Header Ads

មានដឹងទេ?? តើ​ហេតុអ្វីត្រី​​ លោត​ចេញពី​ទឹក​កាលពី​៤០០​លាន​ឆ្នាំមុន ហើយ​បាន​វិត្ត​ន៍​មក​រស់នៅ​លើគោក​ដូច​សត្វ​ជើង​៤?

មានដឹងទេ?? តើ​ហេតុអ្វីត្រី​​ លោត​ចេញពី​ទឹក​កាលពី​៤០០​លាន​ឆ្នាំមុន ហើយ​បាន​វិត្ត​ន៍​មក​រស់នៅ​លើគោក​ដូច​សត្វ​ជើង​៤?

​តើ​ហេតុអ្វី​បានជា​ត្រី​លោត​ចេញពី​ទឹក​កាលពី​៤០០​លាន​ឆ្នាំមុន ហើយ​បាន​វិត្ត​ន៍​មក​រស់នៅ​លើគោក​ដូច​សត្វ​ជើង​៤? ក្រុម​អ្នកស្រាវជ្រាវ បាន​រកឃើញថា មានពូជ​ត្រី​ត្រូ​ពិ​ក​ជាច្រើន​ដែល​អាច​រស់នៅ​លើគោក​បាន​យូរ​បំផុត ពិសេស​ពេល​ទឹកជោ​។ ទោះបីជា​យ៉ាងណាក៏ដោយ វា​មិនមែនជា​ការល្អ​ប៉ុន្មាន​នោះទេ​។​

​លោក Terry Ord បរិស្ថាន​វិទូ​មកពី​សាកលវិទ្យាល័យ New South Wales បាន​ឯកភាព​ថា​វា​មិនល្អ​។ លោក​គឺជា​សហ​អ្នកនិពន្ធ​សៀវភៅ “The American Naturalist”​ដែល​រៀបរាប់​លំអិត​ពី​គម្រោង​ស្រាវជ្រាវ​លើ​ពូជ​ត្រី Blennies ៤​ប្រភេទ ដែល​មួយ​ប្រភេទ​មាន​រូបរាង​ចម្លែក​ដូច​អន្ទង់​បន្តិច​ត្រី​បន្តិច ដែល​តាម​ធម្មតា​ចំណាយពេល​ច្រើន​បំផុត​នៅ​បាតសមុទ្រ​។ ទោះបីជា​យ៉ាងណាក៏ដោយ ត្រី Blennies ដែល​រស់នៅ​ម្តុំ​កោះ Rarotonga ដែលជា​ប្រជុំ​កោះ Cook Islands ស្ថិតក្នុង​មហាសមុទ្រ​ប៉ាស៊ីហ្វិក​ខាងត្បូង ត្រូវបាន​គេ​រកឃើញ​រស់នៅ​ឆ្ងាយ​ពីលើ​បាតសមុទ្រ ពោលគឺ​រស់នៅ​លើដី​គោក​តែម្តង ហើយ​ជាពិសេស​អំឡុងពេល​ទឹកជោ​។ ត្រី​ទាំងអស់នេះ នៅ​ដកដង្ហើម​តាម​ស្រកី​របស់​វា ពួកវា​អាច​ដកដង្ហើម​បាន​នៅលើ​ដីគោក ដោយសារ​ចំហាយ​បាញ់​ចេញពី​មហាសមុទ្រ​។​

​ត្រី​ដ៏​វ័យឆ្លាត​ទាំងអស់នេះ បាន​ចាក​ចេញពី​ទឹក ដើម្បី​គេចផុត​ពី​ការ​តាម​យី​យារ​បស់​សត្រូវ​របស់ខ្លួន ក៏ដូចជា​តាម​ប្រហារ​ពី​ពពួក​ត្រី Flounders, Groupers, Wrasses និង​អន្ទុង​យក្ស Moray ដែល​តែងតែ​តាមស៊ី​ពួកវា​។ នេះ​មិនមែន​កើតឡើង​ដោយ​កម្រ​នោះទេ ប៉ុន្តែ​កើតឡើង​ពេលដែល​ទឹកជោ​មកដល់ ប៉ុន្តែ​វា​គឺជា​ប្រភេទ​ត្រី​ដែល​រស់នៅ​បាតសមុទ្រ​។​

លោក Ord បានកត់សំគាល់​ឃើញថា កោះ​ស្ថិតនៅក្នុង​មហាសមុទ្រ​ប៉ាស៊ីហ្វិក​ខាងត្បូង​មួយ​នេះ មិនមាន​សត្វព្រៃ​រស់នៅ​ច្រើន​នោះទេ ប៉ុន្តែ​វា​សម្បូរ​ដោយ​សត្វ​ស្លាប​។ ក្រុម​ស្រាវជ្រាវ​របស់លោក​បាន​ដាក់​ត្រី​ប្លា​ស្ទិ​ក Blennies ២៤៩​ក្បាល​នៅលើ​គោក ពេល​ទឹកជោ និង​ដាក់​ក្នុង​ទឹក​៨​ថ្ងៃ​។ ការសាកល្បង​នេះ ឃើញ​យ៉ាងច្បាស់​ថា ត្រី​ប្លា​ស្ទិ​ក​ទាំងនេះ ត្រូវបាន​ប្រហារ​ដោយ​ពពួក​ត្រី Flounders និង Groupers ខណៈដែល​សត្វ​ស្លាប​នៅលើ​កោះ​មួយ​នេះ បែរជា​មិន​អើពើ​ទៅវិញ​។​

មុនពេល​ដែល​ត្រី​ទាំងអស់នេះ មាន​ព្រុយ​កាន់តែ​ធំ​នៅលើ​ខ្នង​សម្រាប់​ការវិវត្តន៍​ដ៏​អស្ចារ្យ​នេះ តើ​ហ្វូង​សត្វ​ស្លាប​នឹងមិន​វិវត្តន៍​ទៅជា​សត្វ​ស៊ី​ត្រី​ទាំងអស់នេះ​ទេ​ឬ​? ច្បាស់​ណាស់​ថា បច្ចុប្បន្ន​ពួកវា​មាន​សុវត្ថិភាព ដោយសារតែ​ចំនួន​សត្វ​ស្លាប​តិចតួច ហើយ​មនុស្ស​មិន​ប្រើ​នុយ​ដើម្បី​ចាប់​វា បរិភោគ ឬ​យកមក​ធ្វើជា​សត្វ​ចិញ្ចឹម​។​

ការវិវត្តន៍​មួយ​នេះ អាច​នឹង​ផ្លាស់ប្តូរ​ទៀត បើ​ពួជ​ត្រី Blennies រៀន​វៀរ​នៅក្នុង​អាង​ចិញ្ចឹម​ត្រី​នោះ​។ ទោះបីជា​យ៉ាងណាក៏ដោយ រឿង​ដែល​ល្អប្រសើរ​នោះ គឺ​ត្រង់​ថា ពពួក​ត្រី Blennies ទាំងនេះ បានមក​រស់នៅ​លើគោក ព្រោះតែ​គេចចេញ​ពី​ការ​ប្រល័យ​របស់​សត្រូវ មិន​ដោយសារ​ជាតិពុល​បង្កឡើង​ដោយសារ​ការឆេះ​រោងចក្រ​ថាមពលនុយក្លេអ៊ែ Fukushima របស់​ជប៉ុន ឬ​ទឹក​កខ្វក់​ដោយសារ​បម្រែបម្រួល​អាកាសធាតុ​៕

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments