Header Ads

ញាក់សាច់ !!! ​​ទីផ្សារ​លក់​ក្រលៀន នៅ​ប្រទេស​ឥណ្ឌា​មានតម្លៃ​ដល់ថ្នាក់ហ្នឹង...

ញាក់សាច់ !!! ​​ទីផ្សារ​លក់​ក្រលៀន នៅ​ប្រទេស​ឥណ្ឌា​មានតម្លៃ​ដល់ថ្នាក់ហ្នឹង...

​ឥណ្ឌា​៖​ការជួញដូរ​សេរី​រា​ង្គ​គឺ​ខុសច្បាប់​។​តែដោយសារ​តែ​លុយ​និង​ភាពក្រីក្រ​មនុស្ស​ខ្លះ​នៅតែ​ហ៊ាន​បំពាន​។​ជាក់ស្តែង​នៅ​ស្រុក​ខ្លឹង​(​ឥណ្ឌា​)​កាលពី​ថ្ងៃទី​៧​មករា​ឆ្នាំ​២០១៥​ប៉ូលិស​បាន​ឲ្យ​កាសែត​ដឹង ថា និស្សិត​អាយុ ២២ ឆ្នាំ​ម្នាក់​មកពី​ឥណ្ឌា​ភាគខាងត្បូង​ត្រូវបាន​ចាប់ខ្លួន​ពីបទ​ដើរតួរ​ជា​អ្នក​គួ​ក​ជេ ក្រលៀន​ជា​លក្ខណៈ​អន្តរជាតិ​។

មនុស្ស​បីនាក់​ផ្សេងទៀត​ក៏ត្រូវ​បាន​ចាប់ខ្លួន​ផងដែរ​ទាក់ទិន​នឹង​ករណីនេះ ដោយមាន​ឈ្មោះ​ដូចជា អែម​ឌី អាប់​ឌុល ហា​ហ្វ៊ី​ស (Md. Abdul Hafeez), ផា​លិ​ម ម៉ា​ហេស (Palem Mahesh) និង កូ​ថា​ផា​លី ណា​រ៉េ​ស (Kothapalli Naresh) ដែលមាន​អាយុ​ខ្ទង់ ២០ ទៅ ៣០ ឆ្នាំ​។ ប៉ូលិស​បាន​បង្ហើប​ឱ្យដឹង​ដែរ​ថា អ្នកទទួល​ក្រលៀន​ត្រូវបាន​គិតថ្លៃ​ប្រមាណ ២,៧ លាន​រូពី​សម្រាប់​ការវះកាត់​ផ្សាំ​ក្រលៀន​។​

ប៉ូលិស​ឲ្យ​ដឹងថា​៖​មុនដំបូង​និស្សិត​ឈ្មោះ កា​ស្ប៉ា​រ៉ា​ជូ ស៊ូ​រ៉េ​ស (Kasparaju Suresh) ដែល​កំពុង​សិក្សា​ជំនាញ​គ្រប់គ្រង​សណ្ឋាគារ​ក្នុង​ទីក្រុង​ហាយ​ដេ​រ៉ា​បាដ (Hyderabad) បាន​លក់​ក្រលៀន​ខ្លួនឯង​ក្នុងតម្លៃ ៥០០.០០០ រូពី (៧៥.០០០ ដុល្លារ​) កាលពី​ខែធ្នូ ឆ្នាំ​២០១៤​ក្រោយមក​រូបគេ ក៏បាន​ក្លាយជា​ភ្នាក់ងារ​ទិញ​ក្រលៀន ហើយ​បាន​បញ្ចុះបញ្ចូល​មនុស្ស​ចំនួន ១៥ នាក់​រួចមកហើយ​ឱ្យ​លក់​ក្រលៀន​មក​ខ្លួន​។

មន្ត្រីប៉ូលិស​ជាន់ខ្ពស់​មកពី​ស្រុក​ណា​ល់​ហ្គុ​ន​ដា (Nalgonda) ក្នុង​រដ្ឋ​ថេ​ឡាន​ហ្គា​ណា (Telangana) បាន​និយាយថា “​គាត់ (​ស៊ូ​រ៉េ​ស​) ចង់បាន​ជីវិត​ហ៊ី​ហារ​តាមរយៈ​ការរក​លុយ​ដោយ​លក់​ក្រលៀន​របស់គាត់​។ បន្ទាប់ពី​បានដឹង​ល្បិច​ក្នុង​មុខរបរ​លក់​ក្រលៀន ស៊ូ​រ៉េ​សបាន​ក្លាយជា​ភ្នាក់ងារ​ខ្លួន​គាត់​តែម្តង​”​។ មនុស្ស​ដែលជា​មុខសញ្ញា​បរិច្ចាគ​ក្រលៀន​ត្រូវបាន​ធ្វើតេស្ត​នៅ​រដ្ឋ​ហ្គូ​ចា រ៉ាត់ ឬ មហា​រ៉ា​ស្ត្រា មុនពេល​ត្រូវបាន​ជួញដូរ​ទៅ​ប្រទេស​ស្រីលង្កា ជាទី​ដែល​ការវះកាត់​ត្រូវបាន​ធ្វើឡើង​។ មន្ទីរពេទ្យ​បី​កន្លែង​ក្នុង​រដ្ឋធានី​កូឡុំបូ​របស់​ស្រីលង្កា​ត្រូវបាន សង្ស័យថា​ជាប់​ពាក់ព័ន្ធ​ក្នុង​ជំនួញ​ខុសច្បាប់​នេះ ដោយ​ជន​បរិច្ចាគ​ក្រលៀន​ជាច្រើនរូប​ត្រូវបាន​ល្បួង​តាមរយៈ​បណ្តាញ​សង្គម ដូចជា Facebook និង WhatsApp​។​

ការលក់​ក្រលៀន​នេះ​ភាគច្រើន​គេ​ឃើញ​មាននៅ​តំបន់​ក្រីក្រ មួយចំនួន​ដោយសារតែ​ជីវភាព​មាន​ភាពខ្វះខាត​ទើប​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​មួយចំនួន​បាន​លួចលាក់​លក់​ក្រលៀន ជាមួយ​ក្រុមទី​ផ្សារងងឹត ។ ជាមួយគ្នា​នោះ​អ្វីដែល​ធ្វើ​ឲ្យ​គេ​ហួសចិត្ត​នោះ​ដោយយោង​ទៅតាម សារពត៌មាន China Daily របស់​ប្រទេស​ចិន បានអោយដឹងថា បុរស​ចំនួន​ពីរ​នាក់ មួយ​ឈ្មោះ Wu និង​មួយ​ឈ្មោះ Huang បានសម្រេច​ចិត្ត លក់​ក្រលៀន មួយ​ចំហៀង របស់គេ​ដើម្បី​ប្តូរ យកលុយ ទៅ​ទិញ​ទូរស័ព្ទ iPhone 6s ។ មនុស្ស​មិន តិច​ទេ ដែល​បាន លង់​ស្រឡាញ់ ទៅនឹង​ស្មា​ត​ហ្វូ​ន ស៊េរី​របស់​ក្រុមហ៊ុន Apple នេះ ក៏ប៉ុន្តែ វា​ពិតជា មិនគួរ​អោយ ជឿ​ឡើយ​ថា បុរស​ទាំងពីរ នាក់​នេះ ស្រឡាញ់ iPhone 6s ជាង​ជីវិត របស់គេ ទៅទៀត​នោះ​។​

រឿងរ៉ាវ​នេះ បានកើត​ឡើង បន្ទាប់ពី​បុរស ទាំងពីរ​នាក់​នោះ ចង់​ស្វែង រកលុយ អោយបាន​គ្រប់ ដើម្បី​ទិញ iPhone 6s ដែល​នឹង​លក់ នៅ​ប៉ុន្មាន​ថ្ងៃ ខាងមុខនេះ​។ ដោយសារតែ ទំហំ​នៃ​ការ ចង់បាន វា​មាន​ភាព ធំធេង​នោះ បុរស​ទាំងពីរ​នក់ ក៏បាន ស្វែងរក អ្នកទិញ​ក្រលៀន នៅលើ​ទីផ្សារ ងងឹត ហើយ​ពួកគេ​ក៏បាន ណាត់ជួប គ្នា​នៅឯ មន្ទីរពេទ្យ​មួយ ដើម្បី​វះ​កា ត់​ដោះដូរ​។ វា​អាចជា សំណាង របស់​ពួកគេ ព្រោះ​អី​អ្នក​ដែល បាន​ណាត់ មក​ទិញ​ក្រលៀន ពី​ពួកគេ​នោះ ខកខាន មិនបាន មក​តាម ការសន្យា នោះទេ​។ ដោយ​រង់ចាំ យូរពេក បុរស​ម្នាក់ ក្នុងចំណោម​នោះ បានធ្វើការ ផ្លាស់ប្តូរ​ចិត្ត មិន​ហ៊ាន ប្រថុយ​ជីវិត ដើម្បី​បាន​ទូរស័ព្ទ មួយគ្រឿង​យក មកប្រើប្រាស់ នោះទេ​។ មិត្តភក្តិ ម្នាក់ទៀត មិន​ព្រម​ត្រឡប់ មកវិញ​ទេ តែដោយសារ​តែ មានការ អូសទាញ និង​បាន រាយការណ៍ ទៅដល់ ប៉ូលីស​នោះ ទើប​ជីវិត របស់គេ ទាំងពីរ​នាក់ បាន​រួចផុត​ទៅ​។​

នេះ​មិនមែនជា​ករណី លើកដំបូង នោះទេ ទាក់ទង ទៅនឹង​ការ ប្រថុយ​ជីវិត ខ្លួនឯង ដើម្បី​អាច ប្រើប្រាស់ របស់​របស់ អេ​ឡិច​ត្រូ​និ​ច នោះ ហើយ​ករណី ស្រដៀង​គ្នា​នេះ ក៏​ធ្លាប់បាន កើតឡើង នៅក្នុង​ប្រទេស កម្ពុជា យើង​ដែរ​។ ក្រលៀន គឺជា​សរីរាង្គ ដ៏​សំខាន់ បំផុត​មួយ របស់​រាងកាយ ដែល​វា មាន​តួនាទី ចំរោះ និង​កំចាត់​ជាតិ ពុល​ចេញ ពី​រាងកាយ​។ ប្រសិនបើ​វា ចុះខ្សោយ រឺ​បាត់​មួយ ចំហៀង​នោះ ជីវិត​យើង​នឹង មិនអាច រស់​បានយូរ នោះទេ​។​

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments