគាត់រកសេចក្ដីសុខអោយខ្លួនគាត់ឃើញ ។ជូនពរអោយស្រលាញ់គ្នានិងថែរក្សាគ្នាដល់ចាស់រាងៗខ្លួន 🎉🎉💐» ​ទន្ទឹម​នោះ​ផងដែរ ក៏មាន​មិត្តភក្តិ​របស់​អ្នក​ទាំង​ពីរបាន​ចូល​ខ​មិន​ត្រេកអ​រថា​៖ «​ទីបំផុត​ថ្ងៃ​ដែល​យើង​ឃើញ​ពួគម៉ាក​មាន​ក្ដី​សុខ​បានមក​ដល់​ហើយ សូមអោយ​ស្រលាញ់គ្នា​ឋិត​ឋេ​រ​យូរអង្វែង​រហូតដល់​ចាស់​កោង​ខ្នង នេះ​គឺជា​ការស្រលាញ់​ដែល​គេ​តែង​និយាយថា​មិន​ប្រកា​ន់វ​ណ្ណះ ពណ៍​សប្បុរ មាន​ក្រ ។​ល​។ កុំ​ភ្លេច​ហៅ​ស៊ីការ​ផង​» ។ ក្រៅពី​សារ​ជូនពរ ឬ ការខមិន «លែងខ្វល់ហើយឡូវមិនថាជាប្រុសឬស្រីទេអោយតែគេអាចផ្តល់សុភក្តមង្គលអោយខ្ញុំបានខ្ញុំនិងស្រលាញ់គេវិញភ្លាម» ក៏មាន​ហ្វេ​ន​ចូលរួម​ខ​មិន​លេងសើច​ផងដែរ​ថាៈ «​ខុស​ធម្មជាតិ​ហើយ តែ​ធ្វើ​ម៉េច ជា​និស្ស័យ​មនុស្ស តើ​បើ​ចង់បាន​កូន ពិបាក​ហើយ​» ៕

ប្រភព៖ news.loveoun

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments