Header Ads

កុំចេះតែហ៊ាន!! បុរស​រោគ​ចិត្ត​ម្នាក់​បាន​​លូក​​ប៉ះ​តំបន់​ហាមឃាត់​របស់​នាង​ម្ដង​ហើយ​ម្ដង​ទៀត ត្រូវ​បាន​តារា​ចម្រៀង​ស្រី​ឥណ្ឌូណេស៊ី​ទាត់​ចំ​កណ្ដាល​មុខ

កុំចេះតែហ៊ាន!! បុរស​រោគ​ចិត្ត​ម្នាក់​បាន​​លូក​​ប៉ះ​តំបន់​ហាមឃាត់​របស់​នាង​ម្ដង​ហើយ​ម្ដង​ទៀត ត្រូវ​បាន​តារា​ចម្រៀង​ស្រី​ឥណ្ឌូណេស៊ី​ទាត់​ចំ​កណ្ដាល​មុខ

បុរស​​ល្មោភ​កាម​ម្នាក់​​ត្រូវ​បាន​តារា​ចម្រៀង​ស្រី​ឥណ្ឌូណេស៊ី​ទាត់​ចំ​កណ្ដាល​មុខ​បន្ទាប់​ពី​រូប​លោក​​ព្យាយាម​លូក​ចាប់​​បំពាន​រូប​នាង​ខណៈ​នាង​​កំពុង​ធ្វើ​ការ​សម្ដែង​នៅ​លើ​ឆាក។បើ​តាម​វិប​សាយ Tribun News បាន​ឲ្យ​ដឹង​ថា​តារា​ចម្រៀង​ Gebby Vesta កំពុង​តែ​ច្រៀង​នៅ​លើ​ឆាក​តន្ត្រី​ក្នុង​ក្លឹប​កម្សាន្ត​មួយ​​ នៅ​ពេល​នោះ​​​​បុរស​រោគ​ចិត្ត​ម្នាក់​បាន​ព្យាយាម​លូក​​ប៉ះ​តំបន់​សំខាន់​របស់​នាង​ម្ដង​ហើយ​ម្ដង​ទៀត។ រូប​ភាព​វីដេអូ​នៃ​ព្រឹត្តិការណ៍​នោះ​ត្រូវ​បាន​បង្ហោះ​​នៅ​ក្នុង​គណនី​ផ្ទាល់​ខ្លួន​​របស់​តារា​ចម្រៀង​រូប​នេះ​ដោយ​ភ្ជាប់​ដោយ​ការ​សរសេរ​ក្រោម​នោះ​ថា៖ “ខ្ញុំ​បាន​ទាត់​​មុខ​របស់​គេ តែ​បេះដូង​របស់​ខ្ញុំ​មិន​ទាន់​​​​អស់​ចិត្ត​នៅ​ឡើយ​ទេ”។ បុរស​ម្នាក់​នោះ​ត្រូវ​បាន​ឃើញ​សើច​យ៉ាង​សប្បាយ​ខណៈ​ពេល​ដែល​រូប​គេ​ត្រូវ​បាន​ទាញ​ចេញ​​ឲ្យ​ឆ្ងាយ​ពី​ឆាក​តន្ត្រី​ទាំង​មិន​ទទួល​ស្គាល់​កំហុស​​នោះ​ទេ​។

ក្រោយ​ការ​បង្ហោះ​របស់​តារា​ចម្រៀង​រូប​នេះ​មក ក៏​មាន​មនុស្ស​មួយ​ចំនួន​គាំ​ទ្រ​នឹង​ការ​វាយ​តប​ទៅ​នឹង​អំពើ​អសីលធម៌​បែប​នេះ ប៉ុន្តែ​ក៏​នៅ​មាន​មនុស្ស​មួយ​ចំនួន​ដាក់​កំហុស​លើ​រូប​នាង​វិញ​ដោយ​ហេតុ​ផល​ថា​នាង​​ស្លៀក​ពាក់​លេច​លើ​លេច​ក្រោម​ពេក។អ្នក​ដែល​បាន​រិះ​គន់​នាង​នោះ​បាន​សរសេរ​តប​ទៅ​នាង​ថា៖ “បើ​ខ្ញុំ​ជា​ប្រុស​ម្នាក់​នោះ ខ្ញុំ​ក៏​ធ្វើ​អ៊ីចឹង​ដែរ។ នាង​បាន​​ឲ្យ​គេ​ខ្លួន​ឯង ដូច្នេះ​​វា​សំ​ហើយ​ដែល​ខ្ញុំ​នឹង​ទៅ​រក​វា​នោះ”។ មនុស្ស​ម្នាក់​ទៀត​ក៏​បាន​សរសេរ​គាំ​ទ្រ​គំនិត​បុរស​ខាង​លើ​នោះ​ដែរ​ថា៖ “វា​ដូច​ជា​ឆ្មា​ត្រូវ​បាន​គេ​ឲ្យ​ត្រី​ស៊ី​អ៊ីចឹង​ដែរ។”

ភ្លាម​ៗ​នោះ​នាង​ក៏​បាន​តប​វិញ​ថា៖ “ខ្ញុំ​​ធ្វើ​តាម​ការងារ​ដែល​តម្រូវ​ឲ្យ​ខ្ញុំ​តែង​ខ្លួន​បែប​សិច​ស៊ី។ ប៉ុន្តែ​ពួក​សន្តិសុខ​ឡប់​ៗ​ទាំង​នោះ ​នៅ​ពេល​ដែល​ពួក​គេ​បាន​ដឹង​ហើយ​ថា​រឿង​ទាំង​នេះ​អាច​នឹង​កើត​ឡើង​ចំពោះ​អ្នក​សិល្បៈ ហើយ​ពួក​គេ​នៅ​តែ​បណ្ដោយ​ឲ្យ​អា​មនុស្ស​ប្រមឹក​ចូល​មក​លូក​លាន់​​លេង​សប្បាយ​ទៀត។”

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments