Header Ads

អស់ទាស់!! សំរាម១៣តោនត្រូវបានបុគ្គលិកអនាម័យ៨នាក់នាំគ្នារើកកាយ ដើម្បីស្វែងរកចិញ្ចៀនតម្លៃជាង១ម៉ឺនដុល្លារមួយវង់នេះ

ចិន៖ បុគ្គលិកអនាម័យចំនួន៨នាក់ បាននាំគ្នារើកកាយសំរាមទម្ងន់១៣តោន ដើម្បីស្វែងរកចិញ្ចៀនពេជ្ររបស់ស្រ្តីម្នាក់មានតម្លៃជាង១ម៉ឺនដុល្លារ។ មូលហេតុដែលនាំឲ្យមានរឿងនេះគឺបន្ទាប់ពីស្រ្តីម្នាក់ឈ្មោះថា Xia បានច្រលំដៃបោះចិញ្ចៀនពេជ្រនាងចោលទៅក្នុងធុងសំរាម ខណៈដែលនាងបោសសម្អាតផ្ទះ និងរៀបចំផ្ទះរបស់នាង។

ចិញ្ចៀនពេជ្ររបស់នាងមានតម្លៃ១៦,៧០០ដុល្លារអាមេរិក។ បន្ទាប់ពីបានដឹងថា នាងបានច្រលំដៃដូចនេះ ភ្លាមៗនោះនាងបានទៅជួបខាងអាជ្ញាធរទទួកបន្ទុកផ្នែកអនាម័យ ដើម្បីសូមស្វែងរកចិញ្ចៀននាងវិញ។ យ៉ាងណាក្តី ភ្នាក់ងារប្រមូលសំរាមបានដាក់សំរាមលាយគ្នាយ៉ាងច្រើនទៅហើយ ដូចនេះដំណោះស្រាយមានតែជីករើកកាយ គំនរសំរាមដែលមានទម្ងន់សរុប១៣តោន។ ចុងក្រោយចិញ្ចៀនពេជ្ររបស់នាង ត្រូវបានរកឃើញ ហើយនាងក៏បានថ្លែងអំណរគុណចំពោះក្រុមបុគ្គលិកអនាម័យដែលបានជួយរកនាងដែរ។ នេះជាសំណាងដ៏ធំមួយក្នុងជីវិតរបស់នាង៕

**** អានអត្តបទបន្ត៖ បុរសម្នាក់ខំធ្វើដំណើររាប់ពាន់គីឡូ ដើម្បីជួបមិត្តស្រីស្គាល់គ្នាតាមអ៊ីនធឺណិត តែចុងក្រោយបែរជួបរឿងនឹកស្មានមិនដល់ ****

ចិន៖ បុរសម្នាក់ខំធ្វើដំណើរជាងមួយពាន់កីឡូម៉ែត្រ ដើម្បីបានទៅជួបមិត្តស្រី ដែលបានស្គាល់គ្នាតាមអ៊ីនធឺណិត តែជាអកុសលគាត់បែរជាបានជួបប្តីរបស់មិត្តស្រីនោះទៅវិញ ហើយបុរសជាប្តីនោះថែមទាំងនាំគ្នាវាយធ្វើបាបគាត់យ៉ាងដំណំទៀតផង។ បុរសជាជនរងគ្រោះ និងមិត្តស្រីរបស់គាត់ដែលនាងមានប្តីរួចទៅហើយនោះ បានស្គាល់គ្នាតាមរយៈបណ្តាញសង្គម WeChat និងបានលួចស្រលាញ់គ្នាមួយរយៈមកហើយ។

បន្ទាប់ពីបានស្រលាញ់គ្នាមួយរយៈ ស្រី្តខាងលើបានប្រាប់ថា នាងត្រូវការទូរស័ព្ទមួយគ្រឿង ដើម្បីបន្តទាក់ទងគ្នាទៀត។ ឮដូចនេះបុរសរងគ្រោះខាងលើបានជិះយន្តហោះពីខេត្ត Wuhan ​ទៅកាន់ខេត្ត Yunnan ប្រទេសចិន ដើម្បីយកទូរស័ព្ទដៃមួយគ្រឿងឲ្យស្រ្តីរូបនោះ និងដើម្បីបានឃើញមុខមាត់ផ្ទាល់របស់នាងផង។ យ៉ាងណាក្តីរឿងរ៉ាវជាក់ស្តែងបានកើតឡើងផ្ទុយពីការគិតរបស់ទាំងស្រុង ព្រោះថាប្តីរបស់ស្រ្តីខាងលើបានដឹងរឿងនេះ និងបានរង់ចាំទទួលបុរសជាជនរងគ្រោះរួចជាស្រេច។

បុរសជាប្តីរួមជាមួយនឹងមិត្តភក្តិរបស់គាត់បានចាប់បុរសនោះចងជាប់នឹងដើមឈើ ហើយព្រួតគ្នាវាយធ្វើបាបគាត់យ៉ាងដំណំតែម្តង។ ចុងក្រោយបុរសជាប្តីបានបង្ខំឲ្យប្រពន្ធរបស់គាត់ប្រគល់ទូរស័ព្ទឲ្យទៅបុរសនោះវិញ និងប្រាប់ឲ្យឈប់ទាក់ទងគ្នាទៀត៕

ប្រភព៖ ប្រភព​៖ Khmer Note

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments