Header Ads

កុំចេះតែហ៊ាន!! ជនជាតិថៃមកលេង​ខ្មែរ ថាពីមុនអង្គរវត្ត​ជារបស់ថៃ តែត្រូវមគ្គុទ្ទេសក៍​តបវិញក្អួតឈាម

កុំចេះតែហ៊ាន!! ជនជាតិថៃមកលេង​ខ្មែរ ថាពីមុនអង្គរវត្ត​ជារបស់ថៃ តែត្រូវមគ្គុទ្ទេសក៍​តបវិញក្អួតឈាម

កាល​ពី​ថ្ងៃ​ទី ១១​​ធ្នូ​ កន្លង​ទៅ​ថ្មី​ៗ​នេះ ​មគ្គុទេសក៍​ទេសចរ​តំបន់​អង្គរ​វ័យ​ចំណាស់​ម្នាក់ ​បាន​បង្ហោះ​សារ​លើ​គណនី​ហ្វេសប៊ុក​របស់​ខ្លួន​ឈ្មោះ Kulputra Khmer ​ដោយ​រៀប​រាប់​ពី​ភ្ញៀវ​ទេសចរ​​ស្រី​ជនជាតិ​ថៃ​ម្នាក់ បាន​និយាយ​នៅ​ចំពោះ​មុខ​ខ្លួន​ថា ​​ប្រាសាទ​អង្គរ​វត្ត​ពី​មុន​ជា​របស់​ថៃ។

ការ​អះអាង​ដោយ​មិន​បាន​សិក្សា​ពី​ប្រវត្តិសាស្ត្រ​​បែប​នេះ ​ធ្វើ​ឲ្យ​មគ្គុទ្ទេសក៍​អង្គរ​ និង​ជា​អ្នក​និពន្ធ​សៀវភៅ​ខាង​លើ​ សំដែង​ការ​មិន​ពេញ​ចិត្ត ហើយ​​ក៏​ខឹង​សម្បារ​មិន​តិច​ដែរ​ដោយ​លោក​ពន្យល់​វិញ​ជា​ហូរហែ ​រហូត​ទេសចរ​នោះ​សារភាព​ថា​ អង្គរ​វត្ត​ជា​របស់​ខ្មែរ​ពិត​ប្រាកដ ហើយ​​ខ្លួន​ជា​អ្នក​​លួច​ចម្លង​វប្បធម៌​ខ្មែរ។

ក្នុង​គណនី​ហ្វេស​ប៊ុក​របស់​មគ្គុទ្ទេសក៍ ឬ​អ្នក​នាំ​ផ្លូវ ឬ​ហៅថា​ ​ហ្គាយ​​នោះ​បាន​សរសេរ​រៀប​រាប់​ថា “​អំនួត​ភ្ញៀវ​ថៃ​ទទួល​រង​ការ​អាម៉ាស់​ទៅ​វិញ​ កាល​ពី​ម្សិល​មិញ​ខ្ញុំ​បាន​ជូន​ភ្ញៀវ​ស្រី​ជន​ជាតិ​ថៃ និង​​ប្រុស​ជន​ជាតិ​​ហូឡង់។ ស្រី​ថៃ​និយាយ​ថា “​កាល​ពី​មុន​អង្គរ​វត្ត​ជា​របស់​ថៃ អក្សរ​ខ្មែរ​ដូច​អក្សរ​ថៃ។ល។” ខ្ញុំ​និយាយ​ថា “ចន្លោះ​ពី​ឆ្នាំ​ ១៧៩៤ -១៩០៧ ថៃ​មាន​តែ​ផ្នែក​រដ្ឋ​បាល​លើ​ខេត្ត​សៀម​រាប ​រហូត​ដល់​ទន្លេ​ពៅ និង​ខេត្ត​ព្រះ​​វិហារ។ ពេល​បារាំង​ធ្វើ​ព្រំដែន​ច្បាស់​លាស់​ទើប​សៀម​បង្រៀន​កូន​ចៅ​គេ​ថា​អង្គរ​វត្ត​ជា​​របស់​ពួក​គេ​។

អ្នក​ឯង​ជា​សៀម​ចេះ​តែ​និយាយ​ចឹង ​អក្សរ​ខ្មែរ​យក​ទៅ​កាត់​សក់ ​កាត់​ជើង​កាត់​ដៃ​ច្នៃ​ជា​អក្សរ​ខ្លួន​តើ​អ្នក​ឯង​យក​របស់​គ្រប់​យ៉ាង​ពី​ខ្មែរ​ទៅ គ្មាន​សុំ​ចឹង​ហៅ​ចោរ​ប្លន់​ឬ? ខ្ញុំ​បន្ត​ទៀត​ថា ​ខ្ញុំ​មិន​ត្រឹម​ជា​ហ្គាយ​ប៉ុណ្ណឹង​ទេ​ថែម​ទាំង​ជា​អ្នក​និពន្ធ​សៀវភៅ​ផង។​ ខ្ញុំ​និយាយ​ច្រើន​ដែរ ទើប​ស្រី​ថៃ​នោះ​សារ​ភាព​ថា​ពួក​គេ​​ចម្លង ​ប្លន់ ​លួច​វប្បធម៌​ខ្មែរ”។

ការ​និយាយ​បំភ្លៃ​ប្រវត្តិសាស្ត្រ​នេះ​មិន​មែន​ជា​លើក​ទី​មួយ​ឡើយ កាល​​ពី​ប៉ុន្មាន​ឆ្នាំ​មុន ក៏​មាន​​បុរស​ជនជាតិ​វៀត​ណាម​មក​លេង​អង្គរ​វត្ត ហើយ​ថា​អង្គរ​វត្ត​ជា​របស់​វៀតណាម​ដែរ ​កាល​នោះ​ធ្វើ​ឲ្យ​មគ្គុទ្ទេសក៍​អង្គរ​​ខឹង​ខ្លាំង​ទប់​មិន​ជាប់​ដោយ​ប្រើ​សំដី​គំហក​ខ្លាំង​ៗ​ទៅ​វិញ រហូត​ចុង​ក្រោយ​​ជនជាតិ​វៀតណាម​​បាន​សុំ​ទោស​។ វីដេអូ​នោះ​ក៏​ត្រូវ​បាន​គេ​​ថត​បាន និង​ចែក​ពាសពេញ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ជា​ច្រើន​ផង​ដែរ៕

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments