Header Ads

ចំមែនហើយមិនគិតកូនសោះ!! ប្ដីប្រពន្ធមួយគូរផឹក​ទាល់តែ​បាត់បង់​ស្មារតី មិន​ខ្វល់​កូន​យំស្រែកយ៉ាងណាទេ​!

ចំមែនហើយមិនគិតកូនសោះ!! ប្ដីប្រពន្ធមួយគូរផឹក​ទាល់តែ​បាត់បង់​ស្មារតី មិន​ខ្វល់​កូន​យំស្រែកយ៉ាងណាទេ​!

នេះ​ជា​វីដេអូ​ដ៏​គួរ​ឲ្យ​ហួសចិត្ត និង​អាណិតអាសូរ​ជាខ្លាំង ខណៈ​ប្តី​ប្រពន្ធ​១​គូ បាន​បាត់បង់​សតិអារម្មណ៍​ដោយសារ​ស្រវឹងធ្លាក់ភ្នែក​រៀងៗ​ខ្លួន ខណៈ​កូនតូច​របស់​ពួកគេ ត្រូវបាន​ទុកចោល​ឲ្យ​នៅតែ​ឯង​នៅលើ​រទេះ ។​

តាម​ប្រភពព័ត៌មាន​បាន​ឲ្យ​ដឹងថា ប្តី​ប្រពន្ធ​មួយ​១​គូ មកពី​ទីក្រុង Zaporozhye ប្រទេស​អ៊ុយ​ក្រែ​ន ត្រូវបាន​រកឃើញ​ស្ថិតក្នុង​ស្ថានភាព​ដូច​មាន់​សំ​ងុ​ក នៅ​កន្លែង​សាធារណៈ​មួយ ខណៈ​កូនតូច​របស់​ពួកគេ​គិតតែ​ពី​ខំ​ស្រែកយំ​លើ​រទេះ​តែម្នាក់ឯង ។ ប៉ូលីស​ដំបូង ជួយសង្គ្រោះ​កូនតូច​នោះ ខណៈ​ឪពុកម្តាយ​របស់​វា កំពុង​អង្គុយ​សំ​យ៉ុង​ក្បាល​ចុះ​លែង​ដឹង​ខ្យល់​អ្វី​កើតឡើង នៅជាប់​ក្បែរ​តុ​បណ្តោះអាសន្ន​១ ជាមួយ​ដប​ស្រា និង​ដប​កូន​កូនក្មេង ដាក់​នៅ​ជុំវិញ​ពួកគេ ។​

អាជ្ញាធរ​ក្នុង​តំបន់​បាន​ជួយសង្គ្រោះ​ប្តី​ប្រពន្ធ​នេះ និង​នាំយក​ពួកគេ​ទៅកាន់​ប៉ុស្តិ៍ប៉ូលីស ។ ហើយ​ពួកគេ​ក៏ត្រូវ​បាន​ព្រមាន​យ៉ាង​ចាស់ដៃ​ផងដែរ មុនពេល​ដោះលែង​ទៅវិញ​បន្ទាប់ពី​ស្វាង​ស្រវឹង ។ ក្រោយ​រយៈពេល​១​ថ្ងៃ ពួកគេ​ត្រូវបាន​អ្នកដំណើរ​រាយការណ៍​ថា ពួកគេ​បាន​ស្រវឹងធ្លាក់ភ្នែក​ជាថ្មី ខណៈ​កូនតូច​របស់​ពួកគេ​ស្ថិតនៅលើ​រទេះ ព្យាយាម​លើក​អង្រន់​ជើង​ឪពុក​របស់​នាង ។​ ប្តី​ប្រពន្ធ​ដែល​អាយុ ២៨ ឆ្នាំ ដូចគ្នានេះ ត្រូវបាន​ស៊ើបអង្កេត​សម្រាប់​ទង្វើ​ធ្វេសប្រហែស​ចំពោះ​កូន និង​ធ្វើបាប​កូន ។ កូនប្រុស​របស់​ពួកគេ បន្ទាប់មក ត្រូវបាន​នាំយក​ទៅកាន់​កន្លែង​សេវា​ថែទាំ​សង្គម​ផងដែរ ៕​

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments