Header Ads

ពិតជារន្ធត់ណាស់!! សត្វខ្លាខាំសម្លាប់ប្តី ខណៈប្រពន្ធ និងកូន បានត្រឹមឈរមើល មិនអាចជួយអ្វីបាន (មានវីដេអូ)

បុរសម្នាក់ត្រូវខ្លាសម្លាប់នៅចំពោះមុខប្រពន្ធ និងកូន នៅក្នុងសួនឧទ្យានសត្វព្រៃ Youngor នៃទីក្រុងនីងបូ ចម្ងាយប្រមាណ ២០០គីឡូម៉ែត្រពីទីក្រុងសៀងហៃ។

អ្នកដែលស្ថិតនៅក្នុងហេតុការណ៍នោះម្នាក់ បានថតវីដេអូនៃសកម្មភាពដ៏រន្ធត់នេះ ដែលគេឃើញមានខ្លាមួយក្បាល កំពុងប្រើចង្កូមរបស់វាវាយប្រហារទៅលើ. ក របស់បុរសរងគ្រោះ ខណៈដែលមានខ្លា២ក្បាលទៀត កំពុងរង់ចាំវាយឆ្មក់នៅពីក្រោយ។

យោងទៅតាមសេចក្តីរាយការណ៍ក្នុងស្រុកបានឲ្យដឹងថា អ្នកដែលមកកម្សាន្តនៅក្នុងសួនសត្វនោះ បានផ្តល់ដំណឹងទៅដល់បុគ្គលិកសួនសត្វភ្លាមៗដែរ ប៉ុន្តែ ក្រុមជួយសង្គ្រោះ បានចំណាយពេលប្រមាណមួយម៉ោង ទើបអាចយកបុរសនោះ ឲ្យរួចចេញពីក្រញាំខ្លាបាន។

បើយោងទៅតាមសារព័ត៌មាន Beijing Youth Daily បានឲ្យដឹងថា ខ្លាចំនួនបីក្បាល ត្រូវបានបណ្តេញចេញ តាមរយៈការដុតផាវ និងកាំភ្លើងបាញ់ទឹក។ បន្ទាប់មក បុរសរងគ្រោះត្រូវបានជួយសង្គ្រោះ និងបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ។ ជាអកុសល បុរសនោះមិនអាចជួយសង្គ្រោះឲ្យរស់រានមានជីវិតឡើងវិញបានទេ។

សាក្សីមួយរូបបាននិយាយថា ខ្លាមួយក្បាលនោះ មិនព្រមដោះលែងបុរសរងគ្រោះឲ្យរួចខ្លួនឡើយ “ខ្ញុំបានឃើញខ្លាមួយក្បាល មុខប្រឡាក់សុទ្ធតែឈាម ព្យាយាមវាយប្រហារទៅលើបុរសម្នាក់នោះ។ ឲ្យតែគាត់ព្យាយាមក្រោកឈរ ដឹងតែវារុញគាត់ចុះវិញតែម្តង”។

សារព័ត៌មានដដែលនោះបានបន្ថែមទៀតថា មិនមានព័ត៌មានច្បាស់ការណ៍ណាមួយដែលបង្ហាញថា បុរសរងគ្រោះនោះអាចចូលទៅក្នុងទ្រុងខ្លា បានដោយរបៀបណា និងក្នុងគោលបំណងអ្វីនោះទេ៕

**** អត្តបទបន្ត៖ ហួសថ្លែងហ្មង! ស្ទះឡានជាង២ម៉ោង ស្មានតែមានរឿងអីធំដុំ ពេលដឹងការពិត និយាយលែងចេញ ****

ហេតុការណ៍ដ៍ហួសចិត្តមួយបានកើតឡើង នៅផ្លូវឌឿងហែមមួយកន្លែងក្នុងតំបន់ Jalan DatoAbdul Rahman Seremban ប្រទេសម៉ាឡេស៊ី ដោយសារអ្នកបើកបររថយន្តពីរគ្រឿងក្នុងទិសដៅបញ្រ្ចាសគ្នា មិនចេះអធ្យាស្រ័យឲ្យគ្នាទាល់តែសោះ។

មុនពេលកើតហេតុ អ្នកបើកបរទាំងពីរនាក់ (ស្រីម្នាក់ ប្រុសម្នាក់) បានបើកបរតាមច្រកផ្លូវតូចមួយក្នុងទិសដៅផ្ទុយគ្នា រហូតដល់ពេលដែលឡានទាំងពីរជួបគ្នា ពួកគេក៏បានឈប់ត្រឹមនោះ ដោយភាគីម្ខាងៗសុទ្ធតែចាំអ្នកម្ខាងទៀតត្រលប់ក្រោយ។ អ្វីដែលហួសពីការគិត បុរសស្រ្តី ទាំង២បានទុកឡានឲ្យជាប់បែបនេះអស់រយៈពេលជាង ២ម៉ោងដោយម្នាក់ៗនិយាយថា បើអ្នកឯងមិនត្រលប់ ខ្ញុំក៏មិនត្រលប់។

អ្នកនៅតំបន់នោះបានឃើញ រឿងដ៏ហួសចិត្តនេះហើយគិតថា ប្រសិនបើនារីនោះត្រលប់រថយន្តថយក្រោយតែបន្តិច ឡានទាំងពីរអាចបន្តដំណើរបានយ៉ាងស្រួល។ តែយ៉ាងណាមិញភាគីម្ខាងៗសុទ្ធតែខ្លាំងរៀងខ្លួន មិនព្រមថយឡានចេញទេ។

រឿងនេះមិនអាចដោះសា្រយបានរហូតទាល់តែប៉ូលិសមកដល់ ប៉ូលិសបានបញ្ជាឲ្យនារីនោះថយឡានចេញ ប៉ុន្ដែនាងនៅតែប្រកែកថាបើគាត់មិនថយ ខ្ញុំក៏មិនថយ។ ចុងក្រោយប៉ូលិសក៏ឲ្យឡានទាំងពីរថយក្រោយរៀងខ្លួន។

តែអ្វីដែលធ្វើឲ្យគេហួសចិត្តនោះ គឺថារឿងដែលកើតឡើងវាគ្មានអ្វីធំដុំសោះ ប៉ុន្ដែអ្នកទាំងពីរនោះសុខចិត្តខ្ជះខ្ជាយពេលវេលាជាង ២ម៉ោង ដោយសារតែរឿងគួរឲ្យអស់សំណើចនេះ ដែលហេតុការណ៍នេះធ្វើឲ្យប៉ូលិសពិបាកដោះស្រាយដូចបង្ខំកូនក្មេងឲ្យសុំទោសគ្នាយ៉ាងដូច្នោះដែរ៕

ប្រភព៖ កូនចាប

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments