Header Ads

គួរឲ្យអាណិតណាស់!! ម្ចាស់បន្ទប់ទៅទារលុយថ្លៃបន្ទប់ ស្រាប់តែឃើញនាងដេកស្លាប់ក្នុងបន្ទប់មិនដឹងតាំងពីពេលណា

រាជធានីភ្នំពេញ៖ កាលពីវេលាថ្ងៃត្រង់ ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៧នេះ មានករណីឃាតកម្មមួយបានកើតឡើង ដោយស្ត្រីម្នាក់ជាកម្មការិនីបម្រើការនៅរោងចក្រ QMI ក្នុងខណ្ឌពោធិ៍សែនជ័យ បានដេកស្លាប់ក្នុងបន្ទប់ជួល ជាន់ទី៣ ភូមិត្រពាំង​ពោធិ៍ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ បង្កឲ្យមានការភ្ញាក់ផ្អើល។

សពស្ដ្រីរងមានគ្រោះ ឈ្មោះ ​ព្រីម បូផា ​អាយុ២៧ឆ្នាំ មុខរបរកម្មការិនីរោងចក្រ មានស្រុកកំណើតភូមិ ព្រៃទួលថ្មី ឃុំក្របៅ ស្រុកកំចាយមារ ខេត្តព្រៃវែង​។

តាមការបញ្ជាក់ពីម្ចាស់ផ្ទះឈ្មោះ ជា សោភា បានឲ្យដឹងថា ២នាក់ប្ដីប្រពន្ធមានកូនពីរនាក់ មិនស្គាល់អត្តសញ្ញាណស្នាក់នៅបន្ទប់ជួល​លេខ៤២ ជាន់ទី៣ ប្រហែល២សប្ដាហ៍មកហើយ ហើយ២នាក់ប្ដីប្រពន្ធនេះមានការឈ្លោះប្រកែកគ្នារហូត។ នៅថ្ងៃកើតហេតុខាងលើ ដោយសារតែ២នាក់ប្តីប្រពន្ធនោះមិនទាន់ឲ្យលុយថ្លៃបន្ទប់ ទើបម្ចាស់ផ្ទះឡើងទៅមកមើលឃើញបន្ទប់នោះចាក់សោសូលិចពីខាងក្រៅ ហើយមានធំក្លិនស្អុយ ទើបខ្លួនបានហៅឪពុកបង្កើត មកជួយកាត់មេសោរ ក្រោយពីកាត់សោរួចទើបដឹងថា មានមនុស្សដេកស្លាប់នៅក្នុងបន្ទប់ជួល​។

​បើតាមមន្ដ្រីនគរបាល សពជាស្រ្តីមានសភាពហើមស្អុយ មានរយះត្រចៀកខាងឆ្វេងមុខខ្មៅ ហើមរលួយ ស្លៀកខោអាវពណ៌ត្រួយចេកមួយឈុត មានខ្នើយគ្របមុខ សណ្ដូកជើងក្បាលទៅជញ្ជាំងសណ្ដប់ភួយ។ សន្និដ្ឋាន​តាមការបញ្ជាក់ពី​លោក​វេជ្ជបណ្ឌិត នង សុវណ្ណ​រ័ត្ន បានឲ្យដឹងថាសពស្លាប់ ដោយសារអំពើឃាតកម្ម​។

បច្ចុប្បន្នកម្លាំងនគរបាលជំនាញ កំពុងធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ និងទាក់ទងទៅក្រុមគ្រួសារ ដើម្បីសពទៅធ្វើបុណ្យតាមប្រពៃណី៕

ប្រភព៖ Khmer Note

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments