Header Ads

តាមពិតចឹងសោះ!! ៩០​លាន​ឆ្នាំមុន ​ពស់​មាន​ជើង​ហេតុ​អី​សព្វថ្ងៃ​បែរជា​ពស់​គ្មាន​ជើង​?

ទើបតែ​សម័យ​បច្ចុប្បន្ន​ទេ ដែល​ពស់​គ្មាន​ជើង តែបើ​កាលពី​រយៈពេល​ជាង​៩០​លាន​ឆ្នាំមុន​វិញ សត្វ​ពស់​មាន​ជើង​ដូច​សត្វ​ល្មូ​ន​ធម្មតា​ដែរ​។​ តាម​ការស្រាវជ្រាវ​បានឱ្យដឹងថា សត្វ​ពស់​គឺជា​ប្រភេទ​សត្វ​រស់នៅក្នុង​រូងដី ហើយ ជើង​របស់​វា​បាន​បាត់បង់​ដោយសារតែ​វា​ដុះ មក​តែ​គ្មាន​ការលូតលាស់ រួច​ក៏​បាត់​រូបរាង ទៅវិញ​។ រីឯ​ការស្រាវជ្រាវ​មួយទៀត​ក៏បាន​បញ្ជាក់ដែរថា ជើង​សត្វ​ពស់​ទំនងជា​ការរំខាន ដល់​ចលនា​បំលាស់​ទី​រប​ស់វា ទើប​ធ្វើ​ឱ្យជើង ទាំងនោះ​បាត់​រូបរាង​ដើម​របស់​វា​បន្តិច​ម្តងៗ រហូតដល់​លែងមាន​ជើង​តែម្តង​។ គេ​មាន​ជំនឿ​ផងដែរ​ថា សត្វ​ពស់​បាន​វិវត្តន៍​ចេញពី​សត្វ ថ្លែន​មួយ​ប្រភេទ​ដែល​ចូលចិត្ត​រស់នៅ​លើដី គោក និង​ក្នុង​បាតសមុទ្រ​។​

សត្វ​ពស់​អាចធ្វើ​ចលនា​បាន​យ៉ាង​ងាយស្រួល ដោយសារ​វា​មាន​បណ្តោយ​ខ្លួន​វែង​។ ជាមួយគ្នានេះដែរ វត្ថុ​សំខាន់បំផុត​ក្នុង​ចលនា របស់​សត្វ​ពស់ គឺ​ស្រការ​ពោះ​របស់​វា ដែល​ស្ថិតនៅ​ផ្នែក​ខាងក្រោម​។ នៅពេលដែល​ពស់​វារ វា​ចាក់​ក្បាច់​រាង​កោង​អង្កាញ់ៗ​ដូច​ទឹករលក បត់បែន​ទៅតាម​ចលនា​ខ្លួន​របស់​វា ដើម្បី​បង្កើត​ទ្រង់ទ្រាយ​បន្ទាត់កោង​រាង​ដូច អក្សរ S​។

លោកស្រី​អា​ឡិច​សាន់​ដ្រា ហ៊ូ​ស​សា​យ៉េ មកពី​សារមន្ទីរ​ជាតិ​ប្រវត្តិសាស្ត្រ​ធម្មជាតិ ដែលមាន​មូលដ្ឋាន​នៅក្នុង​ទីក្រុង​ប៉ារីស និង សហការី​របស់លោក​ស្រី បានធ្វើ​ការវិភាគ​ទៅ លើ​ហ្វូ​ស​ស៊ី​ល​សត្វ​ពស់​ឈ្មោះ Eupodophis descouensi​។ ដើម្បី​ពិនិត្យ​រៀបរាង​ដើម​របស់​សត្វ​ពស់​ឱ្យ​កាន់តែច្បាស់ ក្រុម​អ្នក​វិទ្យា សាស្ត្រ​របស់លោក​ស្រី​អា​ឡិច​សាន់​ដ្រា បាន​ប្រើប្រាស់​បច្ចេកវិជ្ជា​រូបភាព​ថ្មី​ប្រភេទ SRCL (​ឧបករណ៍​ស្គែ​នរូ​ប​)​។ ដោយ​មានការ​ជំនួយ​ពី​កាំរស្មីអ៊ិច​រ៉េ បានធ្វើឱ្យ​ឧ​បករ​ណ្ស៍​SRCL​ចូល​យ៉ាងជ្រៅ​ទៅក្នុង​ហ្វូ​ស​ស៊ី​ល​សត្វ​ពស់ ហើយ​លទ្ធផល​បង្ហាញថា សត្វ​ពស់​សម័យ​ដើម​មាន​ត្រកៀក​ច្រើន និង​ជើង​តូចៗ​ប្រវែង ប្រហែល​៨​អ៊ី​ញ​។ លទ្ធផល​នោះបាន​បង្ហាញ​ទៀតថា សត្វ​ពស់ Eupodophis​ដៃ​តូចៗ​ចំនួន​២ ប៉ុន្តែ​គ្មាន​ដៃ​មុខ​នោះទេ​។ ចំណែក​ឯជើង របស់​វា បត់​នៅត្រង់​ជង្គង់ និង​មាន​ឆ្អឹង​កជើង​៤ តែ​គ្មាន​ឆ្អឹង​ប្រអប់ជើង ឬ​ម្រាមជើង​នោះឡើយ ដែល​ជើង​ទាំងអស់នេះ​ប្រៀបបាន នឹង​ជើង​ថ្លែន បច្ចុប្បន្ន​ដែរ​។​

លោកស្រី​អី​ឡា​ចិ​សាន់​ដ្រា ហ៊ូ​ស​សា​យ៉េ បាន​មានប្រសាសន៍ថា “​ជើងមាន​ការបាត់បង់ ច្រើន​សម្រាប់​សត្វ​ពោះ​មួយ​ក្បាល​នេះ​។ ពស់​ដែលមាន​ជើង​ច្រើន​មាន​អាយុកាល​ប្រហែល ១១២ ទៅ​៩៤​លាន​ឆ្នាំមុន ហើយ​សម្រាប់​ពស់​ដែល​យើង​ធ្វើការ​ពិសោធន៍​នេះ​មាន​អាយុកាល​ត្រឹមតែ​៩០​លាន​ឆ្នាំមុន​ប៉ុណ្ណោះ​”​។​

ខណៈពេល​នោះដែរ លោក​ហ៊ូ​ស​សាម ហ្សា​ហ៊ឺ មកពី​សាកលវិទ្យាល័យ​សៅ​ប៉ូ​ឡូ ប្រទេស​ប្រេ​ស៊ី​ល និង​សហការី​របស់លោក បាន​រកឃើញ​ហ្វូ​ស​ស៊ី​ល​សត្វ​ពស់​មួយ​ប្រភេទ ឈ្មោះ Najash​នៅក្នុង​ខេត្ត​រី​យោនី​ហ្គ្រូ ប្រទេស​អា​ហ្ស​ង់​ទីន​។ ក្រោយ​ធ្វើការ​ពិសោធន៍ លោក​ហ្សា​ហ៊ី បាន​រកឃើញថា សត្វ​ពស់​បាន​បាត់បង់​ជើង​របស់​វា អំឡុងពេល​វិវត្តន៍​ពី​សត្វ​ថ្លែន​មកជា​សត្វ​ពស់ ហើយ​ហ្វូ​ស​ស៊ី​ល ដែល​រកឃើញ​នេះ​ក៏បាន​បញ្ជាក់ដែរថា សត្វ​ពស់​ជំនាន់​ដើម​ចូលចិត្ត​តែ​រស់នៅក្នុង​រូងដី ដូចជា​សត្វ​ទន្សាយ និង​សត្វ​កញ្ជ្រោង​ជាដើម​៕

**** អត្តបទបន្ត៖ ល្បីថា ផ្ទាំងគំនូរតារាសិច ដ៏ល្បីរបស់ជប៉ុន ត្រូវមន្ដ្រីជាន់ខ្ពស់មួយរូប លួចយកទៅ ដើម្បី… ****

ផ្ទាំងគំនូរតារាសិចដ៏ល្បីរបស់ជប៉ុន នាង Saori Hara ត្រូវបានមន្ត្រីជាន់ខ្ពស់របស់ថៃមួយរូប លួចយកចេញពីបន្ទប់សណ្ឋាគារ ខណៈពេលដែលលោកបានធ្វើដំណើរទៅកាន់ប្រទេសជប៉ុន ក្នុងគោលបំណងធ្វើអាជីវកម្ម ដែលនាពេលនេះត្រូវបានគេចាប់ខ្លួន។

តាមប្រភពព័ត៌មានបានឲ្យដឹងថា ផ្ទាំងគំនូរនោះ ត្រូវបានលួចនៅពេលដែលលោកចាកចេញពីសណ្ឋាគារ និងបង់ប្រាក់ប្រមាណ ១៥ ០០០ យ៉េន (ប្រហែល ១៣០ដុល្លារ) ប៉ុណ្ណោះ។

ប្រព័ន្ធផ្សព្វផ្សាយរបស់ជប៉ុន បានបង្ហាញអំពីអត្តសញ្ញាណ របស់មន្រ្តីជាន់ខ្ពស់របស់ថៃរូបនេះ ថាលោកមានឈ្មោះ Suphat Saguandeekul ជាអគ្គនាយករងនៃនាយកដ្ឋានកម្មសិទ្ធិបញ្ញារបស់ប្រទេសថៃ។ ប៉ុន្តែ មន្ត្រីថៃនៅតែព្យាយាមលាក់បាំងឈ្មោះរបស់មន្ត្រីខិលខូចនោះដដែល។

គេហទំព័រព័ត៌មាន TNN24 របស់ថៃក៏ធ្លាប់បានបង្ហោះព័ត៌មាន ទាក់ទងនឹងរឿងនេះដែរ។ ស្រាប់តែមិនបានប៉ុន្មានផង ពួកគេក៏បានលុបព័ត៌មានមួយនោះចេញពីក្នុងបណ្តាញសង្គម Facebook ដោយគ្មានមូលហេតុតែម្តង។

ការសន្និដ្ឋានមួយបានបង្ហាញថា មូលហេតុដែលធ្វើឲ្យលោកមន្ត្រីជាន់ខ្ពស់លួចយកផ្ទាំងគំនូរសិចនោះ ប្រហែលមកពី វាត្រូវបានគូរដោយវិចិត្រករល្បីឈ្មោះមួយរូបរបស់ Saori ហើយ។

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments