Header Ads

បើមិនជឿកុំប្រមាថ!! កូនក្រមុំរត់ទៅរូមរ័ក្សលើផ្ទះសង្សារ ខ្មោចមេបាខឹងក៏កាច់ម្តាយស្លាប់យ៉ាងទាន់ហន់…...

ជំនឿអរូបីទៅលើព្រលឹងខ្មោចមេបាប្រកាន់ខឹង តាមធ្វើបាបសាច់ញាតិក្នុងករណីកូនក្រមុំដើរយកប្តីគ្មានខាន់ស្លា នៅតែដឹកមុខនៅក្នុងសង្គមខ្មែរ ស្រុកស្រែចម្ការ។ ជាក់ស្តែង នារីម្នាក់នេះ កាលធំពេញវ័យក្រមុំបានបង្កាត់ភ្លើងស្នេហ៍ជាមួយប្រុសតាមរយៈច្រឡំលេខទូរស័ព្ទ រួចឱបបង្វេចរត់ឡើងផ្ទះសង្សារ រួមរស់ជាប្តីប្រពន្ធឥតខាន់ស្លា ធ្វើឱ្យព្រលឹងខ្មោចមេបាប្រកាន់ខឹងកាច់ម្តាយនាង បណ្តាលឱ្យឈឺស្លាប់យ៉ាងទាន់ហន់… នាង ឃួន ទៀង អាយុ២១ឆ្នាំ រស់នៅភូមិដំណាក់អម្ពិល ឃុំល្អាង ស្រុកដងទង់ ខេត្តកំពត បានរៀបរាប់ឱ្យដឹងថា នាងជាកូនទី៣ក្នុងចំណោមបង ប្អូន៥នាក់(ប្រុស៣ ស្រី២)ដែលឪពុកម្តាយស្លាប់ចោលអស់ និង មានស្រុកកំណើតនៅភូមិដងតាឯក ឃុំដូង ស្រុកស្ទោង ខេត្តកំពង់ធំ។ កាលពីក្មេង នាងរៀនសូត្របានត្រឹមថ្នាក់ទី៣ក៏ឈប់ទៅ ព្រោះតែក្រុមគ្រួសារមានជីវភាពក្រីក្រពេក នៅផ្ទះជួយធ្វើការងារស្រែចម្ការឪពុកម្តាយ។ លុះចូលដល់វ័យ ជំទង់ នាងធ្វើចំណាកស្រុកទៅប្រទេសថៃ ធ្វើការរកប្រាក់នៅទីនោះអស់រយៈពេល៣ឆ្នាំ ទើបត្រឡប់មកស្រុកវិញ ខណៈដែលនាងពេញក្រមុំល្មម។

នាងបន្តថា មានថ្ងៃមួយ នាងធ្វើដំណើរមកលេងទីក្រុងភ្នំពេញជាមួយបងប្អូន ហើយបានទូរស័ព្ទទៅប្រាប់ម្តាយថា នាងមកដល់គោលដៅហើយ មានសុវត្តិភាពតាមផ្លូវ តែចៃដន្យអ្វីបានច្រឡំហៅចូលលេខទូរស័ព្ទកំលោះម្នាក់ឈ្មោះ អុន ខុង អាយុប្អូននាង៣ឆ្នាំ មានទីលំនៅនាកន្លែងរស់នៅសព្វថ្ងៃនេះ។ ចាប់ពីថ្ងៃនោះមកលោក អុន ខុង តែងចុចទូរស័ព្ទមកសួរសុខទុក្ខនាងជាញឹកញាប់។ ប៉ុន្តែដំបូងឡើយ ពួកនាងគ្រាន់តែរាប់អានគ្នាជាមិត្តភក្តិធម្មតាប៉ុណ្ណោះ។

នាង ឃួន ទៀង ឱ្យដឹងទៀតថា លុះពេលបានសាសងសម្តីជាមួយគ្នាយូរៗទៅ 001ចំណងមិត្តភាពពួកនាងក្លាយទៅជាសេចក្តីស្នេហាតាមរលកធាតុអាកាស ហៅគ្នា អូន បង យ៉ាងផ្អែមល្ហែមដោយមិនដឹងមុខមាត់ប្រវត្តិគ្នាយ៉ាងដូចម្តេចផង ហើយឱ្យតែល្ងាចឡើងសឹងមិនទាន់ទេ គូស្នេហ៍នាងតែងហៅទូរស័ព្ទចូលមកសាសងនឹងនាងជាប្រចាំដើម្បីរឹតចំណងស្នេហ៍ឱ្យកាន់តែរឹងមាំ អស់រយៈពេល១ឆ្នាំ។ កាលនោះ ដោយនាងបាក់ចិត្តលង់ស្នេហ៍ប្រុសសំណព្វចិត្តខ្លាំងពេក មិនអាចទ្រាំបាន ក៏ឡើងឡានឈ្នួលស្កាត់ទៅជួបគូសង្សារដល់ផ្ទះ តែត្រឡប់មកវិញជាធម្មតា។ លុះក្រោយមក នាងធ្វើដំណើរទៅផ្ទះសង្សារជាលើកទី២ ក៏ត្រូវដងត្រូវផ្លែ ដឹកដៃគ្នាផ្សំដំណេកខុសគន្លងប្រពៃណីតែម្តង ដោយទទួលស្គាល់ស្នេហាគ្រាដំបូងពិតជាមានរសជាតិផ្អែមឈ្ងុយឆ្ងាញ់មិនអាចបំភ្លេចបាន និង ព្រមព្រៀងរួមរស់ជាមួយគ្នាក្នុងនាមជាប្តីប្រពន្ធ ឥតខាន់ស្លាតែម្តង។

នាង ឃួន ទៀង រៀបរាប់បន្តឱ្យដឹងទាំងក្រៀមក្រំថា ក្រោយពីរួមរស់ជាមួយប្តីឥតខាន់ស្លាបានរយៈពេល១ខែ ម្តាយរបស់នាងទូរស័ព្ទមកពីស្រុក កំណើតប្រាប់នាងឱ្យត្រឡប់ទៅផ្ទះវិញភ្លាម ព្រោះពេលនោះ គាត់ឈឺធ្ងន់ណាស់ ទៅមន្ទីរពេទ្យព្យាបាលមិនជល់ទេ ផ្ទុយទៅវិញ អាការជំងឺកាន់តែធ្ងន់ទៅៗ ប្រហែលជាខុសចាស់ទុំ ប្រញាប់ឱ្យនាងនិងគូសង្សារទៅសែនព្រេនបង្គ្រប់កិច្ច។ ប៉ុន្តែ ដោយសារក្រុមគ្រួសារ ខាងប្តីទីទ័លក្រ គ្មានប្រាក់សម្រាប់ធ្វើសោហ៊ុយ ទើបនាងមានការយឺតយ៉ាវទៅមិនទាន់ពេលវេលា។ ទម្រាំ២-៣ថ្ងៃក្រោយមក ទើបបាននាងទៅដល់ស្រុកកំណើត។ តែគួរឱ្យអនិច្ចា ម្តាយនាងបានលាចាកលោកទៅហើយ នាងបានត្រឹមតែចូលរួមធ្វើពិធីបុណ្យសពជូនម្តាយទាំងក្តីសោកសង្រេងស្តាយក្រោយប៉ុណ្ណោះ។ លុះក្រោយពីធ្វើបុណ្យគម្រប់៧ថ្ងៃ ជូនខ្មោចម្តាយរួច រាល់ ក្រុមគ្រួសារបានចាប់គូសង្សារពួកនាងរៀបចំពិធីសែនព្រេនមួយព្រឹកផ្គាប់ខ្មោចមេបា ក្លាយជាប្រពន្ធប្តីតាមប្រពៃណីត្រឹមត្រូវ រួមរស់ជាមួយគ្នា មកទល់សព្វថ្ងៃដោយបង្កើតបានកូនស្រីទើបតែមានអាយុបាន៣ខែ ជាចំណងដៃនិស្ស័យស្នេហ៍។

លោក អុន ខុង អាយុ១៨ឆ្នាំ ជាប្តីបានឱ្យដឹងតាមទូរស័ព្ទថា លោកជាកូនអ្នកស្រែ រៀនសូត្រមិនបានជ្រៅជ្រះទេ ស្គាល់តែការងារស្រែចម្ការ ស៊ីឈ្នួល ជួលព័ទ្ធគេគ្មានទំនេរដៃ។ លុះពេលធំពេញកំលោះ មានថ្ងៃមួយ ស្រាប់តែប្រពន្ធសព្វថ្ងៃនេះបានហៅទូរស័ព្ទចូលដោយច្រឡំលេខចូលក្នុងទូរស័ព្ទដៃរបស់លោក ហើយចាប់ពីពេលនោះមក ពួកលោកទាក់ទងសួរសុខទុក្ខគ្នាជាបន្តបន្ទាប់ រហូតមានចិត្តប្រតិព័ទ្ធចំពប់ស្នេហ៍លើគ្នាទៅវិញទៅមកតាមរលកធាតុអាកាស។ បន្ទាប់មក ប្រពន្ធបានឱបបង្វេចឡើងមកផ្ទះលោកតែម្តង។ លុះពេលបានជួបមុខមាត់គ្នាពិត ក៏ស្រឡាញ់ពេញចិត្តគ្នាស្តូក ប្តូរសាច់ប្តូរឈាមពេលនោះទៅ។ ក្រោយពីរួមរស់ជាប្តីប្រពន្ធគ្មានខាន់ស្លាបានរយៈពេល១ខែ ស្រាប់តែខ្មោចមេបាខាងប្រពន្ធប្រកាន់ខឹង តាមកាច់ម្តាយក្មេកឱ្យធ្លាក់ខ្លួនឈឺជាទម្ងន់ ដោយគាត់បានហៅគូសង្សាររបស់លោកឱ្យទៅសែនព្រេនជាបន្ទាន់ តែគួរឱ្យសោកស្តាយ ដោយសារការធ្វើដំណើរយឺតយ៉ាវ ស៊ីពេលអស់២-៣ថ្ងៃ ទៅមិនទាន់ ម្តាយក្មេកក៏ស្លាប់បាត់ទៅ ធ្វើឱ្យក្រុមគ្រួសារយំសោកបោកខ្លួនជាខ្លាំង។ ប៉ុន្តែ ពេលនេះ ប្តីប្រពន្ធពួកលោកសែនព្រេនមានខាន់ស្លា ត្រឹមត្រូវហើយ មិនធ្វើឱ្យបងប្អូនមានគ្រោះថ្នាក់ឈឺមិនដឹងមុខស្លាប់ទៀតឡើយ។

អ្នកស្រី ជ្រៃ កាន់ អាយុ៥៧ឆ្នាំ ជាម្តាយលោក អុន ខុង បានឱ្យដឹងថា មុនដំបូង ប្តីប្រពន្ធកូនប្រុសស្រី រូបនេះពិតជាបានរួមរស់ខុសគន្លងប្រពៃណីមុនមែន រហូតធ្វើឱ្យខ្មោចចាស់ទុំខាងកូនប្រសាប្រកាន់ខឹ់ង តាមកាច់យកជីវិតដន្លងស្រីស្លាប់យ៉ាងឆាប់ទាន់ហន់ រកតែប្តីប្រពន្ធពួកគេធ្វើដំណើរទៅសែនព្រេនមិនទាន់។ តែពេលនេះ ប្តីប្រពន្ធពួកគេមានខាន់ស្លាត្រឹមត្រូវហើយ មិនបង្កការលំបាកដល់បងប្អូនទៀតទេ។

អ្នកស្រី បួយ អៀវ អាយុ៥៥ឆ្នាំ និងនាង ប៉ោ ចាន់ អាយុ២៤ឆ្នាំ 002ជាអ្នកជិតខាងបានឱ្យដឹងស្របគ្នាថា ដោយសារតែអំណាចភ្លើងស្នេហ៍បានដុតរោល បេះដូងនាង ឃួន ទៀង ឱ្យវេចបង្វេចរត់មករួមរស់ជាមួយគូសង្សារដល់ផ្ទះ មិនខ្វល់ពីមុខមាត់ក្រុ់មគ្រួសារ ឬ ទំនៀមទម្លាប់អ្វីឡើយ។ ដូច្នេះហើយ ទើបខ្មោចចាស់ទុំប្រកាន់ខឹង ធ្វើឱ្យម្តាយរបស់នាងធ្លាក់ខ្លួនឈឺ ព្យាបាលមិនជល់។ ម៉្យាងទៀត ប្តីប្រពន្ធពួកគេទៅសែនព្រេនមិនទាន់ ម្តាយក៏ឈឺស្លាប់ទៅ។ តែយ៉ាងណា ពេលនេះប្តីប្រពន្ធពួកគេមានខាន់ស្លាត្រឹមត្រូវហើយ និង រួមរស់ជាមួយគ្នាយ៉ាង003មានសេចក្តីសុខ ដ្បិតតែជីវភាពមិនធូរធារក្តី។

គួរបញ្ជាក់ថា តាំងពីបរមបុរាណមក ព្រលឹងខ្មោចចាស់ទុំប្រកាន់ណាស់ ពិសេស កូនក្រមុំ បើយកប្តីដោយចិត្តឯងគ្មានខាន់ស្លា មិនរៀបការឬសែនព្រេន ឱ្យខ្មោចមេបាដឹងឮទេ នឹងធ្វើបាបឬតាមកាច់សាច់សាលោហិតឱ្យធ្លាក់ខ្លួនឈឺមិនដឹងមុខ។ បើរកមុខកូនស្រីដែលខូចខិលមិនឃើញ ហៅមកសែនព្រេន មិនទាន់ពេល អ្នកជំងឺស្លាប់ជាមិនខាន៕

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments