Header Ads

គួរឲ្យកោតសរសើរណាស់!! ទោះគាត់ពិការភ្នែកទាំងពីរក៏ដោយ តែអាចបញ្ជូនកូនឱ្យរៀនសូត្រចប់បរិញ្ញាប័ត្រជាស្ថាព

វាមិនមែនជារឿងងាយស្រួលទេ ដែលប៉ាពិការភ្នែកទាំងពីរ និងម៉ាក់លក់ដូរម្នាក់ តែអាចបញ្ជូនខ្ញុំឱ្យរៀនសូត្រចប់បរិញ្ញាប័ត្រជាស្ថាពរ ។ តាំងពីតូចដល់ធំប៉ុននេះ ខ្ញុំមិនដែលស្គាល់ពាក្យថារកម្ហូប អង្ករ ខ្លួនឯង ទោះបីជាគាត់លំបាក តែមិនឱ្យខ្ញុំលំបាកដាច់ខាត ។ គាត់ធ្លាប់ក្រលំបាក ចឹងហើយគាត់មិនចង់ឃើញខ្ញុំក្រលំបាកទៀតទេ ។ មកដល់ទីនេះបានក៏មិនមែនជារឿងងាយស្រួលដែរ ជិះមកពីស្រុកសិន មកដល់ភ្នំពេញបានជិះមកសាលាទៀត ស្ទះក៏ស្ទះ ក្ដៅក៏ក្ដៅ ឃ្លានក៏ឃ្លាន ដើរឆ្ងាយតាំងពីមុខសាលាមកដល់ក្នុងសាលាជាង ១គីឡូដី ចាំក៏យូរ តែគាត់នៅតែចង់មកឃើញខ្ញុំនៅថ្ងៃនេះ ឈរក្នុងនាមជាកូនស្រីគាត់ ស្អាតហើយឆ្លាតទៀត ។ សុំទោស ហើយក៏អរគុណសម្រាប់ថ្ងៃនេះ និងចំពោះរឿងគ្រប់យ៉ាង មួយជីវិតនេះកូនសងមិនអស់ទេ

ប្រភព៖ freshlove

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments