Header Ads

ឆ្លៀតនោះឆ្លៀត!! រួមរ័ក្សបណ្តើរ បើកឡានលឿនបណ្តើរ ហើយលើកដៃជេរអ្នកថតទៀត…(មានវីដេអូ)

បរទេស៖ កាលពីពេលថ្មីៗនេះ វេបសាយដ៏ល្បីឈ្មោះ Mirror បានចុះផ្សាយវីដេអូឃ្លីប ដ៏គួរឲ្យស្អប់ខ្ពើមមួយ របស់គូរស្នេហ៍១គូរ កំពុងតែរួមរ័ក្សគ្នា ពេលដែលកំពុងបើករថយន្ត ក្នុងល្បឿនយ៉ាងលើន ជាង១០០គីឡូម៉ែត្រ ក្នុង១ម៉ោង មិនតែប៉ុណ្ណោះ ដៃគូរខាងប្រុស លើកដៃជេរអ្នកថតរូបទៀតផង ។

ហេតុការណ៍នេះ បានកើតឡើង នៅលើផ្លូវ National Road 9 ស្ថិតនៅក្នុងខេត្ត Jujuy ភាគខាងជើងប្រទេសអាហ្សង់ទីន ។

បើយោងតាមប្រវត្តិនៃប្រទេសអាហ្សង់ទីន គឺជាប្រទេសដែលជាប់ ចំណាត់ថ្នាក់លេខ១ ដែលមានអ្នកស្លាប់ ដោយគ្រោះថ្នាក់ចរាចរណ៍ ច្រើនជាងគេបំផុត គឺ២២នាក់ ក្នុង១ថ្ងៃ នេះបើតាមការរាយការណ៍ របស់ International Transport Forum កាលពី២ឆ្នាំមុន ហើយជនរងគ្រោះ ដែលបាត់បង់ជីវិត ក្នុង១ឆ្នាំ មានរហូតដល់៥ពាន់នាក់ ។

ក្រៅពីនោះ ផ្លូវ National Road No.9 ជាផ្លូវដែលគេតែងតែ និយាយតៗគ្នា ថាជាផ្លូវដែលកើតមានគ្រោះថ្នាក់ ច្រើនជាងគេបំផុត នៅក្នុងប្រទេស និងការបើកបររបស់អ្នកធ្វើដំណើរ មានល្បឿនលឿនបំផុតផងដែរ រហូតដល់ ជាង១០០គីឡូម៉ែត្រក្នុង១ម៉ោង ។

បន្ទាប់ពីមានការចុះផ្សាយ នៅលើប្រព័ន្ធបណ្តាញសង្គមរួចមក វីដេអូនេះត្រូវបានគេស៊ែរតៗគ្នា យ៉ាងច្រើន ហើយខណៈពេលនេះ ប៉ូលិសកំពុងតែប្រកាស តាមចាប់ខ្លួនបុរសស្ត្រីទាំង២នាក់ ដែលរួមរ័ក្សគ្នានៅក្នុងរថយន្ត ពេលកំពុងបើកបរនោះ ដើម្បីយកមកទទួលទោសតាមច្បាប់ ៕

ប្រភព៖ khempire

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments