Header Ads

ក្លាយជាសេដ្ឋីមួយរំពេច !!! បុរសម្នាក់ជួបពស់ស្រកាផ្ទៃមេឃមួយក្បាល ប្រញាប់ចាប់ដាក់ហិបបើដឹងពីតម្លៃវា…(មានវីដេអូ)

ក្លាយជាសេដ្ឋីមួយរំពេច !!! បុរសម្នាក់ជួបពស់ស្រកាផ្ទៃមេឃមួយក្បាល ប្រញាប់ចាប់ដាក់ហិបបើដឹងពីតម្លៃវា…(មានវីដេអូ)

ប្រភពសារពត៌មានជាច្រើនបានរាយរាប់ថា មានបុរសម្នាក់បានផុសរូបភាពកំពុងតែនេសាទត្រីនាថ្ងៃឈប់សម្រាក តែដោយចៃដន្យគាត់បានប្រទះឃើញពស់ស្រកាផ្ទៃមេឃមួយក្បាល ពណ៌របស់វាធ្វើអោយគាត់ពេញចិត្តខ្លាំងណាស់ ដោយពីដំបូងគាត់គិតថាជាពស់ផ្លាស្ទិកគ្មានជីវិត។តែនឹកស្មានមិនដល់ថា ពស់មួយក្បាលនេះបានវាមករកគាត់ ភ្លាមៗនោះគាត់គិតថា ពស់មានពណ៌ចម្លែកបែបនេះអាចមានពិសខ្លាំងជាងពស់ដទៃៗទៀត ដោយខ្លាចវាចឹកស្លាប់ គាត់ក៏ប្រះញាប់រត់ទៅរកហិបមួយមកដាក់ បន្ទាប់មកគាត់ក៏ចាប់ក្បាលពស់បញ្ច្រកហិប ពស់ដេកយ៉ាងស្រួល។ ដោយមិនអស់ចិត្ត គាត់ក៏វាយក្បាលពស់ទៀត ស្ទើរតែខ្ទេចក្បាលពស់។

បន្ទាប់ពីចាប់ពស់រួចរាល់ហើយ គាត់ក៏ថតរូបផុសព្រមទាំងសរសេរថា« សំណាងល្អដែលបានរួចជីវិត» ។ក្រោយមកគាត់បានជ្រាបការពិតថា ពស់មួយក្បាលនេះជា«ពស់ថ្លាន់ពណ៌ផ្ទៃមេឃ»ដែលវាវិវត្តន៍ខ្លួនមកជាពស់ស្រកាខៀវ ជាពូជពស់ដែលកម្រណាស់។

បច្ចុប្បន្នតម្លៃវាក្នុងមួយក្បាលគឺ ៣ ៥០០ ០០០បាត ដែលធ្វើអោយគាត់យំស្តាយយ៉ាងខ្លាំង បានត្រឹមតែនិយាយថា នឹងយកពស់នេះទៅត្រាំស្រា ក្រែងលក់បានលុយខ្លះ។

ពស់ស្រកាផ្ទៃមេឃជាប្រភេទពស់ដូចគ្នានឹងពស់ថ្លាន់ស្រកាខៀវ ហើយជាពស់ដែលគ្មានពិស នឹងពិបាករកខ្លាំងណាស់។ ពស់ស្រកាផ្ទៃមេឃនេះអាចមានតម្លៃដល់ទៅ ៥សែនដុល្លារ ឬ១៣លានបាត ជាពស់មានតម្លៃខ្ពស់បំផុត។

ពស់ប្រភេទនេះភាគច្រើនមាននៅប្រទេសឥណ្ឌូនេស៊ី និវគីនី ថៃ នឹងក្នុងតំបន់ព្រៃមានភ្លៀងធ្លាក់របស់ប្រទេសអូស្ត្រាលី។ ពស់ស្រកាផ្ទៃមេឃ បើសង្កេតអោយជិតទៅ គឺគេឃើញមានស្នាមអុចៗពណ៌ខៀវតាមពោះរបស់វា ដែលជាពស់ស្រស់ស្អាតប្លែកជាងពស់ដទៃ៕

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments