Header Ads

បង្ក្រាបរោងចក្រ !!! ផលិតស្រោមអនាម័យនិងទឹករំអិលក្លែងក្លាយ, ផលិតសុទ្ធតែម៉ាក Brandៗ!

បង្ក្រាបរោងចក្រ !!! ផលិតស្រោមអនាម័យនិងទឹករំអិលក្លែងក្លាយ, ផលិតសុទ្ធតែម៉ាក Brandៗ!

ប៉ូលិសវៀតណាមបានប្រមូលរឹបអូសយកស្រោមអនាម័យនិងប្រេងរំអិលក្លែងក្លាយរាប់ពាន់ប្រអប់ បន្ទាប់ពីលបឆ្មក់បង្ក្រាបរោងចក្រផលិតនេះភ្លាមៗកាលពីថ្ងៃអង្គារទី ១៩ ធ្នូ។មន្រ្តីនៅក្នុងខេត្ត Dong Nai បាននិយាយកាលពីថ្ងៃអង្គារថា ផលិតផលទាំងនេះគឺជាម៉ាកល្បីៗនិងត្រូវបានគេដាក់ស្លាកក្លែងបន្លំថាផលិតនៅក្នុងប្រទេសម៉ាឡេស៊ីនិងរុស្ស៊ី។

នៅទីបំផុតប៉ូលិសបានរឹបអូសស្រោមអនាម័យចំនួន ១.៩១៩ ប្រអប់ និងជែលម៉ាស្សាម៉ាក Croc ចំនួន ៣៣០ ប្រអប់ បោះស្លាកផលិតនៅម៉ាឡេស៊ី (Made in Malaysia) និង ១៣៧ ប្រអប់ទៀត បោះស្លាកផលិតនៅរុស្ស៊ី (Made in Russia)។មន្រ្តីក៏បានរកឃើញនិងរឹបអូសយកវត្ថុធាតុដើម ៣៤០ គីឡូក្រាមដើម្បីផលិតស្រោមអនាម័យ ក្រដាសវេចខ្ចប់ ៥៣,៥ គីឡូក្រាម ទឹករំអិល ២៩ គីឡូក្រាម និងប្រេងសម្រាប់ជួយឱ្យលិង្គឡើងរឹង ៣៥ គីឡូក្រាម រួមជាមួយគ្រឿងបរិក្ខារនិងគ្រឿងម៉ាស៊ីនជាច្រើនទៀត។

រោងចក្រ ដែលស្ថិតនៅក្នុងទីក្រុង Bien Hoa ត្រូវបានគ្រប់គ្រងដោយស្ត្រីឈ្មោះ Nguyen Thi Xuan Vinh អាយុ ២៩ ឆ្នាំ។ ស្ត្រីរូបនេះពុំមានអាជ្ញាបណ្ណនិងវិក្កយបត្រសម្រាប់វត្ថុធាតុដើម ដើម្បីបង្ហាញជូនអាជ្ញាធរទេ ។ស្ត្រីរូបនេះបានសារភាពប្រាប់ប៉ូលិសថា នាងបាននាំចូលវត្ថុធាតុដើមទាំងអស់ពីប្រភពគួរឱ្យសង្ស័យនៅក្នុងប្រទេសចិន។ក្រោយមក Nguyen Thi Xuan Vinh នឹងចែកចាយទំនិញក្លែងក្លាយទៅទីក្រុងហូជីមិញនិងអតិថិជនដែលបានបញ្ជាទិញតាមអ៊ីនធឺណេត៕ ប្រភព៖បរទេស

**** អត្តបទបន្ថែម៖ ក្មេងប្រុស​អាយុ ១៤ ឆ្នាំ !!! ត្រូវពស់ចឹក ខណៈ​ឪពុក​ម្តាយ​ពុំ​នៅ ខំ​ប្រឹង​បង្ហោះ​រូប​រង​របួស​ឲ្យ​មិត្ត​ភក្តិ​ជួយ តែ… ****

ក្មេងប្រុស​អាយុ ១៤ ឆ្នាំ ម្នាក់ មកពី Bandung Regency, West Java (​ឥណ្ឌូនេស៊ី​) ដែលមាន​ឈ្មោះ​ហៅ​ក្រៅ​ថា “Aril” បាន​ស្លាប់ បន្ទាប់ពី​ត្រូវបាន​ពស់វែក​ចិញ្ចឹម​របស់គេ​ចឹក កាលពី​សប្តាហ៍​មុន​ន​នេះ ប៉ុន្តែ ក្មេងប្រុស​រងគ្រោះ​នេះ ពុំបាន​បញ្ជាក់​ពី​ខណៈពេល​គ្រោះថ្នាក់ ដែល​បណ្តាល​ឲ្យ​រូបគេ​ស្លាប់​នៅលើ​បណ្ត​ញ​សង្គម​នោះទេ ។​

តាមរយៈ​រូបភាព​បង្ហោះ​នៅលើ Status នៃ WhatsApp កាលពី​ព្រឹក​ថ្ងៃទី​១១ ខែធ្នូ Aril បាន​បង្ហោះ​រូបភាព​ដំបូង​បង្ហាញ​ឲ្យ​ពស់វែក​បើក​វែក​នៅលើ​ក្បាល​របស់គេ បន្ទាប់ពី​ងូតទឹក​ឲ្យ​វា​រួច អម​ជាមួយ​ចំណងជើង​ថា​៖ «​ហេតុអ្វី​ឯង​ញញឹម​តិច​ម្លេះ​? » និង​រូបភាព​ទី​២ បង្ហាញ​ឲ្យ​ឃើញ​យកខ្សែរុំឃាត់ពស់​ពី​មុខ​របួស​​ត្រូវ​​ពស់​​ចឹក​​នៅ​ត្រង់​​ដៃ​​ពោរពេញ​ដោយ​ឈាម និង​អម​ជាមួយ​ចំណងជើង​ថា​៖ «​រវាង​ជីវិត និង​ការស្លាប់​» ។​

ម្តាយ​របស់ Aril អ្នកស្រី Neuis Marpuah និយាយថា កូនប្រុស​របស់​នាង​ស្ថិត​នៅផ្ទះ​តែម្តង​ម្នា​ក់នៅ​គ្រានោះ ខណៈ​នាង​បាន​ទៅធ្វើ​ការ​នៅ​ខាងក្រៅ ។ រីឯ​ប្តី​របស់​នាង​កំពុងស្ថិត​នៅក្រៅ​ប្រទេស ហេតុដូច្នេះ ពុំមាន​នរណាម្នាក់​ជួយ​វា​បាន​ទាន់ពេលវេលា​នោះទេ បន្ទាប់ពី​ត្រូវ​ពស់​ចឹក ។​​នៅលើ Status, Aril ពុំបាន​បង្ហាញ​ឲ្យ​ឃើញ​ហេតុការណ៍​របស់ខ្លួន​នោះទេ ប៉ុន្តែ បានស្នើ​សុំ​ជំនួយ​ពី​មិត្តភក្តិ​របស់គេ ។

ដោយសារ​ពុំមាន​នរណា​មក រូបគេ​ក្រោយមក​បានសរសេរថាៈ «​ប្រសិនបើ​នរណាម្នាក់​មាន​អារម្មណ៍​ដូច​ថា​ជា​មិត្តភក្តិ​របស់ខ្ញុំ សូម​មកជួយ​យក​ខ្ញុំ​ទៅកាន់​មន្ទីរពេទ្យ​ផង​», ម្តាយ​របស់ Aril និយាយ ។​ ​នៅ​ទីបំផុត មិត្តភក្តិ​មួយចំនួន​របស់គេ បានមក​យក​រូបគេ​ទៅកាន់​មន្ទីរពេទ្យ នៅ​ម៉ោង​ប្រហែល ១១ ព្រឹក ។ ប៉ុន្តែ គួរ​ឲ្យ​សោកស្តាយ Aril បាន​ស្លាប់​នៅ​ម៉ោង ១០ យប់ ក្នុង​ថ្ងៃនោះ ៕​

សូមជួយស៊ែរបន្តផង! សូមអរគុណ!

No comments