Header Ads

តើគួរជឿដែរទេ? លោកយាយពិការភ្នែក ដែលទាយដឹងពីអនាគតធ្លាប់បញ្ជាក់ថា នៅឆ្នាំ២០១៨ខាងមុខនេះនឹងមានរឿងធំៗ២កើតឡើង

អ្នកប្រហែលជានៅចាំមុខលោកយាយពិការភ្នែកជនជាតិប៊ុលហ្គារីម្នាក់ ដែលអាចទាយដឹងពីព្រឹត្តិការណ៍ធំៗ ឬវិនាសកម្មធំៗ ដែលកើតមាននៅលើពិភពលោកនេះដូចជាហេតុការណ៍យន្តហោះបុកអាគារពាណិជ្ជកម្មអាមេរិក និងការកើតមានពួក ISIS ជាដើម។ កន្លងមកលោកយាយឈ្មោះថា Baba Vanga ធ្លាប់បានទាយពីរឿងធំៗជាច្រើនបានយ៉ាងត្រឹមត្រូវបំផុត។ ហើយមុនពេលដែលគាត់បានស្លាប់នៅក្នុងឆ្នាំ១៩៩៦ ខណៈគាត់មានអាយុ៨៥ឆ្នាំ នោះគាត់បានទាយទុកទៀតថា នៅក្នុងឆ្នាំ ២០១៨ នេះ នឹងមានរឿងធំៗពីរកើតឡើងទៀត ទីមួយគឺចិននឹងក្លាយជាប្រទេសមហាអំណាចសេដ្ឋកិច្ចទីមួយដោយយកឈ្នះលើអាមេរិកបាន។

ហើយរឿងទីពីរនោះគឺថា នៅក្នុងឆ្នាំ ២០១៨ គេនឹងអាចទាញយកថាមពលពីភពផ្សេងៗមកប្រើបាន។ មកទល់នឹងពេលនេះ គេអាចសន្និដ្ឋានបានថា ការទាយរបស់គាត់កំពុងតែក្លាយជាការពិតបណ្តើរៗហើយ។ បើយោងតាមទស្សនាវដ្ដី Forbes បានឲ្យដឹងថា នៅក្នុងឆ្នាំ ២០២៥ សេដ្ឋកិច្ចអាមេរិកអាចនឹងធ្លាប់ចុះពី ១៦,៧ ភាគរយនៃសេដ្ឋកិច្ចពិភពលោក និងចុះមកសល់ត្រឹម ១៤,៩ ភាគរយប៉ុណ្ណោះ។ ហើយបើយើងក្រឡេកមើល សេដ្ឋកិច្ចរបស់ចិនវិញគិតត្រឹមឆ្នាំ ២០១៥ គឺចិនបានគ្រប់គ្រងសេដ្ឋកិច្ចពិភពលោកបាន ១៥,៦ ទៅហើយ ដូចនេះ បើសេដ្ឋកិច្ចអាមេរិកឆ្លាក់មែននោះ មានន័យថាការចិននឹងវាដាច់អាមេរិកក្លាយជាប្រទេសមហាអំណាចសេដ្ឋកិច្ចពិភពលោកហើយ។ ចំពោះរឿងទីពីរវិញ ក៏ជិតនឹងកើតឡើងដែរ ព្រោះថាពេលនេះក្រុមអ្នកវិជ្ជាសាស្ត្រ NASA កំពុងកំណត់ពេលវេលាដើម្បីទាយយកថាមពលពីភពផ្សេងៗដោយប្រើថាមពលព្រះអាទិត្យ នៅឆ្នាំក្រោយនេះហើយ៕

**** អានអត្តបទបន្ថែម៖ នរណាមិនភ័យលួសព្រលឹង! បូជារួចអស់រយៈពេល ៧ខែហើយ ស្រាប់តែលេចមុខដើរចូលក្នុងផ្ទះធ្វើព្រងើយ ****

ថៃ​៖ កាលពីពេលថ្មីៗនេះ ហេតុការណ៍ដ៏កម្រមួយបានកើតឡើងធ្វើឲ្យមនុស្សជាច្រើនមានការភ្ញាក់ផ្អើលជាខ្លាំង ដោយបុរសចំណាស់ម្នាក់ដែលត្រូវបានប៉ូលីសប្រកាសថាស្លាប់បាត់បង់ជីវិតអស់រយៈពេល ៧ខែ ទៅហើយតាំងពីថ្ងៃទី ១៨ ខែ ឧសភា នៅសុខៗស្រាប់តែលេចមុខវិលត្រឡប់មកផ្ទះវិញ។ បុរសចំណាស់ឈ្មោះ Sakorn Sacheewa មកពីខេត្តស៊ីសាកេត ប្រទេស ថៃ បានធ្វើឲ្យសាច់ញាតិក្រុមគ្រួសាររបស់ខ្លួនតក់ស្លុតស្ទើរគាំងបេះដូង។ សម្រាប់បុរសចំណាស់ការវិលត្រឡប់មកផ្ទះវិញ គឺជាការជួបជុំគ្នាដ៏កក់ក្ដៅមួយ ប៉ុន្តែសម្រាប់គ្រួសារសមាជិករបស់គាត់វិញ ពួកគេភ័យខ្លាចសឹងតែលួសព្រលឹងអស់ទៅហើយ ក៏ព្រោះតែគិតថាបុរសចំណាស់ជាខ្មោច។

ជាក់ស្ដែងគ្រប់យ៉ាងសុទ្ធតែជាការយល់ច្រឡំ តាមពិតទៅបុរសចំណាស់ Sakorn មិនទាន់ស្លាប់បាត់បង់ជីវិតដូចការប្រកាសរបស់សមត្ថកិច្ចឡើយ ប៉ុន្តែដោយសាររយៈពេលប្រមាណជា ២ឆ្នាំដែលគាត់បានចាកចេញពីស្រុកកំណើតទៅកាន់ទីក្រុងបាងកក ដើម្បីធ្វើការងារនៅលើទូកនេសាទ បុរសចំណាស់មិនដែលបានធ្វើការទាក់ទងមកកាន់ក្រុមគ្រួសារសូម្បីតែម្ដង។ ស្រាបតែនៅក្នុងខែ ឧសភា ក្រុមគ្រួសាររបស់បុរសចំណាស់ត្រូវបានសមត្ថកិច្ចក្នងតំបន់ទាក់ទងផ្ដល់ដំណឹងឲ្យទៅទទួលសាកសពបុរសចំណាស់ ព្រមទាំងប្រាប់ថាគាត់បានស្លាប់បាត់បង់ជីវិតក្នុងបន្ទប់ជួលនៅទីក្រុងបាងកក ដោយសារតែជម្ងឺពាក់ព័ន្ធនឹងប្រដាប់រំលាយអាហារ។ សាកសពហើមអស់ទៅហើយក្នុងពេលប្រទះឃើញនោះ ទោះជាយ៉ាងណាក៏ដោយ នៅពេលសាច់ញាតិពិនិត្យមើលសព បងប្អូនជីដូនមួយរបស់បុរសចំណាស់ឈ្មោះ Nakornchai សម្គាល់ឃើញថាធ្មេញខាងមុខនៃសពមើលទៅដូចជាខុសពីធ្មេញរបស់បុរសចំណាស់ Sakorn ដោយធ្មេញខាងមុខរបស់បុរសចំណាស់ គឺបាក់អស់ពីរ។

សាច់ញាតិក៏បានរាយការណ៍បញ្ហានេះដល់អាជ្ញាធរដែរ ប៉ុន្តែការលើកឡើងត្រូវគេបដិសេធចោល ហើយពួកគេក៏ស្នើរឲ្យក្រុមគ្រួសារទទួលសាកសពហើមត្រឡប់ទៅវិញ។ សំបុត្រមរណៈភាពត្រូវបានចេញឲ្យក្រុមគ្រួសារនៅរយៈពេលបីថ្ងៃ ក្រោយពីសាកសពបូជារួច។ រយៈពេល ៧ខែក្រោយមក បុរសចំណាស់ Sakorn ដែលតាមពិតទៅនៅមានជីវិតរស់ បានសុំឈប់ធ្វើការ ហើយសម្រេចចិត្តត្រឡប់មកផ្ទះនៅស្រុកកំណើតវិញ។ នៅពេលដែលគាត់ឈានជើងដើរចូលក្នុងផ្ទះទាំងម្ដាយ ទាំងបងប្អូនជីដូនមួយរបស់គាត់តក់ស្លុតក្នុងចិត្តជាខ្លាំង ពួកគេមិនជឿអ្វីដែលបានឃើញឡើយ ហើយព្យាយាមប៉ះរាងកាយបុសចំណាស់រហូតទាល់តែពួកគេច្បាស់ថា បុរសចំណាស់មិនមែនជាខ្មោច។ ខណៈនោះ ម្ដាយរបស់បុរសចំណាស់បាននិយាយថា “ក្រែងកូនស្លាប់បាត់ហើយ តើអាចត្រឡប់មកវិញបានយ៉ាងម៉េច?”

មេភូមិត្រូវបានគេអញ្ចើញមកដើម្បីបញ្ចាក់ពីអត្តសញ្ញាណរបស់បុរសចំណាស់ Sakorn ប៉ុន្តែគ្មានអ្វីអាចបញ្ចាក់ឲ្យមនុស្សជាច្រើនជឿជាក់បានឡើយ រហូតទាល់បុរសចំណាស់រៀបរ៉ាប់ពីដំណើរដើមទងនៃរឿងរបស់គាត់ ដោយកាលពីគាត់នៅធ្វើការលើទូកនេសាទ អត្តសញ្ញាណបណ្ណរបស់គាត់ត្រូវបានកម្មករជនជាតិមីយ៉ានម៉ាម្នាក់លួចយកទៅ។ ចាប់តាំងពីពេលនោះមក បុរសចំណាស់ប្រើប្រាស់ប័ណ្ណជំនួសមួយដែលការិយាល័យស្រុក Khanom ចេញឲ្យ។ ពេលនេះបុរសចំណាស់ចង់ឲ្យអាជ្ញាធរធ្វើការផ្លាស់ប្ដូរកំណត់ត្រាវិញ៕

ប្រភព៖ khmernotes

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments