Header Ads

អស្ចារ្យណាស់!! ​​រកឃើញឆ្អឹង​ដាយណូ​ស័រ​ អាយុកាល​ជាង​៧២​លាន​ឆ្នាំ​…

ម៉ិក​ស៊ិច៖ អ្នក​សិក្សា​ស្រាវជ្រាវ​បាន​រកឃើញ​ផូស៊ីល​កន្ទុយ​ដាយ​ណូ​ស័រ​នៅរ​ដ្ឋ​កូអា​ហ៊ូយ​ឡា​របស់​ម៉ិក​ស៊ិច។ អ្នក​បុរាណវិទ្យា​មួយ​ក្រុម​បាន​រកឃើញ​សំណល់​ផូស៊ីល​កន្ទុយ​សត្វ​ដាយ​ណូ​ស័រ​ចំណាស់​៧២​លាន​ឆ្នាំ​មួយ​នៅ​វាល​ខ្សាច់​មួយ​នៅ​ម៉ិក​ស៊ិច​ខាងជើង​។​

លោក​ហ្វ្រង់​ស៊ី​ស្កូ អា​ហ្គី​ឡា នាយក​នៃ​វិទ្យាស្ថាន​ជាតិ​សំរាប់​នរវិទ្យា​និង​ប្រវត្តិសាស្ត្រ បាន​និយាយថា កន្ទុយ​ប្រវែង​ជិត​១០​ម៉ែត្រ​ដែល​​រក្សា​ទុក​បាន​យ៉ាង​ល្អ​ដ៏​កម្រ​នេះ ត្រូវបាន​រកឃើញ​ជា​លើកដំបូង​នៅ​ម៉ិក​ស៊ិច​។​ ​ក្រុម​ដែល​ផ្សំ​ឡើង​ដោយ​អ្នក​បុរាណ​វិទ្យា និង​និស្សិត​ទៅ​ពី​សកល​វិទ្យាល័យ​ជាតិ​ម៉ិក​ស៊ិច បាន​ស្គាល់​ផូស៊ីល​នេះ​ជា​សត្វ​hadrosaur​ឬ​ដាយ​ណូ​ស័រ​ចំពុះទា​។​

លោក​អា​ហ្គី​ឡា បាន​និយាយថា កន្ទុយ​នេះ​ត្រូវបាន​រកឃើញ​នៅ​ជិត​ទីប្រជុំជន​មួយ​ក្នុង​រដ្ឋ​កូអា​ហ៊ូយ​ឡា ។​ពួក​អ្នក​បុរាណវិទ្យា​បាន​រកឃើញ​ឆ្អឹង​កន្ទុយ​៥០​ដុំ​នៅ​ផ្តុំគ្នា​យ៉ាង​ល្អ​ក្រោយ​ចំណាយពេល​២០​ថ្ងៃ​នៅក្នុង​វាល​ខ្សាច់​ដោយ​ការលើក​​យកចេញ​ថ្ម​ដែល​គ្រប​ឆ្អឹង​នេះ​។​​នៅ​រាយប៉ាយ​ជុំវិញ​កន្ទុយ​គឺ​ផូស៊ីល​ឆ្អឹង​ដទៃទៀត រួម​មាន​ឆ្អឹងត្រគាក​ដាយ​ណូស័​រមួយ​។​

លោក​អា​ហ្គី​ឡា​បាន​និយាយទៀតថា របកគំហើញ​នេះ​អាចជួយ​អោយមាន​ការយល់ដឹង​ថែម​ទៀត​អំពី​គ្រួសារ​សត្វ​ដាយ​ណូ​ស័រនិង​​ជួយ​ការសិក្សា​ស្រាវជ្រាវ​អំពី​ជម្ងឺ​ដែល​វាយប្រហារ​លើ​ឆ្អឹង​ដាយ​ណូ​ស័រ​៕

**** អានអត្តបទបន្ថែម៖ អស់ទាស់!! តោះមកមើល​គ្រោង​ឆ្អឹង​យក្ស ដែលនៅសល់ពីសម័យបុរាណ… ****

អស់ទាស់!! តោះមកមើល​គ្រោង​ឆ្អឹង​យក្ស ដែលនៅសល់ពីសម័យបុរាណ…

កាល​ពី​នៅ​តូចទាំង​អស់​គ្នា​ច្បាស់​ជា​ធ្លាប់​ឮ​ថា​មាន​យក្ស​ ជាពិសេស​ក្នុង​រឿង​ព្រេង​សុទ្ធ​តែ​មាន​តួ​យក្ស​។ តើ​លើ​លោក​យើង​មាន​យក្ស​មែន​ដែរ​អត់​? មិន​ហ៊ាន​អះ​អាង​ថា​មាន​យក្ស​ឬ​អត់​នោះ​ទេ​ ប៉ុន្តែ​សូម​បង្ហាញ​​ប៉ុន្មាន​សន្លឹក​ដើម្បី​បញ្ជាក់​ថា ​យក្ស​ពិត​ជា​ធ្លាប់​មាន​មែន​ដែរ​ឬ​អត់​។

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments