Header Ads

បុរសម្នាក់អះអាង១០០%ថា ខ្លួនធ្វើដំណើរឆ្លងភព ត្រឡប់មកពីឆ្នាំ ២០២៨ ហើយមកនេះដើម្បីប្រាប់ថា… (មានវីដេអូ)

បរទេស៖ ជារឿងដែលមិនគួរជឿ ដែលបុរសម្នាក់ បានចេញឃ្លីបវីដេអូមួយ ហើយតាំងខ្លួនថាជាអ្នកបានធ្វើដំណើរត្រឡប់មកពីឆ្នាំ២០២៨ កំពុងប្រកាសដំណឹងដល់ពិភពលោកទាំងមូល អំពឺរឿងរ៉ាវ ដែលនឹងកើតមានឡើងនាពេលអនាគតឆាប់ៗខាងមុខនេះ។ នេះបើយោងតាមការចុះផ្សាយរបស់វេបសាយសារព័ត៌មាន Express របស់ចក្រភពអង់គ្លេស។

បុរសម្នាក់ត្រូវបានគេបង្ហើបត្រឹមឈ្មោះ Noah បានអះអាងថា ខ្លួនខំធ្វើដំណើរទាំងប្រថុយប្រថាន ដើម្បីប្រាប់មនុស្សលោកទាំងឡាយ ថាការធ្វើដំណើរឆ្លងភព ឬឆ្លងពេលវេលា (Time Travel) ពិតជាមានលើលោកយើងមែន។ លោកបានឲ្យដឹងយ៉ាងដូច្នេះថា៖

ខ្ញុំគ្មានបំណងបោកប្រាស់នរណាម្នាក់ទេ។ គោលបំណងដ៏សំខាន់របស់ខ្ញុំ គឺចង់បញ្ជាក់ប្រាប់អ្នកទាំងអស់គ្នាថាការធ្វើដំណើរឆ្លងភពពិតជាមានមែន ហើយអ្នកដែលបានឆ្លងភពនោះ គឺខ្ញុំនេះហើយ។

អាថ៌កំបាំងឆ្លងភពនេះ ត្រូវបានដឹងលឺ ដោយភ្នាក់ងារសម្ងាត់មួយចំនួន បើតាមសម្តីរបស់លោក ហើយពួកគេកំពុងតែព្យាយាមបិទបាំងអំពីវាយ៉ាងជិតបំផុត រហូតមកទល់ពេលសព្វថ្ងៃ។ Noah បានបន្តឲ្យដឹងថា៖

នៅឆ្នាំ ២០២០ បន្ទាប់ពីការបោះឆ្នោតចប់សព្វគ្រប់ លោកដូណាល់ ត្រាំ នឹងបន្តតំណែង ជាប្រធានាធិបតីសហរដ្ឋអាមេរិក។

នៅឆ្នាំ ២០២១ មនុស្សយើងអាចផលិតវែនតាម៉្យាង ដែលមើលទៅដូចវ៉ែនតាធម្មតាដែរ តែមានមុខងារប្រហាក់ប្រហែលនឹងកំព្យូទ័រនាពេលបច្ចុប្បន្ន។

ដល់ឆ្នាំ ២០២៨ រឿងរ៉ាវឆ្លងភព ថាពិតមែននោះ នឹងត្រូវគេប្រកាសជាសាធារណៈ។

ខ្ញុំនិយាយបែបនេះ គឺច្បាស់ ១០០ ភាគរយ។ ខ្ញុំដឹងថាអ្នកទាំងអស់គ្នាជាច្រើនប្រាកដជាមិនជឿសម្តីខ្ញុំ ប៉ុន្តែអ្វីដែលខ្ញុំបាននិយាយទាំងប៉ុន្មានសុទ្ធតែជាការពិត។

មុនខ្លួនបញ្ចប់ឃ្លីបវីដេអូ បុរសវ័យជំទង់រូបនេះ បានបន្ថែមថា តាមពិតទៅខ្លួនគេមានអាយុ ៥០ ឆ្នាំទៅហើយ តែដោយសារទទួលទានថ្នាំម៉្យាង បណ្តាលឲ្យខ្លួន មានរូបសម្រស់វ័យក្មេងយ៉ាងដូច្នេះ។

យ៉ាងណាមិញ ការអះអាងរបស់បុរសខាងលើ មានភាពស្រដៀងគ្នានឹង ឯកសារប៉ុន្មានសន្លឹក សរសេរដោយ អ្នករូបវិទូមួយរូបគឺលោក John Gribbin និងភរិយារបស់លោក អ្នកស្រី Marry Gribbin បានឲ្យដឹងថារឿងរ៉ាវឆ្លងភព ឬឆ្លងសម័យកាលនោះ អាចនឹងមានមែន។

មិនខុសគ្នាប៉ុន្មាន អ្នកជំនាញមួយចំនួនមានជំនឿថា ការធ្វើដំណើរឆ្លងពេលវេលា អាចទៅរួចនៅពេលដែលប្រហោងខ្មៅ (Black Holes) មានសកម្មភាព។ ប្រហោងខ្មៅ ជារូបធាតុដ៏ធំអស្ចារ្យ ដែលអាចស្រូបយកវត្ថុ ឬអង្គធាតុ មានលើទីអវកាសចូលទៅក្នុង ជាមួយនឹងទំនាញដ៏ខ្លាំងក្លា ត្រូវគេថែមទាំងគិតថា អាចនឹងមានទ្វារឆ្ពោះទៅរកអតីតកាល និងអនាគត៕

ប្រភព៖ បរទេស

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments