Header Ads

ចាប់បានមេខ្លោងហើយ !!! អ្នកដែលយកឈ្មោះថ្នាក់ដឹកនាំជាន់ខ្ពស់ បោកប្រាស់ ដើម្បីតម្លើងស័ក្ដិ ផ្ទេរតំណែង និងរត់ការផ្សេងទៀត

ចាប់បានមេខ្លោងហើយ !!! អ្នកដែលយកឈ្មោះថ្នាក់ដឹកនាំជាន់ខ្ពស់ បោកប្រាស់ ដើម្បីតម្លើងស័ក្ដិ ផ្ទេរតំណែង និងរត់ការផ្សេងទៀត

ទីបំផុតបន្ទាប់ពីឃាត់ខ្លួន បានក្រុមជនខិលខូចចំនួន៣នាក់ ដែលតែងតែយកឈ្មោះថ្នាក់ដឹកនាំ ទៅ​បោកប្រាស់ដើម្បីតម្លើងស័ក្ដិ ផ្ទេរតំណែង ឡើងកាំប្រាក់ និងរត់ការផ្សេងៗក្នុងជួរមន្ដ្រីរាជការនោះ នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៧នេះ កម្លាំងនគរបាលខេត្តត្បូងឃ្មុំ បានបន្តក្របួចបានមេខ្លោងម្នាក់ទៀតហើយ។

ស្នងការនគរបាលខេត្តត្បូងឃ្មុំ លោកឧត្តមសេនីយ៍ទោ បែន រ័ត្ន បានថ្លែងប្រាប់ឲ្យដឹងថា មេខ្លោងដែលតែងតែប្រើប្រាស់ឈ្មោះថ្នាក់ដឹកនាំ ដើម្បីបោកប្រាស់រឿងរត់ការតម្លើងស័ក្ដិ ផ្ទេរតំណែងនេះ ត្រូវបានឃាត់ខ្លួននៅរសៀលថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៧នេះ នៅខេត្តត្បូងឃ្មុំ។ ជនសង្ស័យនេះមានឈ្មោះ សួន មុនី ។

សូមជម្រាបថា ជនសង្ស័យចំនួនទាំង៣នាក់ ត្រូវបានបញ្ជូនទៅសាលាដំបូងខេត្តត្បូងឃ្មុំ នៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៧ បន្ទាប់ពីកម្លាំងនគរបាលខេត្ត​ត្បូងឃ្មុំ សហការនគរបាលស៊ើបការខាងក្រៅ និងបច្ចេកទេស និងប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ចាប់ខ្លួនកាលពីថ្ងៃ១៣ ខែធ្នូនៅចំណុចភូមិនិគមក្រោម ឃុំស្រឡប់ ខេត្តត្បូងឃ្មុំ ក្រោមបទល្មើសប្រើប្រាស់ឈ្មោះថ្នាក់ដឹកនាំរត់ការតម្លើងស័ក្ដិ និងផ្ទេរតំណែង។

លោកឧត្តមសេនីយ៍ស្នងការ ធ្លាប់បានបញ្ជាក់ថា ជនសង្ស័យខាងលើបាន​យកឈ្មោះថ្នាក់ដឹកនាំ ​នៅខុទ្ទកាល័យសម្តេចតេជោ ហ៊ុន សែន, ក្រសួងមុខងារសាធារណៈ, ក្រសួងមហាផ្ទៃ សម្រាប់រត់ការតម្លើងសក្តិយស ផ្ទេរតំណែង រកបច្ច័យចូលបុណ្យ ឡើងកាំប្រាក់ និងរត់ការផ្សេងទៀត។ ជនសង្ស័យទាំង៤រួមមាន ទី១៖ ឈ្មោះ ខន សុម៉ាលី ហៅស្រីទូច, ទី២៖ ត្រូវជាប្ដី​ឈ្មោះ ថា សុផាត និងទី៣៖ឈ្មោះ ខន សុរិយា ហៅស្រីពៅ ជាប្អូនរបស់ស្រីទូច (ជាអ្នកបំផ្លាញវត្ថុតាង) និងឈ្មោះ សួន មុនី ជាមេខ្លោង។ពួកគេបានប្រើទូរស័ព្ទ សម្រាប់ធ្វើសកម្មភាពឆបោកមនុស្សជាច្រើន និងបានប្រើទូរស័ព្ទលេខ 092249333, 092615522, 0965520906, 0974465888, 0972803666, 0978252666 និង​0317644448៕

**** អត្តបទបន្ថែម៖ ប្រពន្ធទើបសម្រាលកូនបាន២ថ្ងៃ !!! ប្តីនៅផ្ទះបែកគំនិតលបឆីកូនឈ្នួលបានសម្រេចតែកើតរឿងធំមួយ ****

បុរសល្មោភកាមម្នាក់ ឆ្លៀតឱកាសប្រពន្ធសម្រាលកូន ទើបនឹងបាន២ថ្ងៃ កំពុងសម្រាកនៅមន្ទីរពេទ្យ ស្រាប់តែបែកគំនិតធ្វើសកម្មភាពលួងលោមចាប់រំលោភសេពសន្ថវៈកូនឈ្នួលក្រមុំរបស់ខ្លួន​​ រហូតដល់បានសម្រេចទាំងកណ្តាលអធ្រាត្រ លុះព្រឹកឡើងនារីរងគ្រោះទម្លាយរឿងប្រាប់ម្តាយ និងប្តឹងនគរបាល ឱ្យចាប់ខ្លួនថៅកែប្រុសល្មោភកាមយកទៅចាត់ការតាមច្បាប់។

ករណីថៅកែប្រុសឆ្លៀតពេលប្រពន្ធសម្រាលកូនខ្ចីនៅមន្ទីរពេទ្យ បែរជាចាប់រំលោភសេពសន្ថវៈកូនឈ្នួលរបស់ខ្លួននៅផ្ទះនេះ បានកើតឡើង កាលពីវេលាម៉ោង២រំលងអធ្រាត្រ ឈានចូលថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៧ នៅចំណុចបន្ទប់ដេករបស់នារីរងគ្រោះ ស្ថិតក្នុងភូមិព្រែករុន ឃុំព្រែកគយ ស្រុកស្អាង។ ជនសង្ស័យល្មោភកាម ដែលត្រូវសមត្ថកិច្ចចាប់ខ្លួននោះ មានឈ្មោះអ៊ីវ វណ្ណា អាយុ៣៥ឆ្នាំ មុខរបរជាម្ចាស់ហាងលក់កាហ្វេ មានលំនៅក្នុងភូមិកើតហេតុខាងលើ។ ចំណែកនារីរងគ្រោះអាយុ២០ឆ្នាំ មុខរបរបម្រើការក្នុងហាងកាហ្វេរបស់ជនសង្ស័យ ស្នាក់នៅផ្ទះជាមួយគ្នា។

តាមប្រភពពីមន្ត្រីនគរបាលស្រុកស្អាង បានឱ្យដឹងថា ជនសង្ស័យមានប្រពន្ធកូនខ្ចី ទើបតែសម្រាលកូនបាន២ថ្ងៃប៉ុណ្ណោះ និងកំពុង សម្រាកនៅក្នុងមន្ទីរពេទ្យក្រុងតាខ្មៅ។ នៅមុនពេលកើតហេតុ កាលពីវេលាម៉ោង៨យប់ ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៧ ក្រោយពេលបិទតូបកាហ្វេឈប់លក់ដូរ ជនសង្ស័យក៏ចូលដេកក្នុងបន្ទប់របស់ខ្លួន ខណៈដែលប្រពន្ធកូនខ្ចីកំពុងសម្រាកនៅមន្ទីរពេទ្យ ចំណែកនារីរងគ្រោះជាកូនឈ្នូលក៏បានចូលទៅសម្រាកនៅក្នុងបន្ទប់របស់ខ្លួនដែរ។

ប្រភពដដែលបន្តថា លុះមកដល់វេលាម៉ោង១០យប់ថ្ងៃដដែល ជនសង្ស័យបានចូលទៅក្នុងបន្ទប់នារីរងគ្រោះ និងបានព្យាយាមនិយាយលួងលោមស្ទាបអង្អែលសុំនារីរងគ្រោះរួមរ័ក តែនាងមិនព្រម ទើបជនសង្ស័យក្រោកចេញទៅដេកនៅបន្ទប់របស់ខ្លួនវិញបាត់ទៅ។ រហូតដល់ម៉ោង២រំលងអធ្រាត្រ ឈានចូលថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៧ ជនសង្ស័យក៏ចូលទៅក្នុងបន្ទប់នារីរងគ្រោះម្តងទៀត រួចក៏បានធ្វើសកម្មភាពលួងលោមសុំរួមរ័កជាលើកទី២ ព្រមទាំងបានចាប់ដោះសម្លៀកបំពាក់នារីរងគ្រោះចេញអស់ពីខ្លួន រួចចាប់រំលោភសេពសន្ថវៈ រហូតដល់បានសម្រេចតែម្តង ខណៈដែលនារីរងគ្រោះមិនហ៊ានរើបម្រះឡើយ ពីព្រោះខ្លាចថៅកែរបស់ខ្លួន។ បន្ទាប់ពីចាប់រំលោភសេពសន្ថវៈនារីរងគ្រោះបានស្កប់ស្កល់តណ្ហាហើយ ជនសង្ស័យក៏ដើរចូលបន្ទប់ខ្លួនវិញធ្វើព្រងើយ។

លុះមកដល់ព្រឹកថ្ងៃទី១៨ ខែធ្នូ នារីរងគ្រោះបានទូរស័ព្ទទៅប្រាប់ម្តាយរបស់ខ្លួន ពីរឿងហេតុដែលបានកើតមកលើនាងកាលពីយប់ បន្ទាប់មក ស្ត្រីជាម្តាយក៏បានទៅដាក់ពាក្យបណ្តឹងឱ្យសមត្ថកិច្ចជួយអន្តរាគមន៍ រហូតឈានដល់ការចាប់ខ្លួនជនសង្ស័យតែម្តង។ក្រោយពេលទទួលបានព័ត៌មានខាងលើនេះភ្លាម សមត្ថកិច្ចផ្នែកព្រហ្មទណ្ឌស្រុកស្អាង សហការជាមួយកម្លាំងប៉ុស្តិ៍រដ្ឋបាលព្រែកគយ បានចុះចាប់ខ្លួនជនសង្ស័យមកធ្វើការសាកសួរ។

នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យខាងលើ បានឆ្លើយសារភាពថា ខ្លួនពិតជាបានស្ទាបអង្អែល និងថើបនារីរងគ្រោះជាកូនឈ្នួលពិតមែន ប៉ុន្តែ មិនបានរំលោភនោះទេ។ បច្ចុប្បន្នជនសង្ស័យត្រូវបានឃាត់ខ្លួននៅអធិការរដ្ឋាននគរបាលស្រុកស្អាង ដើម្បីបន្តអនុវត្តតាមនីតិវីធី៕

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments