Header Ads

ស្រ្តីមេម៉ាយម្នាក់លុតជង្គង់អោបកូនយំកណ្តាលផ្លូវមិនខ្មាសអ្នកណា ដោយសារតែកូនរបស់នាងជួបនឹងរឿងបែបនេះ

ប្រទេសចិន ៖ កូនជាវត្ថុសំខាន់បំផុតក្នុងជីវិតរបស់ឪពុកម្តាយគ្រប់ៗរូប នៅពេលដែលពួកគេជួបនឹងរឿងអាក្រក់ៗ រឺជម្ងឺនោះអ្នកជាឪពុកម្តាយពិបាកចិត្តជាងពួកគេទៅទៀត។ ប្រភពព័ត៌មាន​ចិនបានចុះផ្សាយពីករណីគួរអោយអាណិតមួយ ដែលស្រ្តីជាម្តាយម្នាក់អោបកូនតូចស្រែកយំតាមផ្លូវដោយសារតែមិនមានប្រាក់គ្រប់គ្រាន់ដើម្បីព្យាបាលកូន។ រូបភាពស្រ្តីម្នាក់អោបកូនស្រែក​យំដែលត្រូវបានគេយកទៅចែករំលែកក្នុងបណ្តាញសង្គម កំពុងទទួលការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់អ្នកប្រើប្រាស់បណ្តាញសង្គម។

រឿងរ៉ាវនេះបានកើតឡើងកាលពីថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៧ ផ្លូវ Beiyuan ក្នុងទីក្រុងសៀងហៃ ប្រទេសចិន ស្រ្តីម្នាក់នោះបានលុតជង្គង់នៅតាមផ្លូវហើយស្រែកយំមិនខ្ចីខ្មាសអ្នកណាធ្វើអោយអ្នកដែលធ្វើដំណើរកាត់នោះចម្លែកចិត្តគ្រប់គ្នា។ ស្រ្តីដែលអោបកូនយំកណ្តាលផ្លួវនេះត្រូវបានគេស្គាល់ថាឈ្មោះ Guo Yinzhen ស្រ្តីមេម៉ាយម្នាក់នេះបានប្រាប់់ថាមូលហេតុដែលនាំអោយនាងមកយំនៅទីនេះដោយសារកូនរបស់នាងដែលមានអាយុទើបតែ៣ឆ្នាំមានជម្ងឺត្រូវការប្រាក់ច្រើនសំរាប់ព្យាបាលតែនាងមិនមានលទ្ធភាពព្យាបាលគេឡើយ។ ក្រោយពីរូបភាពនេះបានចែករំលែកក្នុងបណ្តាញសង្គមមានអ្នកប្រើប្រាស់មួយចំនួនមានការអា​ណិត​លើស្រ្តីរូបនេះ ហើយបានធ្វើការបរិច្ឆាកប្រាក់អោយនាងសរុបប្រមាណជា ៦៨០,០០០យ័ន កូននាងក៏ទទួលបានការព្យាបាលដែលនៅពេលនេះ៕

ប្រភព ៖ Khmer Note

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments