Header Ads

ពិតជាឃោឃៅណាស់ !!! ដុត​ខ្មោច​ប្ដីមុន ហើយ ដុត​ប្រពន្ធ​ទាំង​រស់​តាម​ក្រោយ បើ​មិន​ចឹ​ង​ត្រូវ...

ពិតជាឃោឃៅណាស់ !!! ដុត​ខ្មោច​ប្ដីមុន ហើយ ដុត​ប្រពន្ធ​ទាំង​រស់​តាម​ក្រោយ បើ​មិន​ចឹ​ង​ត្រូវ...

ការដុត​សាកសព​ដោយ​ភ្លើង វា​ជា​ជំនឿ​តាម​សាសនា​ព្រា​ហ្ម​ឫ​ហិណ្ឌូ ដែល​គេ​ហៅថា ជាការ​ធ្វើអោយ​ដួងវិញ្ញាណ​បរិសុទ្ធ​ស្អាតស្អំ​ជ្រះថ្លា ពុំមាន​បាប​ជាប់​ទៅតាម​កាយ​ត​ទៀត​ទេ ព្រមទាំង​ការចាប់​កំណើត​ជាថ្មី​ក៏​គ្មាន​កម្ម​ចាស់​តាម​ផ្ដន្ទា​ទៀត​ដែរ​។ វា​ខុសប្លែកគ្នា​ទៅនឹង​សាសនា​ឥស្លាម ដែល​ក្រោយពី​មាន​អ្នកស្លាប់​ហើយ​នោះ គេ​ប្រញាប់​ធ្វើ​ពិធី​កប់​សាកសព​ក្នុង​ផ្នូរ ឫក​ប់ ក្នុង​រយះពេល​២៤​ម៉ោង ឫ​មុន​ព្រះអាទិត្យ​អស្ដង្គត​។ ចំណែកឯ​គ្រឹ​ស្ដ​សាសនា​វិញ គេ​ធ្វើ​ពិធី​កប់​សាកសព​ដូចគ្នា​ដែរ តែ​គេ​រក្សាទុក​(​តម្កល់​)​យ៉ាងហោចណាស់​ក៏​៣​ថ្ងៃ​ដែរ​។​

នៅក្នុង​ប្រទេស​ឥណ្ឌា​បច្ចុប្បន្ន ប្រសិនបើជា​សាកសព​អ្នកមាន​ឋានៈ​ខ្ពស់ គេ​និយម​នាំយកទៅ​បូជា​នៅ​ទេវស្ថាន​ដែល​ស្ថិតនៅ​បរិវេណ​មាត់ទន្លេ​គង្គា​។ បន្ទាប់ពី​បូជា​រួចហើយ ពួក​បណ្ដា​សាច់ញាតិ​បងប្អូន​ក៏​នាំគ្នា​កើប​ទាំង​ផេះ ទាំង​ឆ្អឹង បាច​ចូល​ទន្លេ​គង្គា ព្រោះ​គេ​មានជំនឿថា ប្រភពទឹក​នេះ​ហូរ​ចេញពី​ឋានសួគ៌​មក​។ ពួក​អ្នកក្រីក្រ​វិញ​គេ​បូជា​សាកសព​ទៅតាម​លទ្ធភាព​ដែលមាន ព្រោះ​អុស​នៅក្នុង​ប្រទេស​ឥណ្ឌា ពិបាក​រក​បំផុត​។ សាកសព​ជន​អានា​ថា ត្រូវបាន​គេ​បោះចោល​ឲ្យ​ពួក​សត្វ​ត្មាត សត្វ​ក្អែក ចោះ​ស៊ី​នោះ មិនមែនជា​ទិដ្ឋភាព​ដែល​អាក្រក់​នោះទេ ព្រោះ​ផ្ទុយទៅវិញ ការបោះ​សាកសព​ឲ្យ​សត្វ​បាន​ស៊ី គឺជា​ការធ្វើ​ទាន​ចុងក្រោយ​នៃ​ជីវិត​របស់​ពួកគេ​។​

មាន​ពិធី​បូជាសព​មួយ​ដែល​កាលពីរ​អង់គ្លេស​នៅ​គ្រប់គ្រង​ប្រទេស​ឥណ្ឌា បានប្រកាស​លុបចោល​ពិធី​បូជាសព​តាមបែប​បុរាណ ដែលមាន​អាយុកាល​រាប់ពាន់​ឆ្នាំ​មកហើយ​នោះ គឺ​បើ​ដុត​សាកសព​ប្ដី​ត្រូវតែ​ដុត​ប្រពន្ធ​ទាំង​រស់​ទៅតាម​ក្រោយ​ដែរ​។ ស្ដ្រី​ជនជាតិ​ឥណ្ឌា​បុរាណ​ក្រោយពី​រៀបការ​ហើយ នាង​នឹង​ហៅ​បុរស​នោះ​ថា ស្វាមី គឺ​សំដៅ​ដល់​អ្នក​ជាធំ​បំផុត​នៅក្នុង​ជីវិត​ភរិយា​។ ប្រពៃណី​ស្រុក​យើង​ពីមុនមក​ក៏​ប្រកាន់យក​ទំនៀម​ស្ដ្រី​ចូល​ស្ដីដណ្ដឹង​បុរស​ដូចជា​ឥណ្ឌា​ដែរ តែ​ដំ​ណត​ក្រោយមក​ក៏បាន​កែប្រែ​ជាថ្មី​វិញ​។​

ស្ដ្រី​ជនជាតិ​ឥណ្ឌា ក្រោយពី​លើក​ជំនូន​ទៅ​ស្ដីដណ្ដឹង​បុរស​ជា​ស្វាមី​ហើយ​នោះ នាង​ត្រូវគោរព​ប្រ​ណិ​ប​ត្តិ​បុរស​ជា​ស្វាមី​ទុកជា​ព្រះ​មួយអង្គ​យ៉ាង​ដូច្នេះ​ដែរ​។ ដូចជា​ត្រូវ​ក្រោក​ឲ្យ​បាន​មុន​ប្ដី​ហើយ​ចូល​ដំណេក​ក្រោយ​ប្ដី និង​សំពះ​បាតជើង​ប្ដី​មុន​ឡើង​ដំណេក​លើ​គ្រែ​។ បុរស​ជា​ស្វាមី​មាន​តួនាទី​មើលថែទាំ​ចិញ្ចឹម​បីបាច់​ទាំង​ភរិយា​ប្រពន្ធ​កូន និង​ក្រុមគ្រួសារ នេះ​គឺជា​បុណ្យ​គុណ​ដែល​ស្ដ្រី​ជនជាតិ​ឥណ្ឌា ត្រូវបាន​គេ​ប្រៀនប្រដៅ​ឲ្យ​រំលឹក​ទុកជា​ប់​ជានិច្ច​មិន​ឲ្យ​ភ្លេច​តរៀងរ​ហូត​ទៅ​។​

មួយ​ប្រការ​ទៀត ស្ដ្រី​ជនជាតិ​ឥណ្ឌា​មិន​ចូលចិត្ត​ស្ដ្រី​មាន​ប្ដី​ពីរ​បី ដូច្នេះ​ក្រោយពី​ស្វាមី​ស្លាប់ទៅ​នៅ​ថ្ងៃ​បូជាសព​ស្វាមី​នោះ នាង​ក៏ត្រូវ​ពលី​ជីវិត​ទៅតាម​ក្រោយ​ដែរ​។ នៅក្នុង​រូបភាព​នេះ​គឺជា​ហេតុការណ៍​ពិត​មួយ​ដែល​ពិបាក​រកបាន​បំផុត ដោយ​ស្ដ្រី​ម្នាក់​បាន​ពលី​ជីវិត​ទៅតាម​ស្វាមី នាង​សុខចិត្ត​អង្គុយ​សោកសង្រេង​នៅក្បែរ​គំនរ​អុស​បូជាសព បន្ទាប់មក​ពួក​អ្នកស្រុក​ក៏​ដុត​បូជាសព​ទាំង​សាកសព​ប្ដី និង ប្រពន្ធ ដែល​នៅរស់​ទៅ​ព្រម​គ្នា​តែម្ដង​។​ហេតុការណ៍​នេះ​កើតមានឡើង​នៅក្នុង​ភូមិតូច​មួយ​ក្បែរ ភូមិ​ថា​ម៉ូ​លី រដ្ឋ​ម៉ាត់​ថា​យ៉ាក ប្រទេស​នែ​ភាគ​កណ្ដាល​ប្រទេស​ឥណ្ឌា​កាលពី​ខែសីហា​២០០២​កន្លងមកនេះ​។

ក្រោយពេល​បូជាសព​ប្ដី និង​ដុត​ប្រពន្ធ​ទាំងរ​ស់បាន​មួយថ្ងៃ​ក្រោយមក ប៉ូលីស​បាន​តាមរក​ចាប់ខ្លួន​អ្នកស្រុក​ប្រុស​ស្រី​ចំនួន​១៥​នាក់ ដោយមាន​ស្ដ្រី​កូន​ពីរ​ម្នាក់​ជា​មេក្លោង​ក្នុង​បទចោទប្រកាន់​ថា បាន​គំរាម​ឲ្យ​អ្នកដទៃ​សម្លាប់ខ្លួន​។នោះ​ក៏​ព្រោះ​ប៉ូលីស​ឥណ្ឌា​រកឃើញ ស្ដ្រី​ដែល​គេ​ដុត​ទាំង​រស់​តាម​ស្វាមី​ទៅនោះ ត្រូវបាន​ពួក​អ្នកស្រុក​គំរាមថា​ប្រសិនបើ​មិន​យល់ព្រម​ដុត​ខ្លួន​ទាំង​រស់​តាម​ស្វាមី​តាម​ទំនៀម​បុរាណ​ទេនោះ នឹងត្រូវ​គេ​ដេញ​បំបរបង់​ចោល​ឲ្យ​ឆ្ងាយ​ពី​ស្រុកភូមិ​ជា​ស្ដ្រី​ដែល​ចង្រៃឧត្បាត​។ ក្រោយពី​គ្មាន​ជម្រើស ស្ដ្រី​អភ័ព្វ​ក៏​យល់ព្រម​ឲ្យ​គេ​ដុត​ទាំង​រស់​ស្លាប់​តាម​ប្ដី​តែម្ដងទៅ​។​ បច្ចុប្បន្ននេះ​ទោះបីជា​ប្រទេស​ឥណ្ឌា​បានប្រកាស​លុបចោល​ទំនៀមទម្លាប់​ដ៏​ចម្លែក និង​សាហាវ​បែបនេះ​ក្ដី ក៏​ប្រពៃណី​ដូចដែល​បាន​រៀបរាប់​ខាងលើ គេ​ឃើញ​នៅ​ជនបទ​ដាច់ស្រយាល គ្មាន​ការអភិវឌ្ឍន៍ នៅតែ​នាំគ្នា​អនុវត្តន៍​នៅឡើយ​ដែរ​។​ ប្រសិនបើ​ពិនិត្យមើល​នៅក្នុង​រូបភាព​នៃ​ហេតុការណ៍​នេះ​ម្ដងទៀត គេ​ឃើញ​ភ្លុក​ប្រើ​ឈើ​វែង​មាន​លក្ខណៈ​ជំ​ពាម​នៅ​ខាងចុង សំរាប់​បុក​ឆ្កឹះឆ្កៀល​សាកសព​ឲ្យ​សុះ​ល្អ៕

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments