Header Ads

មិនគួរឲ្យជឿ!!! រកឃើញ​សាកសព​អាយុ​កាលពី​២៤០០​ឆ្នាំ​ដល់​១​ម៉ឺន​ឆ្នាំ​អាច​រក្សា​សភាព​ដូចដើម​

អស់​រយៈពេល​ជាច្រើន​សតវត្សរ៍​កន្លង មកនេះ បុរស​ដែល​នាំគ្នា​ជីក​រក​រុក្ខជាតិ​ពុក​នៅ ក្នុង វាល​ល្បាប់​អឺរ៉ុប បាន​ប្រទះឃើញ​សាកសព មនុស្ស​រាប់រយ​ដែល​ត្រូវបាន​អភិរក្ស​យ៉ាង​ល្អ ដែល​សាកសព​ទាំងនេះ​គេ​ដាក់ឈ្មោះ​ឱ្យ​ថា ” សព​វាល​ល្បាប់​” ដែល​សាកសព​ទាំងអស់នេះ ខ្លះ​មាន​វ័យ​ចំណាស់​រហូតដល់​អាយុ​១​ម៉ឺន​ឆ្នាំ​ឯ ណោះ ។ គេ​បាន​រកឃើញ​សាកសព​ទាំងនេះ ច្រើន​នៅ​អឺរ៉ុប​ប៉ែក​ពាយព្យ ជាពិសេស​នៅ ក្នុងប្រទេស​អៀរ​ឡង់ ចក្រភព​អង់គ្លេស ហុ​ល្លង់ អាល្លឺម៉ង់​ភាគ​ខាងជើង និង​ប្រទេស​ដា​ណឺ​ម៉ាក ។

អ្វីដែល​ធ្វើឱ្យ​សព​វាល​ល្បាប់​ទាំងនេះ​មួយ​គ្មាន ពីរ​នោះ គឺ​វា​ត្រូវបាន​អភិ​រិ​ក្ស​បាន​យ៉ាង​ល្អ​បំផុត ទាំង​ស្បែក និង​សរីរាង្គ​ខាងក្នុង ដែល​កត្តា​ទាំង នេះ ក៏​ដោយសារតែ​សារ​ធាតុគីមី​មិនធម្មតា មាន​នៅលើ​វាល​ល្បាប់​ផងដែរ ។ វាល​ល្បាប់ គឺ​កើតឡើង​ពី​ស្រទាប់​នៃ​ស្លែ​ងាប់​ដែលមាន ជាតិ​ទឹក​កម្រិត​អាស៊ីត​ខ្ពស់ សីតុណ្ហភាព​ទាប និង​អុកស៊ីហ្សែន​តិច ដែល​ប្រតិកម្ម​ឌីអុកស៊ីត រវាង​សារធាតុ​ទាំងអស់នេះ អាច​អភិរក្ស​សាក សព​បាន​យ៉ាង​ល្អ​បំផុត​។ ជាលិកា ក្រពះ សក់ ក្រចកដៃ និង​សម្លៀកបំពាក់ ត្រូវបាន​អភិរក្ស បាន​យ៉ាង​ល្អ ល្មម​សម្រាប់​ការវិភាគ​ផ្នែក​វេជ្ជ សាស្ត្រ ។ សមាសធាតុ​ក្រពះ អាច​ផ្តល់ព័ត៌មាន យ៉ាង​ជាក់លាក់​អំពី​របប​អាហារ ខណៈដែល ធ្មេញ និង​ក្រចក ផ្តល់​ជា​គន្លឹះ​ដ៏​មាន​ប្រយោជន៍ មួយ​ចំពោះ​សុខភាព និង​អាយុ​របស់​មនុស្ស ។ ដោយឡែក សម្លៀកបំពាក់ ជា​អ្នក​បញ្ជាក់​យ៉ាង ច្បាស់​ពី​វប្បធម៌​របស់​ពួកគេ ។​

ទោះបីជា​យ៉ាងណាក៏ដោយ គ្មាន​នរណា ម្នាក់ អាច​ដឹង​ច្បាស់​ពី​មូលហេតុ​ដែលនាំឱ្យ​ពួក គេ​ស្លាប់​នៅលើ​វាល​ល្បាប់​នោះទេ ប៉ុន្តែ​ស្នាម របួស​នៅលើ​សព ដូចជា​ស្នាម​ឆ្កូត​បំពង់ក​. អាច បង្ហាញថា សព​ទាំងអស់នេះ ត្រូវបាន​គេ យកមក​បូជាយញ្ញ ឬ​កាត់ទោស​ប្រហារជីវិត សម្រាប់​ទោសឧក្រិដ្ឋ​កម្ម ។ រីឯ​សាកសព​ដែល គេ​កត់សំគាល់ និង​បាន​អភិរក្ស​ល្អ​ជាងគេ​បំផុតនោះ គឺ​បុរស​តូ​ឡាន់​ដ៏​ដែល គេ​បាន​រកឃើញ នៅក្នុង​ប្រទេស​ដា​ណឺ​ម៉ាក កាលពី​ឆ្នាំ​១៩៥០ ។​

បុរស​តូ​ឡាន់​ដ៏ ត្រូវបាន​រកឃើញ​នៅ​ព្រឹក ថ្ងៃទី​៨ ខែឧសភា ឆ្នាំ​១៩៥០ ដោយ​បងប្អូន​ប្រុស ២​នាក់ និង​គ្រួសារ​របស់​ពួកគេ ដែល​បាននាំគ្នា ជីក​រក​រុក​ពុក ដើម្បី​ប្រើប្រាស់​ជា​ថាមពល​ប្រេង ឥន្ធនៈ នៅក្នុង​វាល​ល្បាប់​មួយ​ជិត​ប៊ែ​ល​ស្កូវ​ដាល គឺជា​តំបន់​មួយ​ស្ថិតនៅ​ចម្ងាយ​ប្រមាណ ជា​១០​គ​.​ម​ប៉ុណ្ណោះ​នៅ​ភាគ​ខាងលិច​រដ្ឋធានី ស៊ី​ល​កេ​ប័ក ប្រទេស​ដា​ណឺ​ម៉ាក ។ ដោយសារ តែ​គាស់​ឃើញ​សាកសព​មនុស្ស​ដូចជា​នៅ​ថ្មី ទើប​ពួកគេ​គិតថា ពួកគេ​បាន​រកឃើញ​ជន​រង គ្រោះ​ដោយសារ​ការធ្វើឃាត​កាលពីពេល​ថ្មីៗ នេះ ។ ប៉ុន្តែ​ដោយ​ផ្អែកលើ​សារធាតុ​វិទ្យុ​កាបូន អាច​បញ្ជាក់បាន​ថា បុរស​តូ​ល​ឡាន់​ដ៏ បាន ស្លាប់ កាលពី​អំឡុង​ឆ្នាំ​៣៧៥-២១០​ឆ្នាំមុន គ​.​ស ឬ​មាន​អាយុកាល​ជាង​២៤០០​ឆ្នាំ​មក ហើយ ។​

នៅពេល​កំណាយ​រកឃើញ បុរស តូ​ល​ឡាន់​ដ៏ ខ្លួន​ស្រាត​ននល​គោគ លើកលែង តែមាន​ខ្សែក្រវាត់​ស្បែក​សត្វ​ដ៏​ចង្អៀត​រុំ​នៅ ចង្កេះ​របស់គាត់ ហើយ​ចុង​ម្ខាង​នៃ​ខ្សែក្រវាត់ នោះ មាន​ស្នាម​កាត់​មួយ​ទ្រវែង​រហូតដល់​ចុង ម្ខាង​ទៀត ។ ចំណែកឯ​នៅលើ​ក្បាល​របស់គាត់ វិញ មាន​ពាក់មួក​កា​តិ​ប​ធ្វើ​ពី​ស្បែក​ចៀម និង មាន​ខ្សែរឹត​ព័ទ្ធជុំវិញ​.​ក ។ លើសពីនេះ ទៅទៀត សាកសព​មាន​ខ្សែ​អន្ទាក់រូត​ក្រង​ពី​ស្បែក​សត្វ ដែល​រឹត​.​ក​របស់គាត់​ទៅក្រោយ ។ រីឯ​សក់ របស់គាត់​វិញ កាត់​ខ្លី​សឹង​មើលមិនឃើញ ដោយសារ​មួក​គ្របពីលើ​ជិត ហើយ​និង​មាន រោម​នៅ​ពុកចង្កា និង​បបូរមាត់ ដែល​ស​. បញ្ជាក់​យ៉ាងច្បាស់​ថា ពេល​ថ្ងៃ​គាត់​ស្លាប់ គាត់ មិនបាន​កោរពុកមាត់​ចេញ​នោះទេ ។​

គេ​មាន​ជំនឿ​ទៀតថា បុរស​តូ​ឡាន់​ដ៏ គឺជា ជនរងគ្រោះ​នៃ​ការបូជា​យញ្ញ​មនុស្ស មិនមែន ជាការ​ប្រហារ​ជិត​ប្រហារជីវិត​នោះទេ ម្យ៉ាង ដោយសារ​ភ្នែក និង​មាត់​របស់គាត់​បាន​បិទ ។​​បច្ចុប្បន្ននេះ​សាកសព ត្រូវបាន​ដាក់តាំង ពី​ពណ៌​នៅក្នុង​សារមន្ទីរ​វប្បធម៌​ស៊ី​ល​កេ​ប័ក ប្រទេស​ដា​ណឺ​ម៉ាក បើទោះជា​មានតែ​ក្បាល នៅ​រក្សា​រូបរាង​ដើម​វា​ក៏ដោយ ។​​គួរឱ្យ​ដឹង​ដែរ​ថា នៅក្នុង​ឆ្នាំ​១៩៣៨ គឺ​រយៈ ពេល​១២​ឆ្នាំ មុន​ការរកឃើញ​បុរស​តូ​ឡាន់​ដ៏សព​វាល​ល្បាប់​មួយ​ផ្សេងទៀត ដែលជា​ស្ត្រី អែល​លីង​អាយុ​២៤​ឆ្នាំ ត្រូវ បាន​គេ​រកឃើញ​ផងដែរ នៅ​ចម្ងាយ​ប្រហែល ៨០​ម៉ែត្រ​ប៉ុណ្ណោះ ពី​កន្លែង​ដែល​គេ​បាន​រក ឃើញ​បុរស​តូ​ឡាន់​ដ៏ ហើយ​សាកសព​នេះដែរ មាន​សណ្ឋាន​ដូចគ្នា​បេះបិទ​នឹង​សាកសព​ចាស់​៕

**** អានអត្តបទបន្ថែម៖​ ចាប់បានអ្នកលក់ពោតស្ងោរដាក់ថ្មពិល ក្រោយពេលមានមនុស្សច្រើននាក់រងគ្រោះ ****

បើទោះជារឿងនេះបានកើតឡើងនៅប្រទេសវៀតណាមក៏ដោយ តែនេះគ្រាន់ជាការរំលឹកដល់បងប្អូនខ្មែរយើង ដែលចូលចិត្តញ៉ាពោតស្ងោរ អោយមានការប្រុងប្រយ័ត្ន និងដឹងខ្លួនជាមុនតាមរហៈវីដេអូនេះជាគំរូរ។ ហេតុការណ៍មួយបានកើតឡើង នៅឯប្រទេវៀតណាមដោយអ្នកលក់ពោតស្ងោរបានស្ងោរដាក់ថ្មពិល ដែលនៅពេលគាត់ស្ងោយពោតរបស់គាត់ ធ្វើអោយអ្នកទិញពោតរបស់គាត់ញ៉ាមមានជំងឺ មាត់់និងស្បែកធ្ងន់ធ្ងរ។ ហើយរឿងនេះល្បីមែនទែនរហូតទូរទស្សន៍ចាក់ផ្សាយផងដែរ។ យើងខ្ញុំសង្ឃឹមថាបងប្អូនខ្មែរយើងមិនធ្វើដូចនេះទៅចុះ ។ សូចុចមើលវីដេអូខាងក្រោម៖

ប្រភព៖ camtv.khmerpluz

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments