Header Ads

ចម្លែកណាស់!! ប្រទះឃើញម្រាមដៃដ៏អាថ៌កំបាំង មានម្រាម២០ស.ម កប់ក្នុងរូងក្រោមដីដ៏ជ្រៅ សង្ស័យជាមនុស្សក្រៅភព (មានវីដេអូ)

ក្រុមអ្នកស្រាវជ្រាវមួយក្រុម បានអះអាងថា ពួកគេបានរកឃើញក្រញាំដៃដ៏ធំមួយ ដែលមានម្រាមតែ៣ ថាជារបស់មនុស្សក្រៅភព ក្នុងរូងដីមួយកន្លែង នៅប្រទេសប៉េរូ។នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន ដេលីម៉ែល កាលពីថ្ងៃទី០៨ ខែមករា ឆ្នាំ២០១៧។

ពួកគេជឿជាក់ថា ក្រញាំដៃដែលមានម្រាមចំនួន៣ ហើយមានម្រាមប្រវែងយ៉ាងហោចណាស់ដល់ទៅ ២០សង់ទីម៉ែត្រនោះ អាចជារបស់មនុស្សក្រៅភព ដែលមានរូបរាងប្រហាក់ប្រហែលនឹងមនុស្ស។ វាត្រូវបានគេរកឃើញ នៅក្នុងរូងក្រោមដីដ៏ជ្រៅ ក្បែរទីក្រុងបុរាណ Cusco ។

ប្រភពព័ត៌មានបានឲ្យដឹងថា បើទោះជាបានរកឃើញវត្ថុដ៏អាថ៌កំបាំងមួយនេះក៏ដោយ ប៉ុន្តែក្រុមស្រាវជ្រាវមួយក្រុមនេះ បានបដិសេធមិនព្រមបង្ហាញពីទីកន្លែងពិតប្រាកដ ដែលរកឃើញក្រញាំដៃនោះទេ។ ពួកគេក៏បានអះអាងថា ពួកគេបានរកឃើញលលាដ៏ក្បាលមួយ ដែលដូចពួកភពផ្សេង នៅក្បែរកន្លែងដែលគេរកឃើញក្រញាំដៃខាងលើផងដែរ។

ប្រភពព័ត៌មានបានបន្តថា ការអះអាងទាំងអស់នេះ នៅមិនទាន់ត្រូវបានធ្វើការបញ្ជាក់ ដោយក្រុមអ្នកវិទ្យាសាស្ត្រ ឬអ្នកស្រាវជ្រាវពីស្ថាប័ន ដែលមានការទទួលស្គាល់ណាមួយឡើយ។

គួរបញ្ចាក់ថា វត្ថុដ៏អាថ៌កំបាំងដែលរកឃើញនោះ ត្រូវបានក្រុមស្រាវជ្រាវខាងលើប្រគល់ទៅឲ្យ លោក Brien Foerster ជាអ្នកស្រាវជ្រាវ Paranormal Researcher មួយរូប ដែលបានបើកក្រុមហ៊ុនទេសចរណ៍មួយនៅក្នុងប្រទេសប៉េរូ។ លោក Brien Foerster បាននិយាយថា លោកបានយកវាទៅឲ្យក្រុមអ្នកជំនាញ ដើម្បីធ្វើការត្រួតពិនិត្យ ដោយបានរកឃើញថា ក្រញាំដៃនោះមានឆ្អឹងចំនួន៦ នៅក្នុងម្រាមដៃនិមួយៗ ខណៈមនុស្សធម្មតាមានតែ ៥ ប៉ុណ្ណោះ។

ក្រុមអ្នកស្រាវជ្រាវខាងលើ ក៏បានធ្វើការប្រើប្រាស់កាំរស្មីអ៉ិច ដើម្បីត្រួតពិនិត្យក្រញាំដៃ និងលលាដ៏ក្បាលនោះ ថាជាផ្នែកមួយនៃវត្ថុមានជីវិតពិតប្រាកដ គឺមានន័យថា វាជាឆ្អឹងពិតប្រាកដ ហើយមានផ្ទុកជាលិកាស្បែកថែមទៀត។ បច្ចុប្បន្នក្រុមស្រាវជ្រាវខាងលើនេះ ក៏មានគ្រោងនឹងធ្វើតេស្ត DNA ទៅលើវត្ថុដ៏អាថ៌កំបាំង ដែលពួកគេរកឃើញទាំងនោះ នៅសហរដ្ឋអាមេរិក ក្នុងឆ្នាំនេះជាបន្តទៀត៕

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments