Header Ads

អស្ចារ្យណាស់!! ជនបរទេសម្នាក់បង្ហោះវីដេអូមួយនេះ រឹតធ្វើឲ្យ ខេត្តកែប និងខេត្តកំពត កាន់តែល្បីលើពិភពលោកហើយ

កាលពីពេលថ្មីៗនេះក្នុង YouTube របស់លោក Mark Wiens បានបង្ហោះវីដេអូមួយដែលនិយាយពីដំណើរទស្សនកិច្ចរបស់គាត់ជាមួយក្រុមគ្រួសារ និងមិត្តភក្ត ទៅលេងខេត្តកែប ដែលមើលទៅវាជួយផ្សព្វផ្សាយបន្ថែមទៀតឲ្យដំបន់ទេសចរណ៍របស់ប្រទេសយើងរឹតតែល្បីល្បាញថែមទៀត នៅក្នុងនោះដែរគាត់បាននាំទៅមើលចាំការម្រេច ស្វាយ ព្រមទាំងរៀបរាប់នូវតម្លៃមួយចំនួនដែលគាត់បានចំណាយទៅលើដំណើរទស្សនកិច្ចរបស់គាត់ថែមទៀតផង។ ដូចនេះសូមទស្សនាវីដេអូ និងមើលពីតម្លៃដែលគាត់បានសរុបជូន។

ខាងក្រោមនេះជាសាររបស់គាត់ក្នុង YouTube ដែលគាត់បានរៀបរាប់ពេលដែលគាត់បានមកប្រទេសកម្ពុជាយើង។

វាពិតជាល្អបំផុតក្នុងការធ្វើដំណើរទៅខេត្តកែបនៃប្រទេសកម្ពុជាគឺដើម្បីបរិភោគអាហារសមុទ្រ ហើយនៅទីនោះមានអាហារសមុទ្រសម្បូរបែបច្រើនណាស់។ ទោះបីជាខ្ញុំមិនមានពេលស្នាក់នៅពេលយប់ក្នុងខេត្តកែបនេះក៏ដោយ ក៏ពួកយើងបានចំណាយពេលដើម្បីបរិភោគក្តាមនៅទីនេះផងដែរគឺ នៅម្តុំផ្សារក្តាមកែបតែម្តង។

នៅពេលអ្នកទិញក្តាមនៅទីនោះអ្នកអាចតថ្លៃបាន ពីព្រោះតម្លៃរបស់វាមានការប្រែប្រួលតាមរដូវកាល។ នៅថ្ងៃនេះខ្ញុំបានចំណាយលុយទិញក្តាម 2 គីឡូក្រាម ក្នុងតម្លៃ 14 ដុល្លារ។ ហើយបើយល់ល្អ ពេលទិញក្តាមនៅទីនោះហើយគួរតែចម្អិននៅហ្នឹងកន្លែងរឹតតែប្រសើរ ព្រោះវានឹងធ្វើឲ្យគុណភាពរបស់ក្តាមនៅឆ្ងាញ់ល្អ ហើយតម្លៃចម្អិនក្តាម អស់តែ 1 ដុល្លារទេ។

នៅទីនោះក៏មានអាហារសមុទ្រជាច្រើនផងដែរ។ ពួកយើងបានទិញត្រីដែលមានទំហំសមល្មមបីប្រភេទ ទិញបាយ ទឹកជ្រលក់ពីរដប ដោយចំណាយអស់ 13 ដុល្លា ព្រមទាំងទិញភេសជ្ជៈញុាំផ្សេងទៀតដោយចំណាយប្រហែល 4.34 ដុល្លារ បន្ថែមទៀត។

នៅមិនទាន់អស់ទេបន្ទាប់ពីញុាំអាហារហើយ កុំភ្លេចអោយសោះនូវបង្អែមសម្រាប់លាងមាត់គឺផ្លែធូរេន នៅពេលដែលពួកយើងញុាំទៅពិតជាមានអារម្មណ៍ថាឆ្ងុយឆ្ងាញ់មែនទែន ដោយចំណាយលុុយអស់ 10 ដុល្លារ ក្នុង 2, 2 គីឡូក្រាម ហើយយើងអាចញាុំរបស់ឆ្ងាញ់នេះបានគឺនៅខេត្តកំពតដែលមានទីតាំងស្ថិតនៅជាប់ខេត្តកែបមានតែម្តង ហើយក៏ជាខេត្តមួយដែលល្បីល្បាញពេញផ្ទៃប្រទេស ក៏ដូចនៅបរទេសមួយចំនួនថា ខេត្តនេះសម្បូរដោយធូរេនដែលមានរបស់ជាតិឆ្ងាញ់ជាងគេផងដែរ។

ហើយជាចុងក្រោយកុំភ្លេចឲ្យសោះគឺ ម្រេច ដែលគេបានវាតម្លៃថាជាម្រេចដែលល្អបំផុតនៅលើពិភពលោកផងដែរ!

បន្ទាប់មកយើងបានបើកឡានទៅសុធីស៍ផិបភើរហ្វាម (Sothy's Pepper Farm) ដែលល្បីល្បាញក្នុងការដាំម្រេចក្នុងខេត្តកំពត ដែលកំពុងល្បីល្បាញថាជាម្រចដែលល្អបំផុតនៅលើពិភពលោកផងដែរ។ យើងបានភ្លក់រសជាតិនិងដឹងច្រើនអំពីម្រេចហើយវាពិតជាមានរស់ជាតិឆ្ងាញ់មែន។

ហើយសរុបមកចំពោះតម្លៃឡានឈ្នួលពេញមួយថ្ងៃនេះសម្រាប់ដំណើរកម្សាន្តរបស់ពួកយើងគឺអស់ 130 ដុល្លារប៉ុណ្ណោះ។

**** អានអត្តបទបន្ថែម៖​ ឈ្នះលើកទីមួយ គេថាមិនគួរឲ្យជឿ ហើយបើឈ្នះលើកទីពីរគេថាមិននឹកស្មានដល់ ចុះបើឈ្នះទាំងពីរលើកក្នុងមួយសប្តាហ៍គេថាម៉េចវិញទៅ? ****

វាពិតជារឿងគួរឲ្យភ្ញាក់ផ្អើល ហើយក៏មិនដឹងនិយាយថាម៉េចទេ ព្រោះបើឈ្នះឆ្នោតលើកទីមួយគេនិយាយថា មិនគួរឲ្យជឿ ហើយបើឈ្នះឆ្នោតលើកទីពីរទៀតគេថាវាជារឿងនឹកស្មានមិនដល់ តែចំពោះក្មេងជំទង់ម្នាក់នេះវិញឈ្នះឆ្នោតដល់ទៅពីរដងហើយ ឋិតនៅក្នុងសប្តាហ៍តែមួយទៀត អញ្ចឹងហើយគេមិនដឹងឲ្យឈ្មោះថាម៉េចទេ ព្រោះវាជារឿងដ៏មិនគួរកើតឡើងទាល់តែសោះ។

ក្មេងស្រីជំទង់ម្នាក់អាយុទើបតែ១៩ឆ្នាំនេះ បានឈ្នះឆ្នោតនៅក្នុងរដ្ឋកាលីហ្វ័រញ៉ា (California) នៃសហរដ្ឋអាមេរិក ដោយនាងបានទិញតែឆ្នោតពីរសន្លឹកគត់ ហើយត្រូវទាំងពីរសន្លឹកដោយក្នុងមួយសន្លឹកមានតម្លៃ៥ដុល្លា។ ចំពោះលើកទីមួយនាងបានកោសឆ្នោតនោះនៅស្ថានីយ៍ប្រេងមួយនៅ San Luis Obispo County ដោយនាងបានឈ្នះទឹកប្រាក់ដល់ទៅ 555,555 ដុល្លារ។

នាងបាននិយាយថា ខ្ញុំមានអារម្មណ៍ក្តុកក្តួល ហើយយំតែម្តង។ បន្ទាប់ពីរបីថ្ងៃក្រោយមកនាងក៏បានទិញឆ្នោតមួយសន្លឹកទៀតនៅស្ថានីយ៍ប្រេងមួយកន្លែងទៀតនៅ Greenfield ម្តង ហើយនាងក៏ត្រូវបាន 100,000 ដុល្លារទៀត។

និយាយរួមទាំងពីរសន្លឹកដែលនាងឈ្នះនោះគឺនៅស្ថានីយ៍ប្រេងតែម្តងដោយសរុបទឹកបា្រក់មានចំនួនដល់ទៅ 655,555 ដុល្លារ ហើយក្មេងស្រីជំទង់ម្នាក់នេះមានគំរោងដើរផ្សារឲ្យសប្បាយម្តង ព្រមទាំងទិញរថយន្តផ្ទាល់ខ្លួនទៀតផង។

ប្រភព៖ camtv.khmerpluz

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments