Header Ads

គួរឲ្យស្ដាយណាស់ !!! ប្រាសាទដ៏ខ្ពស់ជាងគេមានអាយុកាលតាំងពីសម័យរាជវង្សម៉េងត្រូវបំផ្លាញដោយអគ្គីភ័យ

គួរឲ្យស្ដាយណាស់ !!! ប្រាសាទដ៏ខ្ពស់ជាងគេមានអាយុកាលតាំងពីសម័យរាជវង្សម៉េងត្រូវបំផ្លាញដោយអគ្គីភ័យ

ប្រទេសចិន ៖ នេះអាចនិយាយបានថាវាជារឿងគួរអោយសោកស្តាយខ្លាំង ដោយសារកេរ្តិ៏តំណែលតាំងពីដូនតាបន្សល់ទុកអោយត្រូវបានលេបត្របាក់ដោយអគ្គីភ័យ ជាពិសេសសម្បត្តិបេតិកភ័ណ្ឌដែលមានតាំងពីយូយារមកហើយទៀត។ តាមប្រភពព័ត៌មានចិនបានរាយការណ៍ពីរឿងរ៉ាវនឹកស្មានមិនដល់មួយ ដែលប្រាសាទប៉មដែលខ្ពស់ជាងគេនៅអាស៊ីក្នុងប្រទេសចិនត្រូវបានអគ្គីភ័យឆាបឆេះអស់គ្មានសល់។ រដ្ឋាភិបាលក្នុងតំបន់បានអះអាងនៅក្នុងសេចក្តីថ្លែងការណ៍មួយនៅ​លើ​វិប​សាយ​ Weibo ថាវត្តឈើមួយនិងសាលអធិស្ឋានមួយនៅព្រះវិហារ Jiulong ត្រូវបានភ្លើងឆាបឆេះ កាលពីថ្ងៃអាទិត្យ ទី១០ ខែធ្នូ ឆ្នាំ២០១៧។

សម្បត្តិបេតិកភ័ណ្ឌគឺជាវត្តឈើមួយដ៏ចំណាស់និងសាលអធិស្ឋានមួយនៅព្រះវិហារ Jiulong នេះត្រូវបានគេស្គាល់ថាមានទីតាំងស្ថិតនៅក្នុងទីក្រុង Mianzhu ខេត្ត Sichuan ។ ប្រាសាទ Jiulong ​ត្រូវបានមនុស្សទូទៅចាត់ទុកថាជាប៉មឈើដ៏ខ្ពស់បំផុតនៅអាស៊ី វត្តដើម​​ត្រូវបានសាងសង់ឡើងក្នុងរជ្ជកាលរាជវង្សម៉េង កំឡុងឆ្នាំ (១៣៦៨-១៦៤៤) ប៉ុន្តែវាក៏ត្រូវបានបំផ្លិចបំផ្លាញម្តងរួចហើយដោយសារតែការរញ្ជួយដីក្នុងឆ្នឈ២០០៨ ហើយវាក៏ត្រូវគេក៏សាងឡើងវិញបន្ទាប់ពីហេតុការណ៍មួយនេះកើតឡើង ស្រាប់តែត្រូវមកបំផ្ញាញម្តងទៀតដោយសារតែអគ្គីភ័យបែបនេះតែម្តង៕ ពិតជាគួរអោយសោកស្តាយមែន…

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments