Header Ads

ភ្ញាក់ផ្អើលជាខ្លាំង!! បុរសម្នាក់ជិះទូកតាមមាត់ទន្លេ ប្រទះឃើញក្រពើដ៏ធំដេកផ្ងារពោះលើទឹកទន្លេ ចូលទៅជិតដឹងការពិតដាច់ផ្ងារ….

ជាហេតុការណ៍ដែលបានកើតឡើងនៅក្នុងប្រទេសម៉ាឡេស៊ី ក្រោយពីមានអ្នកភូមិម្នាក់ជិះទូកតាមមាត់ទន្លេ Baram ពេលនោះផងដែរ គាត់ក៏បានប្រទះឃើញសាកសពក្រពើមួយក្បាលដេកផ្ងារពោះមានប្រវែងដល់ទៅ ៤ម៉ែត្រ។

ដំបូងអ្នកភូមិម្នាក់នោះគិតថា ក្រពើមួយក្បាលនេះកំពុងតែមានជំងឺ ហើយគាត់ក៏ចូលទៅបំណងចង់ជួយសង្រ្គោះក្រពើនោះ តែដល់ចូលទៅដល់វាបានបាត់បង់ជីវិតទៅហើយ អវៈយវៈភេទរបស់វាត្រូវបានគេកាត់យកទៅបាត់ ។ គាត់ក៏សន្និដ្ឋានថា វាជាហេតុផលដែលធ្វើអោយវាស្លាប់។ នេះជាមូលហេតុដែលធ្វើអោយគ្រប់គ្នាសម្តែងងឿងឆ្ងល់មិនដឹងមូលហេតុអ្វីបានជាអ្នកសម្លាប់នោះកាត់យកតែអវៈយវៈភេទ ។

ហើយបើតាមការផ្សាយរបស់សារពត៌មាន liekr ជាភាសាថៃបានអោយដឹងថា ចំណែកហេតុផលដែលមានការកាត់ប្រដាប់ភេទវានេះ គឺជាទីផ្សារងងឹតរបស់ប្រទេសម៉ាឡេស៊ី ដែលគេជឿថា អវៈយវៈភេទរបស់ក្រពើជាថ្នាំកម្លាំងផ្លូវភេទ។ នៅប្រទេសម៉ាឡេស៊ីមិនទាន់មានច្បាប់ក្នុងការគ្រប់គ្រងលើបញ្ហានេះនៅឡើយទេ។ ទោះបីជាយ៉ាងណាក៏ដោយ ប៉ូលីសនៅមិនទាន់ជឿថាក្រពើនេះស្លាប់បណ្តាលមកពីការកាត់ប្រដាប់ភេទយកទៅលក់ទេ ដែលពេលនេះបូលីសបានយកសាកសពក្រពើនេះទៅទីពិសោធន៍ដើម្បីរកអោយឃើញការពិត។

ប្រភព៖ បរទេស

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments