Header Ads

អង្គរវត្តខ្មែរពិតជាមិនធម្មតាទេ!! អាថ៌កំបាំង​បារមី​នៅ​អង្គរ ខ្លាំង​លើ​ប្រាសាទ​ពីរ៉ាមីត ធ្វើ​ឲ្យ​មនុស្ស​ចំនួន​១៣​នាក់​សង្ស័យ​ស្លាប់​ដោយ​ការបំពាន​បារមី​ទីនេះ​

​មនុស្ស​ជាច្រើន​នៅក្នុង​ពិភពលោក​ភាគច្រើន បើទោះបី​ធ្លាប់បាន​ស្គាល់​ប្រាសាទអង្គរវត្ត​ក៏​ពិត មែន ប៉ុន្តែ​ពួកគេ​ពុំ​សូវ​បាន​ស្គាល់​ស៊ីជម្រៅ​អំពី អាថ៌កំបាំង​នៃ​ការសាងសង់​ពិសេស​គឺ​អាថ៌កំបាំង បារមី​នៃ​ប្រាសាទ​អង្គរ​ដ៏​គួរឱ្យ​ស្ញប់ស្ញែង​នេះ ប៉ុន្មាន​នោះទេ ។ យោងទៅតាម​ការស្រាវជ្រាវ​និង មនុស្ស​ជាច្រើន ដែលមាន​ជំនឿ​ទៅលើ​ប្រាសាទ អង្គរវត្ត​នេះ ពិតជា​ពុំ​អាច​មើលស្រាល​បានទេ ពោលគឺ​បានធ្វើឱ្យ​ពួក​បរទេស​ជាច្រើន ដែល ធ្លាប់​ចង់​ស្រាវជ្រាវ​អំពី​អាថ៌កំបាំង​បំពារបំពាន ប្រាសាទ​នេះ ត្រូវបាន​រងគ្រោះ​បាត់បង់​ជីវិត​ជាច្រើន នាក់​រួចមកហើយ ។ ប្រជាពលរដ្ឋ​ខ្មែរ​ភាគច្រើន ពុំបាន​ចាត់ទុក​តំបន់​ប្រាសាទ​នេះ​ជា​រឿង​ធម្មតា​នោះ ទេ ។ ពីព្រោះថា ទីនេះ​ក្រៅ​មាន​បារមី​ដ៏​ច្រើន ដូចជា​ព្រះអង្គ​ចេក ព្រះអង្គ​ចម​បារមី​លោក យាយ​ទេព​ប្រាសាទ​នេះ ក៏មាន​ប្រវត្តិ​សាងសង់ ទាក់ទិន​ទៅនឹង​រឿងរ៉ាវ​ព្រះអាទិទេព​នៃ​ឋាន​លើ ផងដែរ ។​

មាន​មនុស្ស​ជាច្រើន​បានដឹង​ជាទូទៅ​ថា ប្រាសាទអង្គរវត្ត​ដែល​ត្រូវបាន​គេ​សាង​ឡើង នៅ​សតវត្សរ៍​ទី​១២​ក្នុង​រជ្ជកាល​ព្រះបាទ​សូរ្យ វរ្ម័នទី​២​ដើម្បី​បង្ហាញ​ពី​តេ​ជៈ​នុ​ភាព​នៃ​មហា រាជាណាចក្រ​ខ្មែរ​បាន​ក្លាយជា​ទីសក្ការៈ​បូជា មួយ​ដ៏​សក្តិ​សិទ្ធិ​ដែល​មនុស្ស​ខ្មែរ​គ្រប់​ជំនាន់ តែងតែ​គោរពបូជា ។​មិនតែប៉ុណ្ណោះ​តំបន់ ប្រាសាទអង្គរវត្ត​នេះ ថ្វី​ត្បិត​ប្រទេស​កម្ពុជា​ត្រូវ បាន​ឆ្លងកាត់​ការធ្វើ​សង្គ្រាម​ហែកហួរ​គ្នា​ជាច្រើន ជំនាន់ ពិសេស​ក្នុង​របប​ប្រល័យពូជសាសន៍ ប៉ុល ពត ត្រូវ​បំផ្លាញ​ខឿនវប្បធម៌​ស្ទើរតែ​សូន្យ ក៏ដោយ​ក៏​ពួកគេ​ពុំ​ហ៊ាន​ប៉ះពាល់​តំបន់​នេះ​ទេ ។ ហើយ​ត​មកនេះ​ពួក​មេដឹកនាំ​ប្រទេស​កម្ពុជា ក៏​សុទ្ធតែ​គោរព​ព្រមទាំង​ធ្វើ​សច្ចាប្រណិធាន ឬ ធ្វើ​ពិធី​សម្បថ​ចំពោះមុខ​ព្រះ​បារមី​អង្គរ​ទៀត ផង ។​

​ចំណែកឯ​ពួក​អ្នកធ្វើដំណើរ​ទាំងឡាយ​នៅ ពេល​បាន​ទៅដល់​ទីនោះ ពិសេស​ប្រជាពលរដ្ឋ ម្ចាស់​ស្រុក​គឺ​សុទ្ធតែ បាន​ទៅ​បូ​ង​សួង​ដុត​ទៀន ធូប​គោរពបូជា​បារមី​អង្គរ​គ្រប់ៗ​គ្នា​ដែរ ។ ប្រាសាទ អង្គរវត្ត ដែលមាន​ភាពល្បីល្បាញ​គ្មាន​ពីរ​នៅ លើ​លោក​នេះ ក៏ត្រូវ​បាន​មាន​ជំនឿ​ផងដែរ​ថា ចំណុចកណ្តាល​នៃ​ប្រាសាទអង្គរវត្ត ដែលមាន កម្ពស់​ខ្ពស់​ជាងគេ​ហៅថា ជាន់​បាកាន​ជាទី សក្ការៈ​ស័ក្តិ​សិទ្ធ​បណ្តុំ​ដោយ​បារមី​នៃ​ប្រាសាទ​អង្គរ ទាំងមូល ។ នៅលើ​ជាន់​បាកាន​ក៏​ជាទី​ស្ងប់ ស្ងាត់​ផងដែរ និង​មាន​តម្កល់​នូវ​ព្រះពុទ្ធ​រូប​ថែម ទៀតផង ។​គេ​បាន​រកឃើញ​មាន​ឯកសារ​មួយ​ថា មាន ជនបរទេស​ប្រមាណ​ជា​១៣​នាក់​ត្រូវបាន​ស្លាប់ ដោយ​ការចង់​រុករក​អាថ៌កំបាំង​នៃ​អង្គរ​?

ព្រមជាមួយ​នឹង​ម​ហិ​ទ្ធិ​ឬ​ទ្ធិ​ដ៏​អាថ៌កំបាំង​នៃ ប្រាសាទ​អង្គរ​នេះ បើតាម​ឯកសារ​បរទេស​នោះ ក៏បាន​ឱ្យដឹង​ដែរ​ថា មាន​មនុស្ស​សំខាន់ៗ​មិន តិចជាង​១៣​នាក់​ទេ ដែល​បានមក​ស្រាវជ្រាវ ក្នុង​គោលបំណង​ស្រាវជ្រាវ​អាថ៌កំបាំង​ផ្សេងៗ ពី​អង្គ​រហើយ​ត្រូវ​ទទួល សំណាងអាក្រក់​ខ្លះ​រហូត ដល់​បាត់​បង់ជីវិត​នៅលើ​ទឹកដី​អង្គរ​ទាំង​បេសកកម្ម របស់ខ្លួន​មិនទាន់​ទាំង​បាន​បញ្ចា​ប់ ។ ជន​ទាំង នោះ​មាន​លោក ភ៉ា​ល​ច​ល៉ា​ដ​លេ ជា​អ្នកការទូត និង​ជា​អ្នក​កវីនិពន្ធ​នៃ​ជនជាតិ​បារាំង​បន្ទាប់ ពី​ការវិលត្រឡប់​ពី​ទស្សនា​ប្រាសាទអង្គរវត្ត​ក្នុង ប្រទេស​កម្ពុ​ជាម​កលោក​ហាក់បីដូចជា​មានការ រស់នៅក្នុង​អារម្មណ៍​ភ័យខ្លាច ។ អ​រូបិយ​អ្វីមួយ នោះ​ចេះតែ​សណ្ឋិត​តាម​យាយី​មនោរ​ម្មណ៍ របស់គាត់​មិនចេះ​បាត់​ជាហេតុ​នាំឱ្យ​លោក​បាន សរសេរថា​"​ប្រាសាទអង្គរវត្ត​បាន​នាំមក​ដល់ មនុស្ស​ទាំងឡាយ​នូវ​គ្រោះ​អន្តរាយ​ច្រើនជាង បណ្តា​ផ្នូរ​កប់ខ្មោច​របស់​ស្តេច ភ​ហា​រា​នៀ ទាំង ឡាយ​នៅក្នុង​ពីរ៉ាមីត​នៃ​ប្រទេស​អេ​ហ្ស៊ី​ប​ទៅទៀត ។​

នេះ​ជា​កន្លែង​ទីសក្ការៈ​មួយ ដែល​ទោះបី​ស្ថិត នៅក្នុង​ករណី​ណាមួយ​ក៏ដោយ ក៏​មិនត្រូវ​ធ្វើការ បំពារបំពាន​ជាន់ឈ្លី​ឡើយ បើ​យើង​ទាំងឡាយ ចង់បាន​ជិវិត​ដ៏​សុខសាន្ត​នោះ ។​មិន​ត្រឹមតែ​ម្នាក់​ប៉ុណ្ណោះ​ទេ គឺ​នៅមាន មនុស្ស​ជាច្រើន​ផ្សេងទៀត ដែល​បាន​អញ្ជើញ ទៅធ្វើ​ការសិក្សា​ស្រាវជ្រាវ​អំពី​ប្រាសាទអង្គរវត្ត សុទ្ធតែ​បានទទួល​នូវ​ការស្រមើស្រមៃ​អំពី​អារម្មណ៍ នៃ​ការ​តាម​សងសឹក​ហើយ​ចុងក្រោយ​ក៏​ទទួល​នូវ ជោគវាសនា​ដ៏​សោកសៅ​យ៉ាង​អាណោច អាធ​ម័​ដូចគ្នា ។​

​ដូច​ក្នុង​ឆ្នាំ​១៨៨០ លោក ហង់​វី ម៉ូ​ហូត ជនជាតិ​បារាំង​ដំបូង ដែល​បាន​រកឃើញ​ប្រាសាទ អង្គរវត្ត ដែល​ដេក​នៅក្នុង​ព្រៃ​ជ្រៅ​តែ​គ្រាន់ តែ​ពីរ ឬ​បី​សប្តាហ៍​ក្រោយមក ដោយសារ​ជំងឺ គ្រុនចាញ់​រ៉ាំរ៉ៃ​មិន​សះស្បើយ​នោះ បានធ្វើឱ្យ​អ្នក រុករក​ស្រាវជ្រាវ​ម្នាក់នេះ​ស្លាប់​ក្នុងពេលដែល ការងារ​សិក្សា​ស្រាវជ្រាវ​របស់គាត់​នៅ​ពុំទាន់ ចប់​នៅឡើយ ។​ឌៀ​ដ៉ា​រដ ជា​មន្ត្រី​ទេសាភិបាល ដំបូង របស់​បារាំង​ប្រចាំ​នៅក្នុង​ប្រទេស កម្ពុជា ដោយនៅ​ចុងឆ្នាំ​១៨៦៣​គាត់​រួម​និង​ឧបការី របស់គាត់​ពីរ​នាក់​មាន​គំរោង​ការចង់​ជីក​កកាយ នូវ​ប្រាសាទអង្គរវត្ត ។ ដោយ​ផែនការ​របស់ គាត់​ពុំទាន់​យកមកអនុវត្ត​ផង​នោះ គឺ​លោក​ដូ​ដា​ត បាន​ស្លាប់បាត់​បង់ជីវិត​នៅលើ​ដង​ទន្លេមេគង្គ ក្នុងពេលដែល​គាត់​កំពុងធ្វើដំណើរ​សិក្សា​ស្រាវ ជ្រាវ​នោះ ។​បន្ទាប់ពី​មានការ​ស្លាប់​របស់លោក ដូ​ដា​ត នោះមក​ភាពរន្ធត់​ភ័យខ្លាច​ចេះតែ​មក​យាយី​លង ដល់​ឧបការី​របស់គាត់​ហាក់បីដូចជា​មានការ ស្តីបន្ទោស​ណាមួយ​ពី​អាទិទេព ហើយ​ក្រោយ មកបី​ឆ្នាំ​ឧបការី​រូបនោះ ក៏បាន​ស្លាប់​ដោយមាន ភាព​អាថ៌​ក៏​បាំង​បំផុត ។ នៅសល់​ឧបការី​ជន ម្នាក់​របស់គាត់​ឈ្មោះ ធ​រាន​ចិ​ស អារ​និ​រេ បន្ទាប់ ពី​ចេញទៅ​ច្បាំង​ជាមួយ​ពួក​ទ័ព​វៀតណាម នៅ​ប្រទេស​វៀតណាម ក៏បាន​ត្រូវ​សម្លាប់​ក្នុង សមរភូមិ​ទៅ ។ បន្ទាប់មក​ប្តី​ប្រពន្ធ​អ្នក​ស្រាវ ជ្រាវ និង​ជា​វិចិត្រករ​ដ៏​ល្បីល្បាញ​ជនជាតិ​បារាំង ឈ្មោះ ជៀ​មា​លិ​លេ ក៏បាន​ទៅ​សិក្សា​អំពី​ប្រាង្គ ប្រាសាទអង្គរវត្ត​ដែរ ។​

​គាត់​បាន​សិក្សា​រៀបរៀង​ឡើងវិញ​នូវ​ផ្ទាំង សិលា​ធំៗ​ឱ្យទៅជា​ជញ្ជាំង​រៀប​សសរ​ឡើងវិញ ទៅជា​ជើងទ្រ​ព្រមទាំង​ផ្សារភ្ជាប់​រូបសំណាក ដែល​ត្រូវ​បាក់បែក​ឡើងវិញ ៘ ការងារ​រៀបចំ យ៉ាង​ល្អ​ប្រពៃ​គួរឱ្យ​លើកទឹកចិត្ត​បែរជា​គាត់ ត្រូវ​ពួកក្រុម​ចោរលួច​វត្ថុ​បុរាណ​សម្លាប់​នៅ តាម​ដងផ្លូវ​ពេលដែល​គាត់​កំពុងធ្វើដំណើរ​ពី អង្គរ​ត្រឡប់មកផ្ទះ​វិញ ។ ក្នុង​ឆ្នាំ​១៩០៧ វិទ្យាស្ថាន បុរាណវិទ្យា​ចុង​បូព៌ា​បានចាប់ផ្តើម​អនុវត្ត​ការ ជីក​កកាយ ដើម្បី​ធ្វើការ​ស្រាវជ្រាវ​បន្ថែម​មក លើ​ប្រាសាទអង្គរវត្ត ។​

អាចារ្យកា​តួ​លិ​ក ជ​ហា​រល​សេ ជារ​ផោ​ខុ រួមជាមួយ​វិស្វករ​ម្នាក់ ទៀត គឺ​លោក នេះ​រយ ឌុ ធៀ​រុ បានរួម​ដៃ ស្វែងយល់​ពី​អតីតកាល​ដ៏​រុងរឿង និង​ភាព​ត្រចះ ត្រចង់​របស់​អង្គរវត្ត​ដ៏​មហិមា​នេះ ។ ពួកគេ​រក ឃើញ​ស្លាកស្នាម​ប្រវត្តិសាស្ត្រ​ដ៏​ច្រើន​នៅ ប្រាសាទបាយ័ន​និង​រូបចម្លាក់​ក្នុងសម័យ អង្គរធំ​...​។ លទ្ធផល​នៃ​ការរុករក​ស្រាវជ្រាវ​នេះ ប្រមែ​ប្រមូលបាន​វត្ថុ​បុរាណ​ដ៏​មានតម្លៃ​យ៉ាង ច្រើន ក៏ប៉ុន្តែ​ពួកគេ​បាន​ជួបប្រទះ​នូវ​ការងារ លំបាក​ច្រើន​ដែរ ។ ក្រោយមក​អាចារ្យកា​តូ​លិ បាន​សុំ​វិល​ទៅ​ប្រទេស​បារាំង​វិញ ។ ប៉ុន្តែ​មិនដឹង ជាមាន​ហេតុការណ៍​អ្វី​អាចារ្យ​នេះ កំពុងតែ សប្បាយ​កំពុង​ត្រូវបាន​ដំណើរ​រីករាយ ដើម្បី រង់ចាំ​ជើង​នាវា​ទៅ​បារាំង​វិញ ស្រាប់​តែមាន ជំងឺរាក​ទល់​ហើយ​ស្លាប់ទៅ​...​សព​របស់​អាចារ្យ កាតូលិក​នេះ គេ​មិន​ហ៊ាន​នាំទៅ​ស្រុកកំណើត នៅ​បារាំង​វិញ​ទេ ដោយមាន​ការភ័យខ្លាច​ជំងឺ ឆ្លង ។​

ដល់​ឆ្នាំ​១៩៣៣ មាន​អ្នក​បុរាណ​វិទូ​ដ៏​ក្មេង ម្នាក់​ឈ្មោះ អ​រៀង​សេ ទរៀ​វុ​េ បាន​ដំណើរការ ជីក​អណ្តូង​មួយ​យ៉ាងជ្រៅ​នៅ​ខាងក្រោម​ប្រាសាទ បាយ័ន​ដើម្បី​ក្នុង​បំណង​ស្វែងរក​រូបសំណាក ព្រះបាទ​ជ័យវរ្ម័ន​ទី​៧ ដែល​បាន​ជីក​កប់​ជា​យូរ មកហើយ​នោះ ។ អស់​រយៈពេល​ពីរ​ឆ្នាំ​នៃ​ការ ជីក​គាស់​នោះ ហើយ​ចុងក្រោយ​ក៏បាន​រកឃើញ នូវ​រូបសំណាក​នោះ​ដូច​បំណង​។ នៅ​ថ្ងៃ​ដែល សម្តេច​ព្រះមុនីវង្ស​បានធ្វើ​ពិធី​សម្ពោធ​នូវ​រូប សំណាក​នេះ គឺ​ពេលនោះ​អ្នក​បុរាណវិទ្យា​ដ៏​ក្មេង នោះបាន​បាត់​រលាយ​សាបសូន្យ​ទៅ គឺ​គាត់​បាន សម្លាប់​ខ្លួនឯង​ដោយ​មូលហេតុ​មានទំនាស់​ក្នុង គ្រួសារ ។ គាត់​ស្លាប់​មុន​មួយថ្ងៃ​នៃ ថ្ងៃ​ដែល ត្រូវ​លើក​បន្តុប​រូបសំណាក​នេះ ដើម្បី​ជាទី​សក្ការៈ ។​

ដូច្នេះ​បើតាម​ការសន្និដ្ឋាន​ប្រហែលជា​ពួកគេ ទាំងនោះ​គ្មាន​ជំនឿ ហើយ​មានបំណង​អាក្រក់​ចង់ សាង​សោកនាដកម្ម​នោះ ទើបត្រូវ​ទទួលរង​គ្រោះ យ៉ាង​គួរឱ្យ​ខ្លោចផ្សា​បែបនេះ ។​ទាំងអស់នេះ អាច​ជាម​ហិ​ទ្ធិ​ប្ញ​ទ្ធិ​អ​រូបិយ​នៃ​បារមី​ដ៏​សក្តិ​សិទ្ធ របស់​ប្រាសាទអង្គរវត្ត តាម​សងសឹក​អ្នក​ដែល មក​បំពារបំពាន​លើ​ទីសក្ការៈ​នេះ ។​នៅ​ឆ្នាំ​១៩៥០ នៅពេលដែល​កំពុង​គ្រង​រាជ​ដឹក នាំ​ប្រទេស​កម្ពុជា គឺ​ដើម្បី​ការពារ​នូវ​វង្ស​ត្រកូល ព្រះមហាក្សត្រ​របស់ខ្លួន​ឱ្យ​សុខសាន្ត​ស្ថិរភាព គឺ​ព្រះករុណា ព្រះបាទ​នរោត្តម សីហនុ មិនបាន យល់ព្រម​អនុញ្ញាតិ​នូវ​ផែន​ការដឹក​រូបសំណាក ព្រះបាទ​ជ័យវរ្ម័ន​ទី​៧ ទៅ​ប៉ារីស ដើម្បី​ធ្វើការ​តាំង ពិព័រណ៍​ឡើយ ហើយ​ឱ្យ​តាំង​រូបនេះ​នៅ​ប្រទេស កម្ពុជា ដដែល ។ ទាំងនេះ​សុទ្ធតែ​ស​ឱ្យឃើញថា ព្រះអង្គ​មិន​ចង់​ប្រឈមមុខ​ទៅនឹង​បារមី​ហិ​ទ្ធិ​ឫទ្ធិ ដ៏​ពិសិដ្ឋ​របស់​ប្រាសាទអង្គរវត្ត​នោះឡើយ ។​

​ប៉ុន្តែ​សម្រាប់​មន្ត្រីជាន់ខ្ពស់​កម្ពុ​ជា​យើង ប៉ុន្មាន​អាណត្តិ​មុនៗ ក្រោយ​បោះឆ្នោត​ជាប់​សុទ្ធតែ​ទៅ​សច្ចា មុខ​បារមី​ប្រាសាទ​អង្គ ថា​ស្មោះត្រង់​និង នគរ​ខ្លួន ។ ហើយ​នៅ​ថ្ងៃទី​០២-០៣ ខែធ្នូ ឆ្នាំ​២០១៧​នេះ រាជរដ្ឋាភិបាល​កម្ពុជា​ក៏បាន​ធ្វើ​ពិធីបួងសួង​ចម្រើន​សេចក្តីសុខ ជូន​ដល់​ព្រះរាជាណាចក្រ​កម្ពុជា ដែល​នឹង​ប្រារព្ធ​ធ្វើឡើង នៅខាងមុខ​ប្រាសាទអង្គរវត្ត​ដោយមាន​ពិធីរាប់បាត្រ​ព្រះសង្ឃ ចំនួន ៥.០០០​អង្គ ក្រោម​អធិបតីភាព​សម្តេច​តេ​ជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត រួម​និង​ថ្នាក់ដឹកនាំ​គ្រប់​ជាន់ថ្នាក់ ព្រមទាំង​បើកទូលាយ​សម្រាប់​ការចូលរួម​ពី​ប្រជាពលរដ្ឋ​ទូទៅ​ផងដែរ ៕​ដោយ DNT-NEWS

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments