Header Ads

តោះមកមើលរឿងចម្លែកៗទាំង ១៣ ដែលកើតឡើងនៅប្រទេសចិន

បើនិយាយទៅ ប្រិយមិត្តយើងភាគច្រើន ដឹងស្រាប់ទៅហើយថា ប្រទេសចិន ជាប្រទេស ដែលឧស្សាហ៍កើតមាន រឿងហេតុមិនគួរឲ្យជឿជាច្រើន មិនថាល្អ ឬអាក្រក់នោះទេ។

ហេតុនេះហើយ ថ្ងៃនេះយើងនឹងនាំអ្នកទាំងអស់គ្នា មកតាមដានចំណុចប្លែកៗមួយចំនួនក្នុងប្រទេសចិនបន្ថែមទៀត ហើយជាពិសេស ប្រហែលជាគ្មានអ្នកធ្លាប់ដឹងពីមុនមកនោះទេ! ចង់ដឹងយ៉ាងណានោះ ទស្សនារូបភាពខាងក្រោមទាំងអស់គ្នា ៖

១. ត្រីឆ្លាម និងក្រពើ ត្រូវបានគេដាក់លក់ “ទាំងមូល” នៅក្នុងផ្សារទំនើប។

២. ប៉ូលិស ប្រើប្រាស់ក្ងានជាជំនួយ ជំនួសសត្វឆ្កែ ពីព្រោះពួកគេជឿថា ក្ងាន មានខ្សែភ្នែកល្អ និងឥរិយាបថហ៊ាន ជាងសត្វឆ្កែ។

៣. ទីក្រុងមួយចំនួន របស់ចិន មានដាក់លក់ “ក្តាមរស់” ក្នុងទូម៉ាស៊ីន (Vending machines) តាមស្ថានីយ៍រថភ្លើងក្រោមដី។

៤. នៅក្នុងប្រទេសចិន រាល់ពេលស្ទះចរាចរណ៍ អ្នកអាចទូរស័ព្ទជួលសេវាកម្ម មនុស្សពីរនាក់មក ដោយម្នាក់នៅចាំឡានឲ្យអ្នក និងម្នាក់ទៀតជូនអ្នកធ្វើដំណើរតាមម៉ូតូ។

៥. ហាងតែ Teabucks ដែលមានលក់តែក្តៅ និងត្រជាក់គ្រប់ប្រភេទ តែគេជឿថា វាជាហាងចម្លងតាមហាងកាហ្វេ Starbucks របស់អាមេរិក។

៦. ក្រុមហ៊ុនអាជីវកម្មមួយចំនួន ដាក់សំណាញ់ការពារ ជុំវិញអគារ ដោយខ្លាចបុគ្គលិក របស់ខ្លួន ព្យាយាមធ្វើអត្តឃាត។

៧. មនុស្សមួយចំនួនលួច និងលក់សាកសព ក្នុងតម្លៃរាប់ពាន់ដុល្លារ ដល់ក្រុមគ្រួសារ ដែលមានគម្រោងរៀបចំអាពាហ៍ពិពាហ៍ ជូនសាច់ញាតិនៅលីវណាម្នាក់ ដែលស្លាប់ទាំងវ័យក្មេង។

៨. ដោយសារតែប្រទេសចិន ជាប្រទេសដែលមានផ្សែងពុលខ្លាំង សឹងតែពាសពេញផ្ទៃប្រទេស ទើបពួកគេមានលក់ ខ្យល់បរិសុទ្ធធម្មជាតិ ជាកំប៉ុង ហើយថែមទាំងមាន ប្រភេទក្លិនផ្សេងៗគ្នាជាច្រើនថែមទៀត។

៩. ប្រជាជនចិន មានកសិដ្ឋានចិញ្ចឹម កន្លាត សម្រាប់យកទៅប្រើប្រាស់ក្នុងការផលិតថ្នាំ។ ជាពិសេស វាជាការងារ ដែលអាចរកចំណូលបានច្រើនណាស់ សព្វថ្ងៃនេះ។

១០. ទីផ្សារអចលនទ្រព្យ (ផ្ទះ) របស់ប្រទេសចិន មានសន្ទុះស្ទុះលឿនខ្លាំងពេក រហូតមានការកើនឡើង ទីក្រុងខ្មោច និងផ្សារខ្មោច យ៉ាងច្រើនក្នុងប្រទេស។

១១. នៅពេលដែលប្រជាជន ដែលមិនព្រមផ្លាស់ប្តូរទីលំនៅ តាមគោលការណ៍ ក៏គ្មានអ្នកណាអាចបង្ខំឲ្យពួកគេចាកចេញបានដែរ។ គេហៅផ្ទះប្រភេទនោះថាជា “Nail Houses” ទៀតផង។

១២. មិនដូចជាប្រទេសដទៃឡើយ! ប្រជាជនចិន ស្លៀកពាក់ខោអាវគេងយប់ ចេញមកទីសារធារណៈ ដោយមិនខ្វល់ខ្វាយអ្វីឡើយ។

១៣. អស្ចារ្យបំផុត គឺប្រទេសនេះ មានព្រៃថ្ម អាយុកាល ២៧០ លានឆ្នាំមកហើយ និងត្រូវបានអង្គការ UNESCO ចាត់ចូលជា សម្បត្តិបេតិកភណ្ឌពិភពលោកផងដែរ៕

ប្រភព៖ khmermailer

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments